Microsoft

Mircrosoft កំពុងស្នើឲ្យបុគ្គលិកចំនួន ៦ម៉ឺននាក់ ដាក់ពាក្យលាឈប់ពីការងារដោយស្ម័គ្រចិត្ត
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Microsoft កាលពីពេលថ្មីៗនេះ​ ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនចំនួន ៦០ ០០០ នាក់ ដើម្បីដាក់ពាក្យលាឈប់ពីការងាររបស់ពួកគេដោយស្ម័គ្រចិត្ត ខណៈពេលដែលក្រុមហ៊ុនកំពុងព្យាយាមកាត់បន្ថយការចំណាយ និងផ្តោតលើការវិនិយោគទៅលើបញ្ញាសិប្បនិម្មិត AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៦ ខែតុលា ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួនកំពុងផ្តល់ប្រាក់បំណាច់ដល់បុគ្គលិកប្រហែល ៦០ ០០០ នាក់ ដែលដាក់ពាក្យលាឈប់ដោយស្ម័គ្រចិត្ត។ នេះតំណាងឱ្យជាង ២៥% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ យ៉ាងណាមិញ ជុំវិញជំហាននេះបានកើតឡើងខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សបច្ចេកវិទ្យាមួយនេះកំពុងស្វែងរកការកាត់បន្ថយការចំណាយ និងទម្លាក់មូលនិធិសម្រាប់ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើ AI។

គួរជម្រាបជូនថា ដូចទៅនឹងក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀតដែរ Microsoft កំពុងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារលើបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យ AI។ ក្រុមហ៊ុន Microsoft មានបុគ្គលិកពេញម៉ោងចំនួន ២២៣ ០០០ នាក់ទូទាំងពិភពលោកគិតត្រឹមចុងត្រីមាសទីពីរ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១០% នៅឆ្នាំនេះ៕​

The post Mircrosoft កំពុងស្នើឲ្យបុគ្គលិកចំនួន ៦ម៉ឺននាក់ ដាក់ពាក្យលាឈប់ពីការងារដោយស្ម័គ្រចិត្ត appeared first on .

ក្រុមហ៊ុន Microsoft បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ដោយកើនតម្លៃទីផ្សារខ្ពស់បំផុតមិនធ្លាប់មាន
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនខ្នាតយក្ស Microsoft បានកើនឡើងជិត ៤៥០ពាន់លានដុល្លារ ក្នុងការជួញដូរត្រឹមតែមួយលើកប៉ុណ្ណោះ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនមួយនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី៣០ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ១៥,៥% ដែលជំរុញឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនសូហ្វវែរនេះ កើនឡើងដល់ ៣,៣៥ទ្រីលានដុល្លារ ពោលគឺបានកើនឡើតជិត ៤៥០ពាន់លានដុល្លារក្នុងការជួញដូរត្រឹមតែមួយវគ្គប៉ុណ្ណោះ ដែលលើសពីកំណត់ត្រាចាស់របស់ក្រុមហ៊ុន Nvidia ដែលធ្លាប់កើនឡើងដល់ ៤៤១ពាន់លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមក្រុមហ៊ុនទិន្នន័យ LSEG។

យ៉ាងណាមិញ ភាគហ៊ុនរបស់ Microsoft បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីកំណើននៃសេវាកម្មកុំព្យូទ័រលើពពកខ្លាំងជាងការរំពឹងទុក នៅក្នុងត្រីមាសមុន។ លទ្ធផលទាំងនេះក៏ផ្តល់នូវភស្តុតាងចុងក្រោយបំផុតដែលបង្ហាញថាការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន Microsoft លើ AI កំពុងចាប់ផ្តើមទទួលបានផលចំណេញកាន់តែច្រើន។ ខណៈផលចំណេញទាំងនេះ ក៏បានកាត់បន្ថយការព្រួយបារម្ភរបស់វិនិយោគិនថាការចំណាយលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ cloud អាចនឹងលើសពីតម្រូវការផងដែរ៕

The post ក្រុមហ៊ុន Microsoft បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ដោយកើនតម្លៃទីផ្សារខ្ពស់បំផុតមិនធ្លាប់មាន appeared first on .

Microsoft បង្កើនការវិនិយោគជិត ១៨ពាន់លានដុល្លារ ជំរុញបញ្ញាសិប្បនិម្មិតនៅអូស្រា្តលី​
ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ ២៥ពាន់លានដុល្លារអូស្ត្រាលី (១៧,៩ពាន់លានដុល្លារ) នៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២៩ ដើម្បីជំរុញសមត្ថភាពកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ខ្លួនចុងក្រោយនេះ នឹងជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Azure AI និង Cloud របស់ខ្លួន ដើម្បីពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងជំរុញជំនាញ AI។

លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ៖”ប្រទេសអូស្ត្រាលីមានឱកាសដ៏ធំសម្បើមក្នុងការបកប្រែ AI ទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដ និងអត្ថប្រយោជន៍សង្គម។ នោះហើយជាមូលហេតុដែលយើងកំពុងធ្វើការវិនិយោគដ៏ធំបំផុតរបស់យើងនៅក្នុងប្រទេសអូស្ត្រាលីរហូតមកដល់បច្ចុប្បន្ន”។

ជម្រាបជូនថា ការផ្លាស់ប្តូរនេះធ្វើឡើង បន្ទាប់ពីមានការវិនិយោគចំនួន ៥ពាន់លានដុល្លារអូស្ត្រាលីរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០២៣ ដែលមានគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Cloud និង AI របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី៕​

The post Microsoft បង្កើនការវិនិយោគជិត ១៨ពាន់លានដុល្លារ ជំរុញបញ្ញាសិប្បនិម្មិតនៅអូស្រា្តលី​ appeared first on .

Microsoft បោះទុន ១០ពាន់លានដុល្លារ វិនិយោគលើ AI និងសន្តិសុខតាមអ៊ីនធឺណិត នៅជប៉ុន
ក្រុមហ៊ុន Microsoft បានប្រកាសនៅថ្ងៃទី៣ ខែមេសាថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,៦ទ្រីលានយ៉េន (១០ពាន់លានដុល្លារ) នៅក្នុងប្រទេសជប៉ុន រវាងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត AI និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតជាមួយរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Microsoft បាននិយាយទៀតថា ការវិនិយោគនេះ ក៏រួមមានទាំងការបណ្តុះបណ្តាលវិស្វករ និងអ្នកអភិវឌ្ឍចំនួន ១ លាននាក់ នៅឆ្នាំ២០៣០ ផងដែរ ដែលការប្រកាសត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ដោយអនុប្រធាន និងជាប្រធានក្រុមហ៊ុន Microsoft លោក Brad Smith។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក បាននិយាយថា ផែនការនេះស្របទៅនឹងគោលដៅរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ក្នុងការជំរុញកំណើន តាមរយៈបច្ចេកវិទ្យាយុទ្ធសាស្រ្តទំនើប ដោយក្នុងនោះរួមមានការការពារសន្តិសុខជាតិ ផងដែរ។

ជម្រាបជូនថា តាមរយៈការវិនិយោគនេះ ក្រុមហ៊ុន Microsoft នឹងធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក រួមទាំងក្រុមហ៊ុន SoftBank និង Sakura Internet ដើម្បីពង្រីកសមត្ថភាពកុំព្យូទ័រ AI ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលអាចរក្សាទុកទិន្នន័យរសើបក្នុងប្រទេស នៅពេលចូលប្រើសេវាកម្ម Microsoft Azure៕​

The post Microsoft បោះទុន ១០ពាន់លានដុល្លារ វិនិយោគលើ AI និងសន្តិសុខតាមអ៊ីនធឺណិត នៅជប៉ុន appeared first on .

ក្រុមហ៊ុន Microsoft បាត់បង់តម្លៃទីផ្សារដល់ជាង ៣៥០ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយប៉ប្រិចភ្នែក
ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ថយចុះរហូតដល់ទៅប្រមាណជាង ៣៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរចុងក្រោយនៅថ្ងៃទី២៩ ខែមករា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះអស់ ១០% ដោយសារតែរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដ៏ខកចិត្ត។ នេះគឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមួយ សម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ បានធ្វើឲ្យ Microsoft បាត់បង់តម្លៃមូលធនទីផ្សាររបស់ខ្លួនរហូតដល់ទៅ ៣៥៧ពាន់លានដុល្លារ ដែលធ្វើឲ្យបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៣,២២ទ្រីលានដុល្លារ។

ជម្រាបជូនផងដែថា ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Microsoft បានរាយការណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសរបស់សេវាកម្មធំៗរបស់ខ្លួនមួយចំនួនហាក់ធ្លាក់ចុះខ្លាំង ពោលគឺមិនស្របទៅតាមអ្វីដែលខ្លួនបានព្យាករទុកនោះឡើយ៕​

The post ក្រុមហ៊ុន Microsoft បាត់បង់តម្លៃទីផ្សារដល់ជាង ៣៥០ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយប៉ប្រិចភ្នែក appeared first on .

មហាសេដ្ឋី Elon Musk ប្តឹងទារសំណង ១៣៤ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI និង Microsoft
មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក Elon Musk កំពុងដាក់ពាក្យបណ្តឹងទាមទារសំណងរហូតដល់ ១៣៤ពាន់លានដុល្លារ ពីក្រុមហ៊ុន OpenAI និង Microsoft ដោយអះអាងថាលោកហាក់ទទួលបានការកិបកេញផលចំណេញយ៉ាងច្រើន​ពីក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Musk បាននិយាយនៅក្នុងឯកសារមួយដែលបានដាក់ទៅតុលាការសហព័ន្ធមុនពេលសវនាការប្រឆាំងទៅនឹងក្រុមហ៊ុនទាំងពីរថា OpenAI ទទួលបានចន្លោះពី ៦៥,៥ពាន់លានដុល្លារ ទៅ ១០៩,៤ពាន់លានដុល្លារពីការចូលរួមវិភាគទានរបស់មហាសេដ្ឋីកំពូលរូបនេះ នៅពេលដែលលោកបានសហបង្កើតក្រុមហ៊ុន AI ចាប់ផ្តើមថ្មីមួយនេះ នៅក្នុងឆ្នាំ ២០១៥ ខណៈពេលដែល Microsoft ទទួលបានចន្លោះពី ១៣,៣ពាន់លានដុល្លារ ទៅ ២៥,១ពាន់លានដុល្លារ។

យ៉ាងណាមិញ បើតាមលោក Steven Molo មេធាវីរបស់លោក Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”​ បើគ្មានលោក Musk ទេ នោះក៏មិនមាន OpenAI ដែរ។ លោក Musk បានផ្តល់មូលនិធិភាគច្រើន ផ្តល់កេរ្តិ៍ឈ្មោះរបស់លោក និងបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលលោកដឹងអំពីការធ្វើមាត្រដ្ឋានអាជីវកម្មទៀតផង”។

ជម្រាបជូនថា ជុំវិញការដាក់ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Musk បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែពីដំបូង OpenAI បានព្រមព្រៀងថាបង្កើតឡើងក្នុងនាមជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាងាកទៅចាប់ដៃគូជាមួយ Microsoft ដើម្បីរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ៕​

The post មហាសេដ្ឋី Elon Musk ប្តឹងទារសំណង ១៣៤ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI និង Microsoft appeared first on .

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ចូលកាន់តំណែងធំមួយនៅក្រុមហ៊ុន Microsoft
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឲ្យដឹងកាលពីថ្ងៃទី៩ ខែតុលាថា លោកបានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Microsoft និងក្រុមហ៊ុន AI ទើបបង្កើតថ្មី Anthropic ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Sunak ដែលបានលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស ដែលជាបក្សប្រឆាំងដ៏ធំរបស់រដ្ឋាភិបាល បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងមកនោះ នៅតែបន្តធ្វើជាសមាជិកសភាអង់គ្លេស ដដែល។

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម LinkedIn លោក Sunak បានបង្ហើបឲ្យដឹងថា ក្រៅតែមានតួនាទីនៅក្នុងជួរដ្ឋាភិបាលអង់គ្លេស លោកក៏កំពុងកាន់តំណែងធំ នៅក្នុងក្រុមហ៊ុនឯកជន Microsoft និង Anthropic ផងដែរ ហើយប្រាក់ចំណូលបានពីតួនាទីនេះ នឹងត្រូវយកបរិច្ចាគទាំងស្រុងទៅកាន់គម្រោង The Richmond ដែលជាអង្គការសប្បុរសធម៌ដែលលោកបានចាប់ផ្តើមបង្កើតឡើងជាមួយប្រពន្ធរបស់លោក គឺលោកស្រី Akshata Murty ។

យ៉ាងណាមិញ បើតាមក្រុមហ៊ុន Amazon និងក្រុមហ៊ុន AI Anthropic ដែលគាំទ្រដោយ Google បាននិយាយថា តួនាទីជាទីប្រឹក្សាជាន់ខ្ពស់ គឺជាការងារក្រៅម៉ោងរបស់លោក Sunak ដោយត្រូវបំពេញតាមលក្ខខណ្ឌរបស់គណៈកម្មាធិការប្រឹក្សាស្តីពីការណាត់ជួបអាជីវកម្ម ឬ ACOBA ។

ជម្រាបជូនផងដែរថា ក្នុងតួនាទីនេះ លោក Sunak នឹងផ្តល់ដំបូន្មានទាំង Microsoft និង Anthropic អំពីយុទ្ធសាស្រ្ត ម៉ាក្រូសេដ្ឋកិច្ច និងនិន្ននាការភូមិសាស្រ្តនយោបាយ ជាដើម៕​

The post អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ចូលកាន់តំណែងធំមួយនៅក្រុមហ៊ុន Microsoft appeared first on .

Microsoft គ្រោងប្រកាសបណ្តេញបុគ្គលិករាប់ពាន់នាក់បន្ថែម​ ចំពេលកំពុងផ្តោតលើ AI
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ត្រូវបានគេរាយការណ៍ថា គ្រោងនឹងប្រកាសពីផែនការបញ្ឈប់បុគ្គលិកជាថ្មីៗម្តងទៀត ដោយលើកនេះ នឹងត្រូវកាត់បន្ថយចំនួនការងារប្រហែល ៩ ០០០ កន្លែង នៅទូទាំងប្រតិបត្តិការសកលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance ។

ជុំវិញការប្រកាសនេះ គឺជាការផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំលើកទីពីរ របស់ក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំ២០២៥ នេះ ខណៈពេលដែលក្រុមហ៊ុនអាមេរិក កំពុងងាកទៅចំណាយទឹកប្រាក់យ៉ាងច្រើន ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ជំនួសវិញ។

គួរឲ្យដឹងផងដែរថា នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បានកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រហែល ៦ ០០០ នាក់ រួចមកហើយ។ ឥឡូវនេះ ត្រឹមតែពីរខែក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានត្រឡប់មកវិញជាមួយនឹងផែនការកាត់បន្ថយកាន់តែច្រើនជាច្រើនជាងមុន ដែលជំរុញដោយតម្រូវការ ក្នុងការសម្រួលប្រតិបត្តិការ និងផ្តោតលើការចំណាយលើបច្ចេកវិទ្យាថ្មីៗ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Microsoft កំពុងចំណាយទឹកប្រាក់រាប់សិបពាន់លានដុល្លារលើ AI ដោយរាប់ពីអ្វីគ្រប់យ៉ាងចាប់ពីមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយគំរូភាសាធំៗ រហូតដល់ការបង្កើតកម្មវិធី និងឧបករណ៍ដែលជំរុញដោយ AI ថ្មី៕​

The post Microsoft គ្រោងប្រកាសបណ្តេញបុគ្គលិករាប់ពាន់នាក់បន្ថែម​ ចំពេលកំពុងផ្តោតលើ AI appeared first on .

Microsoft ប្រកាសលែងឲ្យបុគ្គលិកខ្លួននៅចិន ពាក់ព័ន្ធការងារគ្រប់គ្រងព័ត៌មានក្រសួងការពារជាតិអាមេរិកទៀតឡើយ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Microsoft កាលពីពេលថ្មីៗនេះ បានប្រកាសថា នឹងឈប់ប្រើប្រាស់ក្រុមវិស្វករដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន សម្រាប់ការងារគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ក្រសួងការពារជាតិសហរដ្ឋអាមេរិក និសេវាកម្មពាក់ព័ន្ធទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោក Frank Shaw ដែលជាប្រធានផ្នែកទំនាក់ទំនងរបស់ Microsoft បាននិយាយថា ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការព្រួយបារម្ភដែលត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការពារអាមេរិក លោក Pete Hegseth អំពីហានិភ័យសន្តិសុខជាតិ ដែលអាចបង្កឡើងដោយវិស្វករបរទេស នៅក្នុងក្រុមហ៊ុនរបស់អាមេរិក។

មិនតែប៉ុណ្ណោះ លោក Shaw បាននិយាយនៅលើបណ្តាញសង្គម X ថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវសេវាកម្មសុវត្ថិភាពបំផុតដែលអាចធ្វើទៅបាន ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងការធ្វើការជាមួយដៃគូសន្តិសុខជាតិរបស់យើង ដើម្បីវាយតម្លៃ និងកែសម្រួលកម្មវីធីសុវត្ថិភាពរបស់យើង តាមតម្រូវការ”។

គួរឲ្យដឹងថា ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានចេញបញ្ជាកាលពីថ្ងៃទី១៨ ខែកក្កដា ឲ្យក្រុមហ៊ុន Microsoft បញ្ឈប់ការជួលបុគ្គលិករបស់ខ្លួន នៅប្រទេសចិន ឲ្យទទួលបន្ទុកលើការងារផ្តល់ជំនួយបច្ចេកទេស លើប្រព័ន្ធគ្រប់គ្រងព័ត៌មានពីចម្ងាយរបស់ក្រសួងការពារជាតិអាមេរិក។

ជម្រាបជូនផងដែរថា បញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ពីទីភ្នាក់ងារអាមេរិក ProPublica ដែលបានបង្ហាញថា ក្រុមហ៊ុន Microsoft បានជួលក្រុមវិស្វករចិន ឲ្យធ្វើការងារបច្ចេកទេសលើប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក ដែលអាចងាយនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក៕​

The post Microsoft ប្រកាសលែងឲ្យបុគ្គលិកខ្លួននៅចិន ពាក់ព័ន្ធការងារគ្រប់គ្រងព័ត៌មានក្រសួងការពារជាតិអាមេរិកទៀតឡើយ appeared first on .

Microsoft គ្រោងកាត់បន្ថយបុគ្គលិកជិត ៤%​ ទូទាំងពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការកាត់បន្ថយជិត ៤% នៃបុគ្គលិកសរុបទូទាំងពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធសារឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២ ខែកក្កដា ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ៩ ០០០ នាក់ ឬស្មើទៅនឹងជិត ៤% នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ខណ:ការកាត់បន្ថយនេះ អាចនឹងប៉ះពាល់ដល់បុគ្គលិកផ្នែកគ្រប់គ្រង និងផ្នែកសម្រួលផលិតផល និងផ្នែកដំណើរការការងារផ្សេងៗ ។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងអ៊ីមែលមួយថា៖ “យើងនឹងបន្តធ្វើការផ្លាស់ប្តូរអង្គភាពចាំបាច់​ដើម្បីដាក់ក្រុមហ៊ុននៅក្នុងទីតាំងដ៏ល្អបំផុត និងក្រុមគាំទ្រ ដើម្បីទទួលបានជោគជ័យ នៅក្នុងទីផ្សារដែលកំពុងមានការផ្លាស់ប្តូរជានិច្ច” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកជាច្រើនលើករួចមកហើយ នៅឆ្នាំនេះ។ នៅក្នុងខែមករា ក្រុមហ៊ុនបានប្រកាសកាត់បន្ថយជិត ១% នៃកម្លាំងពលកម្មរបស់ខ្លួន ដោយផ្អែកលើការអនុវត្ត។ ហើយនៅក្នុងខែឧសភា ក្រុមហ៊ុនបានបន្តបញ្ឈប់បុគ្គលិកចំនួន ៦ ០០០​នាក់ទៀត។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះ មានបុគ្គលិកសរុបចំនួន ២២៨ ០០០​ នាក់៕

The post Microsoft គ្រោងកាត់បន្ថយបុគ្គលិកជិត ៤%​ ទូទាំងពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី appeared first on .