SpaceX

ក្រុមហ៊ុនកំពូលមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៤០ពាន់លានដុល្លារ ជាមួយ Apollo សម្រាប់បន្ទះឈីប AI
ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ៤០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន Apollo Global Management ដើម្បីទិញបន្ទះឈីប AI និង Hardware នៃម៉ាស៊ីនមេ រួចដាល់ឲ្យ SpaceX ជួលបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ​ យោងតាមឯកសារដែលបានដាក់ជូនស្ថាប័ននិយតករ បានបង្ហាញឲ្យដឹងថា ការជួលនីមួយៗនឹងមានរយៈពេលជាង ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលឧបករណ៍ទាំងនោះមកដល់។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងនេះ បានបង្ហាញឱ្យឃើញពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់ SpaceX ខណៈពេលដែលក្រុមហ៊ុននេះកំពុងព្យាយាមទាញយកប្រយោជន៍ពីតម្រូវការដ៏ខ្ពស់លើសមត្ថភាពគណនា (computing power) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតាក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ និងភពអង្គារ។

ជម្រាបជូនថា ក្រុមហ៊ុន SpaceX គ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានរួចរាល់នៅដំណាច់ឆ្នាំនេះ។ ហើយចំពោះការជួលនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៧ នៅពេលដែលបន្ទះឈីបទាំងនោះត្រូវបានដឹកជញ្ជូនមកដល់៕​

The post ក្រុមហ៊ុនកំពូលមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៤០ពាន់លានដុល្លារ ជាមួយ Apollo សម្រាប់បន្ទះឈីប AI appeared first on .

Elon Musk ថា SpaceX ទទួលបានលុយ ៤០ពាន់លានដុល្លារ ពីការរៃអង្គាស សម្រាប់ទិញបន្ទះឈីបរបស់ Nvidia
មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បាននិយាយកាលពីថ្ងៃទី២៥ ខែតុលាថា ក្រុមហ៊ុន SpaceX បានរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងប័ណ្ណបំណុលរបស់ខ្លួន សម្រាប់ទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ចំពេលកំពុងមានការចំណាយយ៉ាងច្រើនទៅលើការកសាងសមត្ថភាពកុំព្យូទ័រសម្រាប់បច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Musk បានលើកឡើងថា ភាពជោគជ័យក្នុងការរៃអង្គាសបំណុលនេះ គឺដោយសារតែក្រុមហ៊ុនមានចំណាត់ថ្នាក់ឥណទានល្អ (Investment-grade status) រួមទាំងមានប្រាក់ចំណូលពីសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងអាជីវកម្មបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះដដែលនោះ​ មហាសេដ្ឋីកំពូលរូបនេះ បាននិយាយថា៖” នេះគឺជាបំណុលដែលភាគច្រើនអាចទូទាត់សងមុនកាលកំណត់បាន ដែលវាបង្កើតឡើងសម្រាប់ការទិញបន្ទះឈីបកម្លាំងខ្លាំង ដែលអាចនឹងមកដល់នៅក្នុងត្រីមាសទី១ និងទី២ ឆ្នាំក្រោយ”។

យ៉ាងណាមិញ​ បើយោងតាមលោក Bret Johnsen ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ SpaceX បានឱ្យដឹងទៀតថា សម្រាប់ត្រីមាសទី៤ ឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងមានការចំណាយលើដើមទុន ចន្លោះពី ៣៥ពាន់លានទៅ ៤០ពាន់លានដុល្លារ ហើយការរៃអង្គាសនេះនឹងជាការជំរុញដ៏សំខាន់។

ជម្រាបជូនថា ការរៃអង្គាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន SpaceX កំពុងពិភាក្សាជាមួយធនាគារ និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ដើម្បីស្វែងរកទុនចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Nvidia ក្នុងការកសាងសមត្ថភាព AI របស់ខ្លួនបន្ថែមទៀត៕​

The post Elon Musk ថា SpaceX ទទួលបានលុយ ៤០ពាន់លានដុល្លារ ពីការរៃអង្គាស សម្រាប់ទិញបន្ទះឈីបរបស់ Nvidia appeared first on .

ក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋី Elon Musk ទាំងពីរ SpaceX និង Tesla កំពុងសិក្សាលើការច្របាច់បញ្ចូលគ្នា
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានប្រកាសថា ក្រុមហ៊ុនខ្នាតយក្ស Tesla និង SpaceX បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិភក្សាអំពីសក្តានុពលនៃការច្របាច់បញ្ចូលគ្នា ស្របតាមសំណើរបស់ម្ចាស់ភាគហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២០ ខែតុលា ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនអវកាស និងបញ្ញាសប្បនិម្មិត (AI) របស់មហាសេដ្ឋី Elon Musk បានប្រកាសលទ្ធផលអាជីវកម្មត្រីមាសទី ៣ របស់ខ្លួន។ យោងតាមរបាយការណ៍នោះ ក្រុមហ៊ុន SpaceX សម្រេចបានប្រាក់ចំណូលរហូតដល់ ១៤,៥ពាន់លានដុល្លារ ដែលលើសពីការព្យាកររបស់អ្នកវិភាគ ចំនួន ១២,៧ពាន់លានដុល្លារ។

ក្នុងអំឡុងពេលប្រកាសនោះ លោក Musk ក៏បានបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទាំងពីរបានបង្កើតគណៈកម្មាធិការឯករាជ្យដើម្បីពិភាក្សាអំពីលទ្ធភាពនៃការច្របាច់បញ្ចូលគ្នា រវាង SpaceX និង Tesla ទៅជាក្រុមហ៊ុនតែមួយ។ លោកបានសង្កត់ធ្ងន់ថា គណៈកម្មាធិការទាំងនេះផ្សំឡើងដោយសមាជិកឯករាជ្យ ហើយរូបលោកផ្ទាល់មិនបានចូលរួមក្នុងកិច្ចពិភាក្សាទាំងនោះឡើយ ដោយសារតែបញ្ហាជម្លោះផលប្រយោជន៍។

លើសពីនេះ​ លោក Musk បានលើកឡើងថា៖ “ខ្ញុំគិតថាការច្របាច់បញ្ចូលគ្នានេះនឹងនាំមកនូវតម្លៃយ៉ាងច្រើន ព្រោះយើងស្ទើរតែឈានចូលដល់យុគសម័យនៃបញ្ញាសប្បនិម្មិតកម្រិតខ្ពស់ (Superintelligence) ហើយ”។

គួរជម្រាបជូនថា កន្លងមក ក្រុមហ៊ុនរបស់លោក Musk ធ្លាប់បានសហការគ្នាក្នុងគម្រោងជាច្រើន និងថែមទាំងបានប្រើប្រាស់បុគ្គលិករួមគ្នាទៀតផង។ វិនិយោគិន និងអ្នកវិភាគបានព្យាករជាយូរមកហើយអំពីលទ្ធភាពនៃការច្របាច់បញ្ចូលគ្នារវាង Tesla និង SpaceX ដែលប្រធានបទនេះត្រូវបានលើកឡើងញឹកញាប់ នៅពេលដែល SpaceX រៀបចំការបោះផ្សាយភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) កាលពីខែមិថុនាមកម្លេះ៕​

The post ក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋី Elon Musk ទាំងពីរ SpaceX និង Tesla កំពុងសិក្សាលើការច្របាច់បញ្ចូលគ្នា appeared first on .

ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ត្រៀមរៃសង្គាសលុយ ៤០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី​ Nvidia
ក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កំពុងរៀបចំផែនការខ្ចីប្រាក់ និងបោះផ្សាយប័ណ្ណបំណុល (bonds) ដើម្បីរៃអង្គាសទឹកប្រាក់យកទៅទិញបន្ទះឈីប AI បន្ថែមទៀតពីក្រុមហ៊ុន Nvidia។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX កំពុងចរចាជាមួយធនាគារ និងមូលនិធិវិនិយោគនានា ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia។ នៅក្នុងការរៃសង្គាសនោះដែរ ក្រុមហ៊ុនអវកាសនេះ មានផែនការខ្ចីលុយចំនួន ១០ពាន់លានដុល្លារពីធនាគារ និងបោះផ្សាយប័ណ្ណបំណុលចំនួន ៣០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន Financial Times បានបង្ហាញទៀតថា ក្រុមហ៊ុន Apollo Capital Management ត្រូវបានគេរំពឹងថានឹងធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងរបស់ SpaceX និងគាំទ្រការបោះផ្សាយប័ណ្ណបំណុលសម្រាប់វិនិយោគិន។

គួរជម្រាបជូនថា ផែនការរៃអង្គាសប្រាក់របស់ SpaceX នេះ បានបង្ហាញឱ្យឃើញពីតម្រូវការដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរលកនៃបច្ចេកវិទ្យា AI ពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការផ្គត់ផ្គង់បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធគណនាគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍ AI។

ក្រុមហ៊ុន Morgan Stanley ប៉ាន់ប្រមាណថា នៅត្រឹមឆ្នាំ២០២៨ ហេដ្ឋារចនាសម្ព័ន្ធ AI នឹងត្រូវការប្រភពដើមទុនពីខាងក្រៅរហូតដល់ ១,៥ទ្រីលានដុល្លារ បើទោះបីជាធនាគារ និងវិនិយោគិនចាប់ផ្តើមមានប្រុងប្រយ័ត្នជាងមុនចំពោះឧស្សាហកម្មប្រភេទនេះក៏ដោយ៕​

The post ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ត្រៀមរៃសង្គាសលុយ ៤០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី​ Nvidia appeared first on .

មហាសេដ្ឋី Elon Musk ថាលោកនឹងប្តូរឈ្មោះ SpaceXAI ទៅជា SpaceXSI វិញ តាមបញ្ជារបស់លោក ត្រាំ​
មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX បានបង្ហោះសារមួយកាលពីថ្ងៃទី៤ ខែតុលាថា លោកនឹងប្តូរឈ្មោះផ្នែក AI របស់ក្រុមហ៊ុន ទៅជា SpaceXSI វិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបទបញ្ជាឲ្យមានការប្រើប្រាស់ឈ្មោះ “Super Intelligence” ឬ SI ជំនួសឲ្យពាក្យ “Artificial Intelligence” (AI) ដែលត្រូវបានប្រើប្រាស់នាពេលសព្វថ្ងៃ។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលលោក Musk បានឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ម្នាក់នៅលើបណ្តាញសង្គម X ដែលបានសួរលោកអំពីលទ្ធភាពនៃការប្តូរឈ្មោះ SpaceXAI ទៅជា SpaceXSI វិញ ដោយលោកបាននិយាយថា ៖” ពិតមែនហើយ យើងនឹងធ្វើការផ្លាស់ប្តូរវាក្នុងពេលឆាប់ៗនេះ”។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Musk ហាក់នៅមិនទាន់បានផ្តល់ព័ត៌មានជាក់លាក់បន្ថែមទាក់ទងនឹងការប្តូរឈ្មោះនេះនៅឡើយទេ ហើយលោកក៏មិនបានផ្តល់កាលវិភាគច្បាស់លាស់ថាការផ្លាស់ប្តូរនេះនឹងកើតឡើងនៅពេលណានោះដែរ។

ជម្រាបជូនថា នៅក្នុងថ្លែងការណ៍មួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន លោក ត្រាំ បានប្រកាសថាចាប់ពីពេលនេះតទៅ រាល់ឯកសាររបស់សហរដ្ឋអាមេរិក ហើយរួមទាំងពិភពលោកទាំងមូលផងនោះ នឹងត្រូវផ្លាស់ប្តូរមកប្រើពាក្យ ‘Super’ ដែលជាពាក្យត្រឹមត្រូវជាង ពោលគឺផ្ទុយពីពាក្យ Artificial ដែលប្រើប្រាស់បច្ចុប្បន្ន។ ដូច្នេះគួរឈប់ប្រើពាក្យ AI ហើយប្តូរមកប្រើពាក្យ SI ជំនួសវិញ៕​

The post មហាសេដ្ឋី Elon Musk ថាលោកនឹងប្តូរឈ្មោះ SpaceXAI ទៅជា SpaceXSI វិញ តាមបញ្ជារបស់លោក ត្រាំ​ appeared first on .

លោក ត្រាំ ទិញលក់ភាគហ៊ុនតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងខែកក្កដា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទិញភាគហ៊ុនដែលមានតម្លៃរហូតដល់ ៥០ ០០០ដុល្លារ និងបានលក់វិញក្នុងតម្លៃ ១៥ ០០០ដុល្លារនៅក្នុងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានដាច់គេ Elon Musk កាលពីខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារបង្ហាញពីហិរញ្ញវត្ថុដែលលោកបានចុះហត្ថលេខានៅថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា លោក ត្រាំ បានទិញភាគហ៊ុនដែលមានតម្លៃចន្លោះពី ១៥ ០០១ដុល្លារ ដល់ ៥០ ០០០ដុល្លារនៅក្នុងក្រុមហ៊ុន SpaceX កាលពីថ្ងៃទី១០ ខែកក្កដា។ មិនតែប៉ុណ្ណោះ លោកក៏បានលក់ភាគហ៊ុនដែលមានតម្លៃចន្លោះពី ១ ០០១ដុល្លារ ដល់ ១៥ ០០០ដុល្លារចេញវិញផងដែរនៅថ្ងៃទី១៧ ខែកក្កដា។

យ៉ាងណាមិញ ជុំវិញការជួញដូរចុងក្រោយនេះ បានបន្ថែមនូវទំនាក់ទំនងហិរញ្ញវត្ថុថ្មីមួយផ្សេងទៀតរវាងប្រធានាធិបតីអាមេរិក និងក្រុមហ៊ុនរ៉ុក្កែតរបស់លោក Musk នៅពេលដែលរដ្ឋបាលកំពុងធ្វើការសម្រេចចិត្តដែលអាចប៉ះពាល់ដល់ជោគវាសនារបស់ក្រុមហ៊ុននេះ។

គួរជម្រាបជូនថា ក្រុមហ៊ុន SpaceX បានបោះផ្សាយលក់ IPO ជាលើកដំបូងដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ដោយបានធ្វើឲ្យតម្លៃមូលធនរបស់ក្រុមហ៊ុនផ្តល់សេវាអវកាស ផ្កាយរណប និង AI មួយនេះ កើនដល់ ១,៧៧ទ្រីលានដុល្លារ។ ក្នុងនោះដែរទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា លោក ត្រាំ ក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX កាលពីខែមិថុនានោះផងដែរ៕​

The post លោក ត្រាំ ទិញលក់ភាគហ៊ុនតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងខែកក្កដា appeared first on .

SpaceX ត្រៀមបោះលុយវិនិយោគ ១០០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលរ៉ុក្កែត Starship ថ្មី នៅក្នុងរដ្ឋ Louisiana
ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានដាក់បង្ហាញផែនការដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតរបស់ខ្លួននៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana ជាមួយទុនវិនិយោគ ១០០ ពាន់លានដុល្លារ ក្នុងការកែប្រែតំបន់ដីសើមឆ្នេរសមុទ្រ ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់រ៉ុក្កែត Starship និងមជ្ឈមណ្ឌលផ្ទូកទិន្នន័យ AI លើលំហរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មជ្ឈមណ្ឌលបាញ់បង្ហោះដែលមានទំហំប្រហែល ៥០ ៥៨៥ ហិកតា នៅលើកោះ Pecan ដែលក្រុមហ៊ុន SpaceX ដាក់ឈ្មោះថា Starbase Louisiana នេះ គឺជាការប្រមូលផ្តុំពង្រីកប្រតិបត្តិការបាញ់បង្ហោះរបស់យាន Starship របស់ក្រុមហ៊ុន បន្ថែមលើទីតាំងដែលមានស្រាប់នៅភាគខាងត្បូងរដ្ឋ Texas និងទីតាំងដែលបានគ្រោងទុកនៅរដ្ឋ Florida ខណៈពេលដែលរ៉ុក្កែតជំនាន់ក្រោយនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍដល់ដំណាក់កាលចុងក្រោយហើយ។

យ៉ាងណាមិញ បើតាមប្រធានក្រុមហ៊ុន SpaceX លោកស្រី Gwynne Shotwell បាននិយាយថា ទីតាំង Starbase ទីពីររបស់ក្រុមហ៊ុននេះ នឹងមានសមត្ថភាពបាញ់បង្ហោះយាន Starship បានរហូតដល់រាប់ពាន់ជើងក្នុងមួយឆ្នាំ ដោយលោកស្រីបានបញ្ជាក់ឡើងវិញពីគោលដៅដ៏ធំធេងនេះ ដែលអាស្រ័យលើការដោះស្រាយបញ្ហាប្រឈមផ្នែកវិស្វកម្មដ៏លំបាក និងរបាំងច្បាប់នានា។

ក្រុមហ៊ុន SpaceX បានបង្ហាញឱ្យដឹងថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយការបាញ់បង្ហោះរ៉ុក្កែត Starship លើកដំបូងនឹងធ្វើឡើងនៅឆ្នាំ២០២៩។ លោកស្រី Shotwell បានលម្អិតពីផែនការនេះនៅជិតទីតាំងដែលបានស្នើឡើង ក្នុងតំបន់ Vermilion Parish រដ្ឋ Louisiana ក្នុងព្រឹត្តិការណ៍មួយជាមួយអភិបាលរដ្ឋ Jeff Landry និងមន្ត្រីជាន់ខ្ពស់រដ្ឋផ្សេងទៀត។

គួរជម្រាបជូនថា SpaceX បានពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសាងសង់មជ្ឈមណ្ឌលទិន្នន័យ Colossus AI នៅក្នុងរដ្ឋ Tennessee និង Mississippi និងទីតាំង Starlink នៅក្រុង Austin រដ្ឋ Texas។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុត នៅភាគកណ្តាលរដ្ឋ Texas ផងដែរ៕​

The post SpaceX ត្រៀមបោះលុយវិនិយោគ ១០០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលរ៉ុក្កែត Starship ថ្មី នៅក្នុងរដ្ឋ Louisiana appeared first on .

លោក ត្រាំ ទិញភាគហ៊ុនតម្លៃ ៥០ ០០០ដុល្លារ នៅក្នុងក្រុមហ៊ុន SpaceX របសមហាសេដ្ឋី Elon Musk
យោងរបាយការណ៍ហិរញ្ញវត្ថុមួយបានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិនិយោគទឹកប្រាក់រហូតដល់ ៥០ ០០០ដុល្លារ នៅក្នុងក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ ផ្ទាល់កាលពីថ្ងៃទី១២ ខែសីហា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២២ ខែសីហា បានបង្ហាញថា ប្រធានាធីបតីរូបនេះ បានទិញភាគហ៊ុនក្នុងតម្លៃចន្លោះពី ១៥ ០០១ដុល្លារ ទៅ ៥០ ០០០ដុល្លារ កាលពីថ្ងៃទី២៣ ខែមិថុនា។ ការទិញនេះគឺជាផ្នែកមួយនៃប្រតិបត្តិការជួញដូរភាគហ៊ុនជាង ១ ០០០ លើក ដែលលោក ត្រាំ បានធ្វើឡើងក្នុងខែមិថុនា។

គួររំឮកផងដែរថា ជុំវិញការទិញនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន ក្រុមហ៊ុន SpaceX បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ធំបំផុតមិនធ្លាប់មាននៅអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ដោយបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មអវកាស រណប និង AI មួយនេះ កើនឡើងដល់ ១,៧៧ទ្រីលានដុល្លារ។

យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោក Davis Ingle បាននិយាយថា ការទិញភាគហ៊ុនៅក្នុង SpaceX របស់លោក ត្រាំនេះ ត្រូវបានធ្វើឡើង ដោយស្ថាប័នហិរញ្ញវត្ថុមួយដែលជាភាគីទីបី និងជាអ្នកគ្រប់គ្រងផលប័ត្រវិនិយោគរបស់លោក ត្រាំផ្ទាល់។ លោក Ingle បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ទាំងប្រធានាធិបតី ត្រាំ និងសមាជិកគ្រួសាររបស់លោក ពុំមានសមត្ថភាពក្នុងការចាត់ចែង ឥទ្ធិពល ឬផ្តល់មតិយោបល់ពាក់ព័ន្ធនឹងរបៀបដែលផលប័ត្រនេះត្រូវបានវិនិយោគ ឬពេលណាត្រូវទិញ ឬលក់នោះឡើយ”។

គួរជម្រាបជូនផងដែរថា SpaceX គឺជាក្រុមហ៊ុនម៉ៅការយោធារបស់អាមេរិក ហើយជារឿយៗតែងតែស្វែងរកការអនុម័តពីភ្នាក់ងារសហព័ន្ធ ក្នុងការវិនិយោគផ្សេងៗ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ត្រាំ បានណែនាំក្រុមការងាររបស់លោកឱ្យជួយបង្កើនចំនួននៃការបាញ់បង្ហោះរ៉ុក្កែតអវកាសពាណិជ្ជកម្មរបស់អាមេរិកក្នុងចំនួនដ៏ច្រើន។ ហើយក្នុងនោះក្រុមហ៊ុន SpaceX គឺជាអ្នកដើរតួសំខាន់ និងមានប្រៀបជាងគេនៅក្នុងវិស័យនោះ៕​

The post លោក ត្រាំ ទិញភាគហ៊ុនតម្លៃ ៥០ ០០០ដុល្លារ នៅក្នុងក្រុមហ៊ុន SpaceX របសមហាសេដ្ឋី Elon Musk appeared first on .

ក្រុមហ៊ុនមេ Google កើបលុយចំណេញជាង ៩០ពាន់លានដុល្លារ ពីការវិនិយោគក្នុង SpaceX ១០ឆ្នាំមុន
ទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដែល Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានវិនិយោគនៅក្នុងក្រុមហ៊ុន SpaceX កាលពីជាង ១០ឆ្នាំមុន ឥឡូវនេះវាមានតម្លៃកើនឡើងរហូតដល់ជាង ៩០ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន Alphabet បានប្រកាសថា គិតត្រឹមចុងខែមិថុនា តម្លៃភាគហ៊ុន SpaceX របស់ខ្លួនមានចំនួនរហូតដល់ ៩៤ពាន់លានដុល្លារ។ ត្រលប់ទៅក្នុងឆ្នាំ២០១៥ វិញ ពួកគេបានវិនិយោគជាមួយចំនួនទឹកប្រាក់ប្រមាណ ៩០០លានដុល្លារនៅក្នុងក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋី Elon Musk មួយនេះ។ ដូច្នេះ ក្នុងរយៈពេលជាង ១០ឆ្នាំប៉ុណ្ណោះ តម្លៃនៃការវិនិយោគនេះបានកើនឡើងដល់ ១០០ ដង។

យោងតាមការវិភាគរបស់ Reuters ក្រុមហ៊ុន Alphabet បច្ចុប្បន្នគឺជាអ្នកវិនិយោគស្ថាប័នធំជាងគេរបស់ SpaceX។ ថ្មីៗនេះ វិនិយោគិនសំខាន់ៗជាច្រើនទៀតក៏បានប្រកាសពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ពួកគេផងដែរ។ ក្នុងនោះ Fidelity Investments មានភាគហ៊ុនចំនួនជាង ៣០០ លានហ៊ុន ដែលធ្វើបានធ្វើឲ្យពួកគេក្លាយជាវិនិយោគិនធំទីពីររបស់ SpaceX។

គួរជម្រាបជូនផងដែរថា ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសលក់ IPO ជាដំបូង នៅឆ្នាំនេះ ដែលបានធ្វើឲ្យភាគហ៊ុនមានការហក់ឡើងយ៉ាងខ្លាំង និងថែមទាំងបានធ្វើឲ្យលោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន ឡើងតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក កាលពីពេលកន្លងទៅផងដែរ៕​

The post ក្រុមហ៊ុនមេ Google កើបលុយចំណេញជាង ៩០ពាន់លានដុល្លារ ពីការវិនិយោគក្នុង SpaceX ១០ឆ្នាំមុន appeared first on .

ក្រុមហ៊ុន VinSpace របស់វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយ SpaceX សម្រាប់ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន
ក្រុមហ៊ុន VinSpace ដែលជាអង្គភាពមួយនៃក្រុមហ៊ុនមេ Vingroup របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាបាញ់បង្ហោះជាមួយក្រុមហ៊ុនអវកាសខ្នាតយក្ស SpaceX សម្រាប់បេសកកម្មផ្កាយរណបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន VinSpace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណបរបស់ VinSpace នឹងបាញ់បង្ហោះក្នុងបេសកកម្មរួមគ្នារបស់ផ្កាយរណប SpaceX គឺ Transporter ក្នុងឆ្នាំ២០២៧ ដោយចូលរួមជាមួយអតិថិជនជាច្រើនផ្សេងទៀតក្នុងការបាញ់បង្ហោះរួមគ្នាមួយ។

ក្រុមហ៊ុន VinSpace ដែលគ្រប់គ្រងលើការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងប្រតិបត្តិការក្នុងគន្លងផ្កាយរណបផ្ទាល់ខ្លួន បាននិយាយទៀតថា គម្រោងនេះគាំទ្រយុទ្ធសាស្ត្ររបស់ខ្លួនដែលមានគោលបំណងកសាងសមត្ថភាពនៅទូទាំងខ្សែសង្វាក់លំហអវកាស រួមទាំងការរចនា និងផលិតផ្កាយរណប ការផ្គុំ ការធ្វើសមាហរណកម្ម និងការធ្វើតេស្ត ការគ្រប់គ្រងការបាញ់បង្ហោះ ប្រតិបត្តិការ និងសេវាកម្មទិន្នន័យ ផងដែរ។

ក្រុមហ៊ុន VinSpace បាននិយាយថា បេសកកម្មទាំងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការធ្វើតេស្តបច្ចេកវិទ្យាក្នុងគន្លងលំហអាកាស ការអភិវឌ្ឍសមត្ថភាពផ្កាយរណប កិច្ចសហការអន្តរជាតិ និងកម្មវិធីពាណិជ្ជកម្មនាពេលអនាគត។

ជម្រាបជូនថា ក្រុមហ៊ុន VinSpace ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន ជាមួយនឹងដើមទុនដំបូងចំនួន ៣០០ពាន់លានដុង (១១,៤លានដុល្លារអាមេរិក)។ ស្ថាបនិកក្រុមហ៊ុន Vingroup លោក Pham Nhat Vuong កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន VinSpace នេះ៕​

The post ក្រុមហ៊ុន VinSpace របស់វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយ SpaceX សម្រាប់ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន appeared first on .