Volodymyr Zelenskyy

លោក ត្រាំ ជំរុញឲ្យលោក Zelensky ឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តបង្កើនសម្ពាធលើភាគីអ៊ុយក្រែន ដោយជំរុញឱ្យលោកប្រធានាធិបតី Volodymyr Zelensky សម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី២០ ខែតុលា លោក ត្រាំ បាននិយាយថា៖ “យើងចង់ឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ឈានដល់កិច្ចព្រមព្រៀងមួយ។ គាត់អាចធ្វើវាបាន។ លោក Zelensky គួរតែអាចសម្រេចបានកិច្ចព្រមព្រៀងនេះតាំងពីពីរឆ្នាំមុនម្ល៉េះ ពេលដែលយើងបានជជែកគ្នាបន្តិចបន្តួចនៅក្នុងការិយាល័យ Oval”។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ប៉ុន្តែអ្វីដែលទទួលបានមកវិញគឺបញ្ហា ការខាតបង់អាយុជីវិត ខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ និងតម្លៃប្រេងឥន្ធនៈដែលកើនឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យអ្នកបង់ពន្ធអាមេរិកជួបប្រទះបញ្ហាយ៉ាងច្រើន។

គួរជម្រាបជូនថា កាលពីថ្ងៃទី២០ ខែតុលា លោក Zelensky បានជួបពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff នៅក្នុងទីក្រុងអូស្លូ (Oslo) ប្រទេសន័រវែស ដើម្បីពិភាក្សាអំពីវិធានការបន្ថយភាពតានតឹង និងការស្ដារឡើងវិញនូវការចែករំលែកព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ខណៈលោកក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវតែមានវត្តមានក្នុងការចរចានោះ ដើម្បីអនាគតរបស់ប្រទេសជាតិរបស់ខ្លួន៕​

The post លោក ត្រាំ ជំរុញឲ្យលោក Zelensky ឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ appeared first on .

លោក Zelensky អំពាវនាវឲ្យអឺរ៉ុប ផ្តល់លុយជិត ៨០ពាន់លានដុល្លារ និងមីស៊ីល ៣០០ គ្រាប់ដល់អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើសុំជំនួយបន្ថែមចំនួន ៧៩ពាន់លានដុល្លារ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួន ៣០០ គ្រាប់ពីសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលអ៊ុយក្រែនកំពុងខ្វះខាតទាំងថវិកានិងអាវុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៦ ខែតុលា លោក Zelensky បាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយធំសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ។

ប្រធានាធិបតីរូបនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអឺរ៉ុបដោយសំដៅទៅលើមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ថា៖ “ខ្ញុំសូមអំពាវនាវឱ្យអស់លោកអ្នកផ្តោតអារម្មណ៍ពិតប្រាកដលើការជួយពួកយើងឱ្យទទួលបានមីស៊ីលស្ទាក់ចាប់ PAC-2 និង PAC-3។ អ៊ុយក្រែនមិនអាចទប់ទល់បានទៀតទេ។ ពួកយើងក៏ត្រូវការកញ្ចប់ជំនួយរដូវរងាផងដែរ ដែលពួកយើងតែងតែពិភាក្សាគ្នាដូចរាល់ដង”។

យ៉ាងណាមិញ ក្រៅពីមីស៊ីល Patriot លោក Zelensky ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបជួយអ៊ុយក្រែនបំពេញការខ្វះខាតថវិការបស់ខ្លួននៅក្នុងឆ្នាំ២០២៧ ផងដែរ​ ខណៈស្ថានភាពសង្គ្រាមជាមួយរុស្ស៊ី នៅតែមិនទាន់ធូស្រាល៕​

The post លោក Zelensky អំពាវនាវឲ្យអឺរ៉ុប ផ្តល់លុយជិត ៨០ពាន់លានដុល្លារ និងមីស៊ីល ៣០០ គ្រាប់ដល់អ៊ុយក្រែន appeared first on .

លោក Zelensky ជួបមុខផ្ទាល់ជាមួយលោក ត្រាំ ចរចាពីបទឈប់បាញ់លើរោងចក្រថាមពលជាមួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលជាមួយរុស្ស៊ី ដោយបានបង្ហាញថាប្រទេសលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការយល់ព្រមលើលក្ខណ្ឌនេះ បើសិនរុស្ស៊ីធ្វើដូចគ្នានេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Zelensky បានសរសេរសារមួយនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញាថា ៖”ខ្ញុំមានជំនួបដ៏វិជ្ជមាន និងទទួលបានផលល្អជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ទាំងអាមេរិក និងអ៊ុយក្រែន សុទ្ធតែចង់ឱ្យសង្គ្រាមដ៏គ្មានន័យនេះបញ្ចប់មុនរដូវរងាចូលមកដល់”។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោក អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានពិភាក្សាអំពីជំហាននានាដែលអាចជួយកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានការដោះស្រាបយតាមបែបការទូត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើសំណើឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកផងដែរ ដោយលោក Zelensky បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីក្រុងកៀវក្នុងការទទួលយកកិច្ចព្រមព្រៀងបែបនេះ។

គួរជម្រាបជូនថា នេះគឺជាជំនួបលើកដំបូងរវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន គិតចាប់តាំងពីខែកក្កដាមក។ មុនជំនួបនេះ ប្រធានាធិបតី លោក Zelensky បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំហានរឹងមាំដើម្បីកាត់បន្ថយភាពតានតឹង ដើម្បីនាំដំណើរការសន្តិភាពឱ្យកាន់តែខិតជិតមកដល់។ ខណៈពេលជាមួយគ្នានេះ ប្រធានាធិបតី លោក ត្រាំ ក៏បានលើកឡើងថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មប្រេងរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាផងដែរ៕​

The post លោក Zelensky ជួបមុខផ្ទាល់ជាមួយលោក ត្រាំ ចរចាពីបទឈប់បាញ់លើរោងចក្រថាមពលជាមួយរុស្ស៊ី appeared first on .

ប្រធានាធិបតី Zelensky សម្រេចដកតំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ជុំវិញការសូកប៉ាន់
ប្រធានាធិបតីលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ បានប្រកាសដកតំណែងអគ្គរដ្ឋអាជ្ញា លោក Ruslan Kravchenko ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទសូកប៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការសម្រេចចិត្តដកតំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនរូបនេះ​ត្រូវបានធ្វើឡើងនៅក្នុងអនុក្រឹត្យរដ្ឋាភិបាលមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Zelensky កាលពីថ្ងៃទី១៤ ខែកញ្ញា។ នៅក្នុងការបង្ហោះលើបណ្តាញសង្គមក្រោយនោះ លោក Zelensky បានថ្លែងថា មាន “ជម្រើសតែមួយគត់” សម្រាប់អគ្គរដ្ឋអាជ្ញា Kravchenko គឺការដកតំណែង និងថែមទាំងបានជំរុញឱ្យសមាជិកសភាអនុម័តការសម្រេចចិត្តនេះឱ្យបានឆាប់រហ័សផងដែរ។

ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យអគ្គរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេសនៃប្រទេសអ៊ុយក្រែន (SAPO) បានប្រកាសកាលពីថ្ងៃទី៥ ខែកញ្ញា ពីការបង្ក្រាបក្រុមជម្រិតទារប្រាក់ និងក្រុមការពារមជ្ឈមណ្ឌលបោកប្រាស់តាមទូរស័ព្ទ ដែលបានលាងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេស។ ពួកគេបានថ្លែងថា ក្រុមនោះត្រូវបានដឹកនាំដោយមន្ត្រីម្នាក់មកពីការិយាល័យអគ្គរដ្ឋអាជ្ញា ហើយបានចុះឆែកឆេរទីតាំងនោះ។

មិនតែប៉ុណ្ណោះ NABU ក៏បានថ្លែងទៀតថា ថវិកាដែលបានកេងបន្លំត្រូវបានយកទៅទិញអចលនទ្រព្យ គ្រឿងអលង្ការ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗទៀត ហើយក្នុងនោះលោក Kravchenko ក៏ត្រូវបានគេចោទប្រកាន់តែមានជាប់ព័ន្ធនៅក្នុងរឿងនេះផងដែរ។

ជម្រាបជូនថា អំពើពុករលួយគឺជាបញ្ហារ៉ាំរ៉ៃមួយនៅក្នុងប្រទេសអ៊ុយក្រែន។ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២២ មក រឿងអាស្រូវពុករលួយជាច្រើនត្រូវបានលាតត្រដាង រួមទាំងបញ្ហានៅក្នុងកងទ័ពអ៊ុយក្រែនផងដែរ៕​

The post ប្រធានាធិបតី Zelensky សម្រេចដកតំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ជុំវិញការសូកប៉ាន់ appeared first on .

លោក Zelensky ត្រៀមខ្លួនរួចជាស្រេចដើម្បីជួបផ្ទាល់ជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំ G20 នាខែធ្នូងខាងមុខ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួបជាមួយភាគីរុស្ស៊ី គឺប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក នាខែធ្នូងខាងមុខ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះកំពុងត្រាបានជំរុញបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្នុងបទសម្ភាសមួយ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាខែធ្នូ លោក Zelensky បាននិយាយថា ៖” ពិតណាស់ ខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយ។ យើងចាំបាច់ត្រូវចូលរួមព្រឹត្តិការណ៍នោះ។ យើងត្រូវតែជួបគ្នា មានការសន្ទនា និងធ្វើការសម្រេចចិត្តជាច្រើន”។

គួរឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីស្តារការចរចាឡើងវិញដែលបានជាប់គាំងអស់ពេលជាយូរមកហើយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប្រតិភូពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner កាលពីពេលថ្មីៗនេះ បានទៅទស្សនកិច្ចនៅទាំងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដើម្បីពិភាក្សាអំពីបញ្ហានេះផងដែរ។

មិនតែប៉ុណ្ណោះ លោក Zelensky បាននិយាយថា ទស្សនកិច្ចរបស់ប្រតិភូពិសេស លោក Witkoff និងលោក Kushner គឺជាសញ្ញាវិជ្ជមានមួយ ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ទាំងមកកាន់ទីក្រុងកៀវ និងទីក្រុងម៉ូស្គូ៕​

The post លោក Zelensky ត្រៀមខ្លួនរួចជាស្រេចដើម្បីជួបផ្ទាល់ជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំ G20 នាខែធ្នូងខាងមុខ appeared first on .

លោក Zelensky បណ្តេញជំនួយការជាន់ខ្ពស់ម្នាក់ចេញពីតំណែង ជុំវិញអំពើពុករលួយ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបណ្តេញជំនួយការជាន់ខ្ពស់ គឺលោកស្រី Iryna Mudra ចេញពីតំណែង ចំពេលកំពុងមានការស៊ើបអង្កេតលើអំពើពុករលួយដែលពាក់ព័ន្ធទៅនឹងមន្ត្រីជិតស្និទ្ធនឹងលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោកស្រី Mudra អនុប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែសីហា ដោយក្រឹត្យមួយចេញដោយលោក Zelensky ផ្ទាល់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរកំពុងឆែកឆេរផ្ទះរបស់នាង ទាក់ទងនឹងការចោទប្រកាន់ទៅនឹងគម្រោងលាងលុយកខ្វក់។

សកម្មភាពនេះ បានកើតឡើងនៅពេលដែលការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) កំពុងធ្វើប្រតិបត្តិការពិសេសមួយដើម្បីស្វែងរកការឃុបឃិតព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងការិយាល័យប្រធានាធិបតី និងអ្នកផ្សេងទៀត។

យោងតាម ​​NABU អ្នកដែលពាក់ព័ន្ធរួមមានអនុប្រធានបុគ្គលិករបស់ប្រធានាធិបតី សមាជិកសភា និងអតីតសមាជិកសភា ក៏ដូចជានាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃធនាគាររដ្ឋមួយចំនួន ផងដែរ។

មិនតែប៉ុណ្ណោះ NABU បាននិយាយទៀតថា ក្រុមនេះ ត្រូវបានគេចោទប្រកាន់ពីបទលាងលុយចំនួន ៣,៤លានដុល្លារ តាមរយៈធនាគាររដ្ឋ ដើម្បីបង់ប្រាក់ធានានៅក្នុងខែមិថុនា សម្រាប់អតីតរដ្ឋមន្ត្រីថាមពល Herman Haluschenko ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយនេះ ផងដែរ៕​

The post លោក Zelensky បណ្តេញជំនួយការជាន់ខ្ពស់ម្នាក់ចេញពីតំណែង ជុំវិញអំពើពុករលួយ appeared first on .

លោក Zelensky ថាអ៊ុយក្រែន នឹងបោះចោលមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ​
ប្រធានាធិបតីលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ​ បាននិយាយថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ ដើម្បីជាថ្នូរទៅនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជំនួសវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

នៅក្នុងការផ្តល់បទសម្ភាសមួយនៅប្រព័ន្ធអ៊ីនធើណិត លោក Zelensky បាននិយាយថា ៖”​តាំងពីដើមដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែនគឺចង់ចូលរួមជាមួយណាតូ ដែលផ្តល់នូវការធានាបានសន្តិសុខពិតប្រាកដ។ ប៉ុន្តែដៃគូមួយចំនួនមកពីសហសរដ្ឋអាមេរិក និងអឺរ៉ុប មិនបានគាំទ្រមាគ៌ានេះឡើយ”។

ជុំវិញបញ្ហានេះ លោក Zelensky បានសង្កត់ធ្ងន់ទៀតថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូផ្សេងទៀត អាចជាជម្រើសដ៏សំខាន់មួយ ជំនួសឲ្យការក្លាយជាសមាជិកណាតូ។

ជម្រាបជូនផងដែរថា នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅក្នុង​ជំហរ​របស់​អ៊ុយក្រែន ក៏ដូចជា​ការបំពេញ​តាមគោលបំណង​មួយ​របស់​រុស្ស៊ី ​ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​ពិសេស។ សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​មុនពេល​ដំណើរ​របស់លោក Zelensky ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួបជាមួយ​ប្រេសិត​អាមេរិក និង​មេដឹកនាំ​អឺរ៉ុប ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ផែនការ​សន្តិភាព​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ៕​

The post លោក Zelensky ថាអ៊ុយក្រែន នឹងបោះចោលមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ​ appeared first on .

លោក ត្រាំ ប្រាប់លោក Zelensky និងមេដឹកនាំអឺរ៉ុប ថានឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ប្រធានាធិបតី លោក Volodymyr Zelensky កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងជួយធានាសន្តុិសុខពេញលេញសម្រាប់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅទីនោះ បើទោះបីជាទំហំជំនួយ​ នៅមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងក៏ដោយ។ នេះបើតាការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសន្យាបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលវិសាមញ្ញមួយ នៅឯសេតវិមាន ដោយមានការចូលរួមពីសំណាក់មេដឹកនាំអ៊ុយក្រែន លោក Zelensky និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋ Alaska។

ក្រោយកិច្ចប្រជុំនោះ លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖” នៅពេលនិយាយអំពីសន្តិសុខ យើងនឹងនឹកឃើញដល់ជំនួយជាច្រើន”។ លោកបន្ថែមទៀតថា បណ្តាប្រទេសនៅអឺរ៉ុប ក៏នឹងចូលរួមនៅក្នុងការផ្តល់ជំនួយទាំងនេះ ផងដែរ។

យ៉ាងណាមិញ លោក Zelensky បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការសន្យារបស់លោក ត្រាំ នេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម។ មេដឹកនាំអ៊ុយក្រែន ក៏បានសង្កត់ធ្ងន់ទៀតថា ការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ ទំនងជានឹងត្រូវបានសម្រេច ក្នុងរយៈពេល ១០ថ្ងៃ។

ជម្រាបជូនផងដែរថា ក្រោយបញ្ចប់កិច្ចប្រជុំនេះ នៅក្នុងការបង្ហោះសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោកបានទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី ហើយបានចាប់ផ្តើមរៀបចំកិច្ចប្រជុំរវាង លោក ពូទីន និងលោក Zelensky ដែលរំពឹងថាអាចនឹងធ្វើឡើងនាពេលឆាប់ៗ ខាងមុខ៕​

The post លោក ត្រាំ ប្រាប់លោក Zelensky និងមេដឹកនាំអឺរ៉ុប ថានឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន appeared first on .

លោក Zelensky បង្ហើបប្រាប់ពីអ្វីដែលបាននិយាយអំឡុងជំនួបលោក ត្រាំ​ នៅបុរីវ៉ាទីកង់
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកបានពិភាក្សាអំពីអ្វីៗជាច្រើន ដូចជាការផ្ទេរប្រព័ន្ធការពារដែនអាកាស និងគំនិតនៃបទឈប់បាញ់រយ:ពេល ៣០ថ្ងៃ អំឡុងពេលនិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯបុរីវ៉ាទីកង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៣ ខែឧសភា លោក Zelensky បាននិយាយថា៖” ខ្ញុំជឿថាការសន្ទនាជាមួយប្រធានាធិបតីលោក ត្រាំ គឺធ្វើទៅបានល្អបំផុតដែលមិនធ្លាប់មាន។ វាអាចជាកិច្ចប្រជុំដ៏ខ្លីបំផុត ប៉ុន្តែវាមានភាពស៊ីជម្រៅបំផុត។ ខ្ញុំគិតថាទម្រង់នៃជំនួបមួយទល់នឹងមួយ នៅតែមានប្រសិទ្ធភាពបំផុត”។

ជុំវិញការលើកឡើងរបស់លោក Zelensky បែបនេះ គឺចង់សំដៅទៅលើជំនួបរបស់លោក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯបុរីវ៉ាទីកង់ កាលពីថ្ងៃទី២៦ ខែមេសា ខណ:ពេលដែលមេដឹកនាំទាំងពីរបានចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis ។ ប្រធានាធិបតីទាំងពីរបានអង្គុយទល់មុខគ្នានៅក្នុងវិហារ St. Peter’s មុនពេលពិធីបុណ្យសពចាប់ផ្តើម ហើយបាននិយាយគ្នាប្រហែល ១៥នាទី។

គួរឲ្យដឹងថា នេះជាជំនួបលើកដំបូងរវាងលោក Zelensky និងលោក ត្រាំ ចាប់តាំងពីការឈ្លោះប្រកែកគ្នានៅសេតវិមាន កាលពីចុងខែកុម្ភៈមក។ ការផ្ទុះឡើងនៃសង្គ្រាមពាក្យសម្តីក្នុងអំឡុងពេលនោះ បានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែមានភាពយ៉ាប់យ៉ឺន ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្អាកជាបណ្តោះអាសន្ននូវជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគៀវ មុនពេលមានការចាប់ផ្តើមឡើងវិញ។

យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនបានលាតត្រដាងថា លោកបានពិភាក្សាជាមួយភាគីអាមេរិក អំពីបញ្ហាផ្ទេរប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅកាន់ទីក្រុងគៀវ។ លោកប្រធានាធិបតី Zelensky បាននិយាយថា៖ “ខ្ញុំបានប្រាប់គាត់អំពីចំនួនស្មុគស្មាញដែលអ៊ុយក្រែនត្រូវការ។ ហើយគាត់ឆ្លើយតបថាអាមេរិកនឹងសិក្សារឿងនេះ” ។

មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរថា ក្នុងការឈានដល់បទឈប់បាញ់រយៈពេល ៣០ថ្ងៃក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏ត្រឹមត្រូវឆ្ពោះទៅរកការបញ្ចប់ជម្លោះ នៅក្នុងប្រទេស។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក Zelensky៕

The post លោក Zelensky បង្ហើបប្រាប់ពីអ្វីដែលបាននិយាយអំឡុងជំនួបលោក ត្រាំ​ នៅបុរីវ៉ាទីកង់ appeared first on .

ប្រធានាធិបតីអ៊ុយក្រែន ប្រកាសចង់ជួបលោក ត្រាំ នៅក្នុងពិធីបុណ្យសពសម្តេចប៉ាប
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញពីបំណងចង់ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរគ្រោងនឹងចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅឯបុរីវ៉ាទីកង់ ចុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា នៅបុរីវ៉ាទីកង់ ខណ:មេដឹកនាំកំពូលៗពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន សុទ្ធសឹងតែបានប្រកាសថាពួកគេនឹងចូលរួមនៅក្នុងពិធីនេះផងដែរ។

យ៉ាងណាមិញ ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងគៀវកាលពីថ្ងៃទី២២ ខែមេសា ជុំវិញលទ្ធភាពជួបជាមួយប្រធានាអាមេរិក នៅក្នុងពិធីបុណ្យសម្តេចប៉ាប លោក Zelensky បាននិយាយថា ៖”ពិតមែនហើយ ខ្ញុំចង់ជួបលោក ត្រាំ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយ។ យើងតែងតែត្រៀមខ្លួនជានិច្ច ដើម្បីជួបជាមួយដៃគូសហរដ្ឋអាមេរិករបស់យើង” ។

ជុំវិញសំណើរបស់លោក Zelensky នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថាលោកត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើភាគីទាំងពីរមិនឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខទេនោះ។

ជាមួយគ្នានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះមួយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ និងទទួលស្គាល់ឧបទ្វីបគ្រីមៀជាទឹកដីរបស់រុស្ស៊ី ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ប៉ុន្តែទន្ទឹមនឹងនោះ លោក Zelensky បាននិយាយថា អ៊ុយក្រែន នឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះជាដាច់ខាត៕

The post ប្រធានាធិបតីអ៊ុយក្រែន ប្រកាសចង់ជួបលោក ត្រាំ នៅក្នុងពិធីបុណ្យសពសម្តេចប៉ាប appeared first on .