Open AI

មហាសេដ្ឋី Elon Musk ប្តឹងទារសំណង ១៣៤ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI និង Microsoft
មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក Elon Musk កំពុងដាក់ពាក្យបណ្តឹងទាមទារសំណងរហូតដល់ ១៣៤ពាន់លានដុល្លារ ពីក្រុមហ៊ុន OpenAI និង Microsoft ដោយអះអាងថាលោកហាក់ទទួលបានការកិបកេញផលចំណេញយ៉ាងច្រើន​ពីក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Musk បាននិយាយនៅក្នុងឯកសារមួយដែលបានដាក់ទៅតុលាការសហព័ន្ធមុនពេលសវនាការប្រឆាំងទៅនឹងក្រុមហ៊ុនទាំងពីរថា OpenAI ទទួលបានចន្លោះពី ៦៥,៥ពាន់លានដុល្លារ ទៅ ១០៩,៤ពាន់លានដុល្លារពីការចូលរួមវិភាគទានរបស់មហាសេដ្ឋីកំពូលរូបនេះ នៅពេលដែលលោកបានសហបង្កើតក្រុមហ៊ុន AI ចាប់ផ្តើមថ្មីមួយនេះ នៅក្នុងឆ្នាំ ២០១៥ ខណៈពេលដែល Microsoft ទទួលបានចន្លោះពី ១៣,៣ពាន់លានដុល្លារ ទៅ ២៥,១ពាន់លានដុល្លារ។

យ៉ាងណាមិញ បើតាមលោក Steven Molo មេធាវីរបស់លោក Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”​ បើគ្មានលោក Musk ទេ នោះក៏មិនមាន OpenAI ដែរ។ លោក Musk បានផ្តល់មូលនិធិភាគច្រើន ផ្តល់កេរ្តិ៍ឈ្មោះរបស់លោក និងបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលលោកដឹងអំពីការធ្វើមាត្រដ្ឋានអាជីវកម្មទៀតផង”។

ជម្រាបជូនថា ជុំវិញការដាក់ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Musk បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែពីដំបូង OpenAI បានព្រមព្រៀងថាបង្កើតឡើងក្នុងនាមជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាងាកទៅចាប់ដៃគូជាមួយ Microsoft ដើម្បីរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ៕​

The post មហាសេដ្ឋី Elon Musk ប្តឹងទារសំណង ១៣៤ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI និង Microsoft appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាជាមួយមេធំ OpenAI លើការជំរុញបច្ចេកវិទ្យា AI
យោងតាមការិយាល័យប្រធានាធិបតីបាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងគោលបំណងជំរុញប្រទេសរបស់ខ្លួន តាមរយៈគោលដៅនោយោបាយនៃការវិនិយោគលើបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើង ចំពេលក្រុមហ៊ុន OpenAI នៅឆ្នាំនេះ បានបង្កើតការិយាល័យដំបូងរបស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល ហើយបានតែងតាំងអតីតបុគ្គលិកជាន់ខ្ពស់ Google លោក KyoungHoon Kim ឲ្យដឹកនាំនៅក្នុងប្រតិបត្តិការនេះ ខណៈពេលដែលតម្រូវការសម្រាប់សេវាកម្ម ChatGPT នៅកូរ៉េខាងត្បូង កំពុងមានការកើនឡើងខ្លាំង។

គួរឲ្យដឹងផងដែរថា កូរ៉េខាងត្បូង មានចំនួនអតិថិជនដែលប្រើប្រាស់ទៅលើកម្មវិធី ChatGPT ដែលបង់ប្រាក់ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យទទួលបានពី OpenAI ផ្ទាល់។

យ៉ាងណាមិញ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ OpenAI ទៅកាន់ទីក្រុងសេអ៊ូល លោ Altman ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយមដឹកនាំនៃក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង Samsung Electronics និង SK Hynix ផងដែរ។

ជម្រាបជូនផងដែរថា កាលពីដើមឆ្នាំនេះ OpenAI បាននិយាយថាខ្លួននឹងចូលរួមនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់កូរ៉េខាងត្បូង ជាមួយនឹងប្រតិបត្តិករកម្មវិធីជជែកដ៏លេចធ្លោរបស់កូរ៉េខាងត្បូង Kakao ផងដែរ៕​

The post ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាជាមួយមេធំ OpenAI លើការជំរុញបច្ចេកវិទ្យា AI appeared first on .

ក្រុមហ៊ុនមេ ChatGPT កើបចំណូលជាង ៤ពាន់លានដុល្លារ ក្នុងឆមាសទី១
OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT អាចរកចំណូលបានប្រហែល ៤,៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ពោលគឺច្រើនជាង ១៦% នៃប្រាក់ចំណូលសរុបដែលក្រុមហ៊ុនអាចរកបានកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានរាយការណ៍ទៀតផងដែរថា ក្រុមហ៊ុន OpenAI បានចំណាយទឹកប្រាក់អស់ប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ខ្លួន ទៅលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសម្រាប់ដំណើរការកម្មវិធី ChatGPT បន្ថែមទៀត។

យ៉ាងណាមិញ OpenAI កំពុងសម្លឹករកមើលលទ្ធភាពក្នុងការសម្រេចនូវគោលដៅរបស់ខ្លូន ជាមួួនឹងការទញយកប្រាក់ចំណូលចំនួន ១៣ពាន់លានដុល្លារ នៅពេញមួយឆ្នាំ២០២៥ នេះ រួមទាំងគោនដៅក្នុងការចំណាយចំនួន ៨,៥ពាន់លានដុល្លារ ផងដែរ។

ជម្រាបជូនផងដែថា កាលពីខែសីហា សារព័ត៌មាន Reuters បានរាយការណ៍ថា OpenAI កំពុងស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលដំបូង អំពីការលក់ភាគហ៊ុនដែលអាចនឹងអនុញ្ញាតឲ្យបុគ្គលិកដកសាច់ប្រាក់ចេញបាន និងថែមទាំងអាចជំរុញឲ្យក្រុមហ៊ុនកើនឡើងតម្លៃមូលធនទីផ្សាររហូតដល់ទៅ ៥០០ពាន់លានដុល្លារ ថែមទៀតផង៕​

The post ក្រុមហ៊ុនមេ ChatGPT កើបចំណូលជាង ៤ពាន់លានដុល្លារ ក្នុងឆមាសទី១ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បន្តប្តឹង Apple និង OpenAI ពីបទសមគំនិតគ្នានៅលើ App Store
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់មហាសេដ្ឋីមានដាច់គេ Elon Musk បានដាក់ពាក្យប្តឹងក្រុមហ៊ុន Apple និង OpenAI ទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក នៅក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាបានលួចសមគំនិតគ្នាដោយខុសច្បាប់ ដើម្បីរារាំងការប្រកួតប្រជែងដោយយុត្តិធម៌ នៅលើ App Store។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងពាក្យបណ្តឹងនោះ ក្រុមហ៊ុន xAI បាននិយាយថា ទាំង Apple និង OpenAI បានបិទទីផ្សារប្រកួតប្រជែង ដើម្បីរក្សាភាពផ្តាច់មុខរបស់ពួកគេ និងថែមទាំងបន្តទម្លាក់ X និង xAI ចេញពីការប្រកួតប្រជែងផងដែរ។

គួរឲ្យដឹងផងដែរថា Apple នៅក្នុងភាពជាដៃគូជាមួយ OpenAI បានដាក់បញ្ចូល ChatGPT ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន សម្រាប់ iPhones, iPads និង Macs ជាដើម ស្របពេលកម្មវិធី Grok របស់ xAI ហាក់មិនត្រូវបានបង្ហាញឲ្យឃើញទូលំទូលាយ នៅលើ App Store នោះឡើយ។

យ៉ាងណាមិញ នៅក្នុងពាក្យបណ្តឹងនោះ xAI បាននិយាយថា ខ្លួនកំពុងស្វែងរកការទាមទរសំណងខូចខាតជាច្រើនពាន់លានដុល្លារ។ ប៉ុន្តែជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តឹងនេះគ្រាន់តែផ្នែកមួយនាំឲ្យមានការរំខាន ពីសំណាក់ Elon Musk ប៉ុណ្ណោះ ហើយពាក្យបណ្តឹងនេះ ក៏គ្មានមូលដ្ឋានច្បាប់ ច្បាស់លាស់ផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Apple វិញ ហាក់នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយ ជុំវិញពាក្យបណ្តឹងរបស់ xAI នេះនៅឡើយនោះទេ៕​

The post ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បន្តប្តឹង Apple និង OpenAI ពីបទសមគំនិតគ្នានៅលើ App Store appeared first on .

OpenAI នឹងបើកដំណើរការការិយាល័យដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ
OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT បានប្រកាសនឹងបើកដំណើរការការិយាល័យដំបូងបង្អស់របស់ខ្លួន នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ ដោយជំរុញអាជីវកម្មកាន់តែចូលជ្រៅបន្ថែមទៀត នៅក្នុងទីផ្សារធំបំផុតទីពីររបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន OpenAI ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បាននិយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមបើកដំណើរការអាជីវកម្មដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយនឹងចាប់ផ្តើមជួលក្រុមបុគ្គលិកនៅទីនោះ។

គួរឲ្យដឹងថា ប្រទេសឥណ្ឌា គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ ChatGPT បន្ទាប់ពីពួកគេបានដាក់ចេញគម្រោងប្រចាំខែដែលមានតម្លៃទាបបំផុតមួយ សម្រាប់សេវាកម្ម AI របស់ខ្លួន ក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់អ៊ីនធឺណិត ជិតមួយពាន់លាននាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក។

លោក Sam Altman នាយកប្រតិបត្តិ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ៖”ការបើកការិយាល័យដំបូងរបស់យើង និងការកសាងក្រុមការងារក្នុងស្រុក គឺជាជំហានដំបូងដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យ AI កម្រិតខ្ពស់អាចចូលដំណើរការបាននៅទូទាំងប្រទេស និងដើម្បីកសាង AI សម្រាប់ប្រទេសឥណ្ឌា និងជាមួយប្រជាជនឥណ្ឌា” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន OpenAI កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ពីសំណាក់គូប្រជែងដូចជាកម្មវិធី AI Gemini របស់ Google និង AI Perplexity ខណៈពេលដែលក្រុមហ៊ុនទាំងពីរ បានចាប់ផ្តើមផ្តល់ជូនសេវាកម្ម AI ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ជាច្រើន នៅក្នុងទីផ្សារប្រទេសនេះ៕​

The post OpenAI នឹងបើកដំណើរការការិយាល័យដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ appeared first on .

ក្រុមហ៊ុនមេ ChatGPT គ្រោងលក់ភាគហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារ ទៅឲ្យក្រុមវិនិយោគិន
យោងតាមប្រភពជិតស្និទ្ធិមួយបានបង្ហាញឲ្យដឹងថា បុគ្គលិក និងអតីតបុគ្គលិករបស់ OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT កំពុងស្វែងរកការលក់ភាគហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារ ទៅឲ្យក្រុមវិនិយោគិន ក្នុងនោះរួមទាំងធនាគារ SoftBank Group និង Thrive Capital។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការលក់ភាគហ៊ុននេះ អាចនឹងធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនកើនឡើងពី ៣០០ពាន់លានដុល្លារ ដល់ ៥០០ពាន់លានដុល្លារ ដែលជាសញ្ញាមួយបញ្ជាក់ពីកំណើនយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់ និងប្រាក់ចំណូលរបស់ OpenAI ក៏ដូចជាការប្រកួតប្រជែងខ្លាំង ក្នុងចំណោមក្រុមហ៊ុនបញ្ញាសិប្បនិម្មិត។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនេះ បានកើតឡើងចំពេល កំពុងមានការជំរុញដោយកម្មវិធី AI ChatGPT ដ៏ល្បីរបស់ខ្លួន ដែលធ្វើឲ្យ OpenAI បានបង្កើនប្រាក់ចំណូលទ្វេដងក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ដោយឈានដល់ចំនួន ១២ពាន់លានដុល្លារ ហើយរំពឹងអាចបន្តឈានដល់ ២០ពាន់លានដុល្លារ ផងដែរ នៅចុងឆ្នាំនេះ។

ជម្រាបជូនថា OpenAI ដែលគាំទ្រដោយ Microsoft មានអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ប្រហែល ៧០០ លាននាក់សម្រាប់កម្មវិធី ChatGPT របស់ខ្លួន ដែលកើនឡើងពីប្រហែល ៤០០ លាននាក់ ក្នុងខែកុម្ភៈ៕

The post ក្រុមហ៊ុនមេ ChatGPT គ្រោងលក់ភាគហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារ ទៅឲ្យក្រុមវិនិយោគិន appeared first on .

OpenAI បង្កើតមូលនិធិតម្លៃ ៥០លានដុល្លារ គាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ
ក្រុមហ៊ុនបញ្ញាសិប្បនិមិត្តលំដាប់កំពូលរបស់ពិភពលោក OpenAI បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងចាប់ផ្តើមមូលនិធិតម្លៃ ៥០លានដុល្លារដើម្បីគាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ និងសហគមន៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មូលនិធិនេះគឺជាសកម្មភាពដំបូងបំផុតមួយ បន្ទាប់ពីរបាយការណ៍ស្តីពីការណែនាំគណៈកម្មាការមិនស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងតាំងពីក្នុងខែមេសា ដើម្បីណែនាំកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ OpenAI ។

OpenAI បាននឹងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកែលម្អរចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីបន្តបង្កើនដើមទុនដ៏ច្រើនដែលត្រូវការដើម្បីរក្សាបាននូវការប្រកួតប្រជែងក្នុងវិស័យ AI សម្រាប់បម្រើប្រយោជន៍សាធារណៈ។

មិនតែប៉ុណ្ណោះ​ OpenAI បាននិយាយទៀតថា មូលនិធិនេះនឹងជួយសម្រួលដល់ភាពជាដៃគូក្នុងការអនុវត្ត AI នៅក្នុងវិស័យធំៗដូចជាការអប់រំ ឱកាសសេដ្ឋកិច្ច ការរៀបចំសហគមន៍ និងការថែទាំសុខភាព។ វាក៏នឹងគាំទ្រការស្រាវជ្រាវ និងការច្នៃប្រឌិតដែលដឹកនាំដោយសហគមន៍ដែលផ្តោតលើការប្រើប្រាស់ AI សម្រាប់ជាប្រយោជន៍សាធារណៈផងដែរ៕​

The post OpenAI បង្កើតមូលនិធិតម្លៃ ៥០លានដុល្លារ គាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ appeared first on .

Meta បន្តទាញយកបុគ្គលិកឆ្នើមៗ​របស់ OpenAI ៤រូបបន្ថែមទៀត​ មកចូលរួមក្រុមហ៊ុនខ្លួន​
ក្រុមហ៊ុន Meta Platforms ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ Facebook កាលពីពេលថ្មីៗនេះ​ ត្រូវបានគេរាយការណ៍មកថា កំពុងទាក់ទាញអ្នកស្រាវជ្រាវជាន់ខ្ពស់​ លើបញ្ញាសិប្បនិម្មិត​ (AI) របស់ក្រុមហ៊ុនដៃគូប្រជែង OpenAI ជាច្រើនរូប ឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនជំនួយសវិញ។​​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

ប្រភពដដែលនេះ​ បានរាយការណ៍ឲ្យដឹងទៀតថា​ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុន OpenAI ចំនួន ៤រូបបន្ថែមទៀត​ ដោយក្នុងនោះរួមមានលោក​​ Shengjia Zhao, Jiahui Yu, Shuchao Bi និង Hongyu Ren ដែលសុទ្ធសឹងតែបានប្រកាសពីការសម្រេចចិត្ត ក្នុងការចូលរួមជាមួយ Meta។​

​​យ៉ាងណាមិញ​ ជុំវិញការទាញយកបុគ្គលិកឆ្នើមៗទាំងនេះ បានកើតឡើង​ នៅត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ​ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនមេរបស់បណ្តាញសង្គម Instagram មួយនេះ ក៏បានជួលលោក​ Lucas Beyer, Alexander Kolesnikov និង Xiaohua Zhai ដែលជាបុគ្គលិកធ្វើការក្នុងការិយាល័យរបស់ ​OpenAI នៅក្នុងទីក្រុង Zurich ឲ្យមកធ្វើការជាមួយខ្លួន ផងដែរ។

ជម្រាបជូនផងដែរថា​ ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ក្រុមហ៊ុន Meta បាននិងកំពុងជួបបុគ្គលិកឆ្នើមៗ​ ពីក្រុមហ៊ុន OpenAI ឲ្យមកចូលរួមនៅក្នុងក្រុមអភិវឌ្ឍ AI ជំនាន់ថ្មី របស់នាយកប្រតិបត្តិ លោក Mark Zuckerberg ក្នុងគោលបំណងដើម្បីឈានទៅរកការដឹកនាំ ទៅលើបច្ចេកវិទ្យាជំនាន់ថ្មីនេះ៕​

The post Meta បន្តទាញយកបុគ្គលិកឆ្នើមៗ​របស់ OpenAI ៤រូបបន្ថែមទៀត​ មកចូលរួមក្រុមហ៊ុនខ្លួន​ appeared first on .

មេធំ OpenAI បង្ហើបថា Meta ធ្លាប់ហ៊ានឲ្យបុគ្គលិកខ្លួននូវប្រាក់ឈ្នួលដល់ ១០០លានដុល្លារ តែត្រូវបរាជ័យ
លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនដៃគូប្រជែងរបស់ខ្លួន គឺ Meta ធ្លាប់បានព្យាយាមទាក់ទាញបុគ្គលិកមានជំនាញខ្ពស់របស់ខ្លួន ជាមួយនឹងការផ្តល់ជូនប្រាក់ឈ្នួលដ៏ច្រើន រហូតដល់ ១០០លានដុល្លារ ក្នុងម្នាក់ ប៉ុន្តែត្រូវបានបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសមួយនៅលើផតឃែស្ថ “Uncapped with Jack Altman” នាយកប្រតិបត្តិក្រុម OpenAI រូបនេះ បានបង្ហើបថា ក្រុមហ៊ុនមេរបស់ Facebook ព្យាយាមទាក់ទាញបុគ្គលិកជំនាញរបស់ខ្លួន ក្នុងគោលបំណងយកទៅអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ពួកគេ ប៉ុន្តែវានរណាម្នាក់ព្រមទៅនោះឡើយ។

លើសពីនេះ លោក Altman បាននិយាយថា ៖” ការផ្តល់ជូននេះពិតជាមិនគួរឲ្យជឿ។ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលយ៉ាងហោចណាស់រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ ក្នុងចំណោមបុគ្គលិកជំនាញៗរបស់យើង សម្រេចចិត្តជ្រើសរើសយកការផ្តល់ជូនលុយច្រើនបែបនេះ ឡើយ”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ការប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកវិទ្យា AI កាន់តែមានភាពតានតឹងខ្លាំងឡើង។ ក្នុងចំណោមក្រុមហ៊ុនខ្នាតយក្សជាច្រើន ដូចជា Microsoft, Google, Meta និង xAI កំពុងផ្ដល់ប្រាក់ខែជាច្រើនលានដុល្លារ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវកំពូលទាំងនោះ។

ជម្រាបជូនផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កាលពីខែមករា បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៦០ពាន់លានដុល្លារ នៅក្នុង AI នៅឆ្នាំនេះ ជាមួយនឹងមហិច្ឆតា ក្នុងការដឹកនាំផ្នែកបច្ចេកវិទ្យាជំនាន់ថ្មី៕

The post មេធំ OpenAI បង្ហើបថា Meta ធ្លាប់ហ៊ានឲ្យបុគ្គលិកខ្លួននូវប្រាក់ឈ្នួលដល់ ១០០លានដុល្លារ តែត្រូវបរាជ័យ appeared first on .

OpenAI និង Meta កំពុងចរចាជាមួយក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេនៅឥណ្ឌា សម្រាប់ភាពជាដៃគូ AI
គេហទំព័រព័ត៌មានបច្ចេកវិទ្យាដ៏គួរឲ្យទុកចិត្តបំផុត The Information បានរាយការណ៍ថាក្រុមហ៊ុន OpenAI និង Meta Platforms របស់សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា លោក Mukesh Ambani លើភាពជាដៃគូសម្រាប់ការផ្តល់ជូនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ពួកគេ នៅក្នុងប្រទេសនេះ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញលទ្ធភាពដែលកំពុងត្រូវបានពិភាក្សាពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងក្រុមហ៊ុន Reliance Jio និង OpenAI នោះ គឺដើម្បីចែកចាយសេវាកម្មបញ្ញាសិប្បនិម្មិត ChatGPT នៅក្នុងប្រទេសឥណ្ឌា កាន់តែទូលំទូលាយជាងមុន។

ជាមួយគ្នានេះ ក្រុមហ៊ុន OpenAI ក៏បានពិភាក្សាជាមួយក្រុមហ៊ុនជាដៃគូរបស់ខ្លួន ក្នុងការកាត់បន្ថយតម្លៃនៃការជាវសេវាកម្ម ChatGPT នៅក្នុងប្រទេសឥណ្ឌា មកនៅទាបជាង ២០ដុល្លារ ក្នុងមួយខែ ផងដែរ។

មិនតែប៉ុណ្ណោះ The Information ក៏បានរាយការណ៍បន្ថែមទៀតថាក្រុមហ៊ុន Reliance ដែលដឹកនាំដោយមហាសេដ្ឋី Mukesh Ambani ក៏បានពិភាក្សាអំពីការបង្ហោះ និងដំណើរការម៉ូដែល OpenAI ក្នុងស្រុក ដូច្នេះរាល់ទិន្នន័យរបស់អតិថិជនក្នុងស្រុកទាំងអស់ អាចត្រូវបានរក្សាទុកនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។

អ្វីដែលកាន់តែពិសេសជាងនេះ ក្រុមហ៊ុន Reliance បានពិភាក្សាអំពីការដំណើរការម៉ូដែល AI របស់ក្រុមហ៊ុន Meta និង OpenAI នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ៣ ជីហ្គាវ៉ាត់របស់ខ្លួន ដែលក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌាមួយនេះ គ្រោងនឹងសាងសង់ឡើងនៅទីក្រុង Jamnagar រដ្ឋ Gujarat នាពេលឆាប់ៗខាងមុខនេះ ។

ជម្រាបជូនផងដែរថា Reliance Industries គឺជាក្រុមហ៊ុនធំជាងគេបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ដែលរកស៊ីទៅលើវិស័យធំៗជាច្រើន រួមមានទាំងផ្នែកគីមីឥន្ធនៈ ការចម្រាញ់ ការរុករកប្រេង និងឧស្ម័ន ទូរគមនាគមន៍ ការលក់រាយ និងថាមពលបៃតង ជាដើម៕

The post OpenAI និង Meta កំពុងចរចាជាមួយក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេនៅឥណ្ឌា សម្រាប់ភាពជាដៃគូ AI appeared first on .