Vingroup

ប្តីប្រពន្ធម្ចាស់ Vingroup ឥឡូវនេះគ្រប់គ្រងជិត ៧៥% នៃចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗវៀតណាម
លោក Pham Nhat Vuong ដែលជាប្រធាន​ក្រុមហ៊ុន Vingroup និង​ភរិយា​របស់​លោក គឺ​លោកស្រី Pham Thu Huong និងជាអ្នកមានដាច់គេទាំងពីររបស់​វៀតណាម មានទ្រព្យសម្បត្តិរួមគ្នាសរុប ៤០,៦ពាន់​លាន​ដុល្លារ​ ពោលគឺស្មើ​នឹង​ជិត ៧៤,៥% នៃ​ចំនួនទ្រព្យ​សម្បត្តិ​សរុប​ដែល​កាន់កាប់​ដោយ​មហាសេដ្ឋី​កំពូលៗទាំង​ប្រាំបី​រូប​របស់​ប្រទេស។

យោងតាម Forbes បានបង្ហាញថា កំពូលអ្នកមានបំផុតរបស់វៀតណាមទាំងប្រាំបី​រូប​ មាន​ទ្រព្យ​សម្បត្តិរួមគ្នា​សរុប​ចំនួន ៥៤,៥ពាន់​លាន​ដុល្លារ។ ក្នុងនោះលោក Vuong ឈរនៅចំណាត់ថ្នាក់លេខ១ ជាមួយទ្រព្យសម្បត្តិសរុប ៣៦,៥ពាន់​លាន​ដុល្លារ ហើយក៏ធ្វើឲ្យលោកជាអ្នកមាន​បំផុត​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន Vingroup រូបនេះ ជាប់ចំណាត់ថ្នាក់ទី៦០ ទូទាំងពិភពលោកថែមទៀតផង។ ដោយឡែកភរិយារបស់គាត់ គឺលោកស្រី Pham Thu Huong ដែលជាអនុប្រធាន Vingroup ថ្មីៗនេះបានឡើងតំណែងជាអ្នកមានដាច់គេទី២ របស់វៀតណាមផងដែរ ដោយមានទ្រព្យសម្បត្តិសរុប ៤,១ពាន់លានដុល្លារ ដោយវ៉ាដាច់លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដែលមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ។

ជម្រាបជូនថា លោកស្រី​ Huong បានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកជាលើកដំបូងកាលពីខែកុម្ភៈ រួមជាមួយប្អូនស្រីរបស់លោកស្រី ឈ្មោះ Pham Thuy Hang ដែលឥឡូវនេះជាអ្នកមានបំផុតទីបួនរបស់ប្រទេសវៀតណាម ដែលមានទ្រព្យសម្បត្តិ ២,៩ពាន់លានដុល្លារ៕​

The post ប្តីប្រពន្ធម្ចាស់ Vingroup ឥឡូវនេះគ្រប់គ្រងជិត ៧៥% នៃចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗវៀតណាម appeared first on .

ភរិយាថៅកែក្រុមហ៊ុន Vingroup ឡើងតំណែងជាអ្នកដាច់គេទីពីររបស់ប្រទេសវៀតណាម
លោកស្រី Pham Thu Huong ដែលជាភរិយារបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានវ៉ាដាច់លោកស្រី​ Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដើម្បីក្លាយជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនឡើង ២៦៥លានដុល្លារបន្ថែមទៀត។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Pham Thu Huong បានឈានដល់ ៤,១ពាន់លានដុល្លារ ដោយបានឡើងជំនួសតំណែងលោកស្រី Nguyen Thi Phuong Thao ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ និងបានកាន់តំណែងជាអ្នកមានបំផុតទីពីររបស់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា លោកស្រី​ Huong ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Vingroup ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានក្រុមហ៊ុនផងដែរ។ លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន Green SM ដែលជាក្រុមហ៊ុនហៅឡានតាក់ស៉ី បង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ដែលជាស្វាមីរបស់លោកស្រីផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ន លោក Pham Nhat Vuong នៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសវៀតណាម ដោយមានទ្រព្យសម្បត្តិសរុបចំនួន ៣៦,៥ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុន Vingroup រូបនេះជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក និងជាអ្នកមានដាច់គេរបស់អាស៊ីអាគ្នេយ៍ផងដែរ៕​

The post ភរិយាថៅកែក្រុមហ៊ុន Vingroup ឡើងតំណែងជាអ្នកដាច់គេទីពីររបស់ប្រទេសវៀតណាម appeared first on .

ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup វិនិយោគជិត ១៣លានដុល្លារ លើគម្រោងមនុស្សយន្តនៅអាមេរិក
ក្រុមហ៊ុនកំពូលរបស់វៀតណាម Vingroup មានគម្រោងវិនិយោទឹកប្រាក់ចំនួន ១២,៧៥លានដុល្លារ ឬស្មើជាង ៣០០ពាន់លានដុង នៅក្នុងក្រុមហ៊ុន Vinmotion USA ដើម្បីស្រាវជ្រាវលើការមនុស្សយន្តដែលមានរាងដូចមនុស្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ដើម្បីបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ក្រុមហ៊ុន Vingroup នឹងទិញភាគហ៊ុន ឬដើមទុននៅក្នុងក្រុមហ៊ុន Vinmotion USA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ជុំវិញគោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីស្រាវជ្រាវ និងអភិវឌ្ឍផលិតផលមនុស្សយន្តដែលមានរាងដូចមនុស្ស និងដំណោះស្រាយបច្ចេកវិទ្យា។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Vingroup មានគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញអ្នកមានទេពកោសល្យទូទាំងពិភពលោក។

ក្រុមហ៊ុន Vingroup បានប្រកាសជាលើកដំបូងអំពីការចូលប្រឡូកក្នុងវិស័យផលិតមនុស្សយន្ត នៅឆ្នាំ២០២៤។ ហើយមុនពេលគម្រោងវិនិយោគនៅ Vinmotion USA នេះ ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ប្រទេស លោក Pham Nhat Vuong ក៏បានវិនិយោគនៅក្នុងក្រុមហ៊ុនមនុស្សយន្តចំនួនបីផ្សេងទៀត ដូចជា VinDynamics, VinRobotics និង VinMotion ផងដែរ។

គួរជម្រាបជូនថា Vingroup គឺជាសម្ព័ន្ធក្រុមហ៊ុនចម្រុះដែលដំណើរការក្នុងវិស័យផ្សេងៗដូចជាការផលិតរថយន្តអគ្គិសនី បច្ចេកវិទ្យា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដែកថែប។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ នៅប្រទេសអ៊ុយក្រែន ដោយមហាសេដ្ឋី Pham Nhat Vuong ៕​

The post ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup វិនិយោគជិត ១៣លានដុល្លារ លើគម្រោងមនុស្សយន្តនៅអាមេរិក appeared first on .

ថៅកែក្រុមហ៊ុន Vingroup ជួល Youtuber ល្បីវៀតណាមម្នាក់ ឲ្យកាន់តំណែងជា CEO ក្រុមហ៊ុនថ្មីរបស់ខ្លួន
ក្រុមហ៊ុន Vingroup ដែលកាន់កាប់ដោយមហាសេដ្ឋីមានគេរបស់វៀតណាម និងក្នុងតំបន់អាស៊ីអាគ្នេយ៍លោក Pham Nhat Vuong បានជួល Youtuber លោក Tran Duc Viet ឬត្រូវបានគេស្គាល់ទូទៅថា JVevermind ជានាយកប្រតិបត្តិនៃក្រុមហ៊ុនថ្មីរបស់លោក គឺ V-Film។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Viet វ័យ ៣៤ឆ្នាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន Vingroup ថា៖”V-Film មានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីភាពយន្តរបស់វៀតណាម ដោយសង្ឃឹមថានឹងអាចផលិតភាពយន្តដ៏លេចធ្លោបំផុត ដើម្បីចែកចាយទៅដល់ទស្សនកិច្ចទូទាំងពិភពលោក តាមរយៈជម្រៅនៃវប្បធម៌ និងស្មារតីជាតិ”។

លោក Viet បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងពហុមេឌាពីសាកលវិទ្យាល័យ Cameron នៅសហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីធ្វើវីដេអូ Vlog បង្ហោះនៅលើ YouTube។ លោក ក៏ជាអ្នកបង្កើមាតិកាវៀតណាមដំបូងគេដែលទទួលបានពានរង្វាន់ Gold Play Button របស់ YouTube ផងដែរ។

គួរជម្រាបជូនផងដែរក្រុមហ៊ុន Vingroup របស់លោក Vuong បានពង្រីកខ្លួនទៅកាន់វិស័យថ្មីៗបន្ថែមទៀត ជាមួយនឹងការបង្កើតក្រុមហ៊ុនកម្សាន្តធំៗចំនួនបី ក្នុងនោះរួមមាន V-Film Cinema Development Jsc និងក្រុមហ៊ុនផ្តោតលើការថតរូប ការថតសំឡេង និងការបោះពុម្ពផ្សាយតន្ត្រីផងដែរ៕​

The post ថៅកែក្រុមហ៊ុន Vingroup ជួល Youtuber ល្បីវៀតណាមម្នាក់ ឲ្យកាន់តំណែងជា CEO ក្រុមហ៊ុនថ្មីរបស់ខ្លួន appeared first on .

Vingroup ឡើងកូដក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីវៀតណាម Pham Nhat Vuong បានឡើងតំណែងជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការកើនឡើងភាគហ៊ុនរហូតដល់ ៦០% ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុនធំបំផុតរបស់វៀតណាម ឥឡូវនេះមានតម្លៃមូលធនទីផ្សារជាង ១,៦ពាន់ទ្រីលានដុង ឬស្មើប្រមាណ ៦០ពាន់លានដុល្លារ ដោយតាមពីក្រោយតែក្រុមហ៊ុន DBS Group របស់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Delta Electronics របស់ប្រទេសថៃ និងក្រុមហ៊ុន OCBC របស់សិង្ហបុរីប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន DBS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ និងជាធនាគារធំជាងគេមួយរបស់អាស៊ី មានតម្លៃមូលធនទីផ្សាររហូតដល់ ១២៦,៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Delta Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ថៃ មានតម្លៃ ១០០ពាន់លានដុល្លារ។

ជម្រាបជូនថា នៅក្នុងការកើនឡើងចុងក្រោយនេះ ក្រុមហ៊ុន Vingroup ក៏បានវ៉ាដាច់ក្រុមហ៊ុនល្បីៗមួយចំនួននៅអាស៊ីបូព៌ា ដូចជាក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូង ក្រុមហ៊ុន KB Financial Group ក្រុមហ៊ុន Shinhan Financial Group ក្រុមហ៊ុន Nintendo ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Sumitomo និងក្រុមហ៊ុន Daikin របស់ប្រទេសជប៉ុនផងដែរ៕​

The post Vingroup ឡើងកូដក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

មេធំក្រុមហ៊ុន Vingroup បន្តកើនទ្រព្យសម្បត្តិលើសបុគ្គលល្បីៗមួយចំនួនលើពិភពលោក
លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនយក្សវៀតណាម Vingroup និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បានបន្តឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី៦៤ នៅលើពិភពលោកជាលើកដំបូង ដោយវ៉ាដាច់បុគ្គលល្បីៗឈ្មោះមួយចំនួន រួមទាំងអតីតភរិយារបស់លោក Jeff Bezos និងអតីតភរិយាលោក Bill Gates ផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក Vuong បានកើនឡើងដល់ ៣៤,៩ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% ពីចុងឆ្នាំមុន។

ជុំវិញការកើនឡើងនេះ បានធ្វើឲ្យលោក Vuong ឥឡូវនេះ មានទ្រព្យសម្បត្តិច្រើនជាងលោកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិក Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិ ៣២,២ពាន់លានដុល្លារ និងលោកស្រី Melinda French Gates អតីតភរិយារបស់លោក Bill Gates ស្ថាបនិក Microsoft ដែលមានទ្រព្យសម្បត្តិ ៣០ពាន់លានដុល្លារ រួមទាំងលោក Peter Thiel សហស្ថាបនិកក្រុមហ៊ុន PayPal ដែលមានទ្រព្យសម្បត្តិ ២៨,៩ពាន់លានដុល្លារ ផងដែរ។

កាលពីខែធ្នូ លោក Vuong បានវ៉ាដាច់មហាសេដ្ឋីបច្ចេកវិទ្យាចិន លោក Jack Ma ហើយកាលពីដើមខែនេះ លោកក៏បានដណ្តើមយកតំណែងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ពីមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ថែមទៀតផង។

ជម្រាបជូនថា លោក Vuong បានចូលក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ជាលើកដំបូងក្នុងឆ្នាំ២០១៣ ក្នុងចំណាត់ថ្នាក់ទី៩៧៤ នៅពេលដែលលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ៕​

The post មេធំក្រុមហ៊ុន Vingroup បន្តកើនទ្រព្យសម្បត្តិលើសបុគ្គលល្បីៗមួយចំនួនលើពិភពលោក appeared first on .

ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup បោះទុន ៦,៥ពាន់លានដុល្លារ វិនិយោគនៅឥណ្ឌា
ក្រុមហ៊ុន Vingroup Corporation និងរដ្ឋាភិបាលរបស់រដ្ឋ Maharashtra ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសិក្សាពីការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីពហុវិស័យ ដោយមានដើមទុនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Vingroup រួមជាមួយអជ្ញាធរអភិវឌ្ឍតំបន់ទីក្រុង Mumbai (MMRDA) និងក្រសួងឧស្សាហកម្មរដ្ឋ Maharashtra នឹងស្វែងរកឱកាសវិនិយោគទ្រង់ទ្រាយធំនៅក្នុងតំបន់ទីក្រុង Mumbai និងរដ្ឋ Maharashtra ទាំងមូល។ វិស័យសំខាន់ដែលផ្តោតសំខាន់រួមមាន ការអភិវឌ្ឍទីក្រុង ការដឹកជញ្ជូនបៃតង ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។

គួរឲ្យដឹងថា ក្នុងវិស័យអភិវឌ្ឍទីក្រុង ក្រុមហ៊ុន Vingroup កំពុងស្រាវជ្រាវ និងអភិវឌ្ឍតំបន់ទីក្រុងរួមបញ្ចូលគ្នា ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១ ០០០ ហិកតា។ ជាមួយនឹងការវិនិយោគទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ គម្រោងនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលលំនៅដ្ឋាន ពាណិជ្ជកម្ម អប់រំ វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខាររួមបញ្ចូលគ្នាផ្សេងទៀត។

យ៉ាងណាមិញ សម្រាប់ផ្នែកដឹកជញ្ជូនបៃតង ដែលមានទុនវិនិយោគក្នុងចំនួនប្រហែល ១,៥ពាន់លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ GSM India របស់ខ្លួន Vingroup ស្នើឲ្យមានការដាក់ពង្រាយតាក់ស៊ីអគ្គិសនីចំនួន ៦០ ០០០ គ្រឿង ដែលរួមបញ្ចូលជាមួយវេទិកាសេវាកម្មចល័តឆ្លាតវៃ ផងដែរ។

ជម្រាបជូនថា ក្នុងការវិនិយោគនេះ​ ក្រុមហ៊ុនសមាជិកផ្សេងទៀតដូចជា Vinschool, Vinmec និង Vinpearl ក៏កំពុងចូលរួមក្នុងការស្រាវជ្រាវលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងវិស័យអប់រំ សុខាភិបាល និងសេវាកម្មទេសចរណ៍ ដើម្បីបំពេញប្រព័ន្ធអេកូឡូស៊ីពហុវិស័យផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup បោះទុន ៦,៥ពាន់លានដុល្លារ វិនិយោគនៅឥណ្ឌា appeared first on .

ថៅកែក្រុមហ៊ុន Vingroup ឡើងគ្រងតំណែងជាអ្នកមានដាច់គេក្នុងតំបន់អាស៊ីអាគ្នេយ៍
លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានវ៉ាដាច់លោក Prajogo Pangestu មហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុត នៅអាស៊ីអាគ្នេយ៍ ជាមួយទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ។

យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៥ ខែមេសា បានបង្ហាញថា លោក Vuong មានទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី១០០ នៅលើពិភពលោក។

ជុំវិញទ្រព្យសម្បត្តិដ៏ច្រើននេះមានន័យថា លោក Vuong បានវ៉ាដាច់លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុន Barito Pacific Group ជនជាតិឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍។

ជម្រាបជូនថា នៅចុងឆ្នាំ២០២៥ លោក Pham Nhat Vuong បានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ នៅពីក្រោយលោក Prajogo Pangestu។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបីខែក្រោយ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានធ្លាក់ចុះ ពីចំនួនជាង ៤៤ពាន់លានដុល្លារ មកត្រឹម ១៨,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែមេសា៕​

The post ថៅកែក្រុមហ៊ុន Vingroup ឡើងគ្រងតំណែងជាអ្នកមានដាច់គេក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់វៀតណាម គ្រោងទាញចំណូលឲ្យបាន ១៧លានដុល្លារ នៅឆ្នាំនេះ
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong កំពុងដាក់គោលដៅបង្កើតប្រាក់ចំណូលឲ្យបានចំនួន ៤៥០ ០០០ពាន់លានដុង ឬស្មើប្រមាណ ១៧លានដុល្លារ ដែលជាការកើនឡើងប្រហែល ៣៦% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន Vingroup បានប្រកាសអំពីផែនការអាជីវកម្មថ្មីចុងក្រោយរបស់ខ្លួននេះ នៅក្នុងឯកសារដែលបានរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងរៀបធ្វើឡើងនៅថ្ងៃទី២២ ខែមេសាខាងមុខ។

គួរឲ្យដឹងថាក្រៅពីប្រាក់ចំណូល ក្រុមហ៊ុនរបស់លោក Vuong ក៏បានបង្ហាញរំពឹងផងដែរថាប្រាក់ចំណេញបន្ទាប់ពីការបង់ពន្ធរួច អាចនឹងមានចំនួន ២៥ ០០០ពាន់លានដុង ដែលខ្ពស់ជាងឆ្នាំ២០២៥ ចំនួន ២,២ ដង និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

ជុំវិញការរំពឹងទុកនៃការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើននេះ Vingroup ជឿជាក់ថាក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗរបស់ខ្លួន ដូចជាក្រុមហ៊ុន VinFast អាចនឹងចែកចាយថយន្តអគ្គិសនីចំនួន ៣០០ ០០០ គ្រឿងនៅឆ្នាំនេះ ដែលកើនឡើង ៥២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយឡែកនៅក្នុងវិស័យអចលនទ្រព្យ Vinhomes មានគម្រោងរកប្រាក់ចំណូលចំនួន ២៥០ ០០០ពាន់លានដុង និងប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ៥០ ០០០ពាន់លានដុងផងដែរ។

ជម្រាបជូនថា សម្រាប់ឆ្នាំ២០២៥ ទាំងមូល ក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Pham Nhat Vuong បានបង្កើតប្រាក់ចំណូលសរុបចំនួន ៣៣១ ៨៧៤ពាន់លានដុង ដែលកើនឡើង ៧៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ជាង ១១ ០៦៤ពាន់លានដុង ដែលជាការកើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០២៤៕​

The post ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់វៀតណាម គ្រោងទាញចំណូលឲ្យបាន ១៧លានដុល្លារ នៅឆ្នាំនេះ appeared first on .

សមាជិកគ្រួសារថៅកែក្រុមហ៊ុនខ្នាតយក្ស Vingroup ពីររូបឡើងងារជាមហាសេដ្ឋី
សមាជិកគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ពីររូប រួមជាមួយប្រធានធនាគារ VPBank ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋី ដែលនាំឲ្យចំនួនមហាសេដ្ឋីរបស់ប្រទេសវៀតណាមសរុប កើនឡើងដល់៨ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

មហាសេដ្ឋីចំណូលថ្មីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ គឺលោកស្រី Pham Thu Huong អនុប្រធានក្រុមហ៊ុន Vingroup ដែលមានចំនួនទ្រព្យសម្បត្តិសរុបប្រមាណ ២,២ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរឲ្យដឹងថាលោកស្រី Huong គឺជាភរិយារបស់លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម។ លោកស្រី Huong កាន់កាប់ភាគហ៊ុនប្រហែល ៤,៤% នៅក្នុងក្រុមហ៊ុន Vingroup។

ទន្ទឹមនឹងនេះ លោកស្រី Pham Thuy Hang ដែលជាប្អូនស្រីបង្កើតរបស់លោក Huong ក៏ចូលរួមក្នុងបញ្ជីមហាសេដ្ឋីវៀតណាមផងដែរ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ។ លោកស្រីបច្ចុប្បន្នក៏កាន់តំណែងជាអនុប្រធានក្រុមហ៊ុន Vingroup ផងដែរ ដោយក្តាប់ភាគហ៊ុនប្រមាណជិត ៣% ។

ដោយឡែក មហាសេដ្ឋីចំណូលថ្មីទីបី គឺលោក Ngo Chi Dung ប្រធានធនាគារ VPBank ដែលទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,១ពាន់លានដុល្លារ។ លោក Dung មានភាគហ៊ុនប្រហែល ៤,១៤% នៅក្នុងធនាគារ VPBank៕​

The post សមាជិកគ្រួសារថៅកែក្រុមហ៊ុនខ្នាតយក្ស Vingroup ពីររូបឡើងងារជាមហាសេដ្ឋី appeared first on .