Warren Buffett

បិតាវិនិយោគ Warren Buffett វិលចូលបញ្ជីមហាសេដ្ឋីមានបំផុតទី១០ លើលោកវិញ ក្រោយកើនទ្រព្យដល់ ១៤២ពាន់លានដុល្លារ
លោក Warren Buffett ដែលជាវិនិយោគិនដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក បានវ៉ាដាច់មហាសេដ្ឋីអេស្ប៉ាញ លោក Amancio Ortega ដែលជាស្ថាបនិកក្រុមហ៊ុន Zara ដើម្បីក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី១០ លើពិភពលោក។

យោងតាម Forbes បានរាយការណ៍ថា លោក Buffett បានកើនឡើងទ្រព្យសម្បត្តិប្រមាណជិត ៥០០លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនទ្រព្យសរុបរបស់លោក បច្ចុប្បន្ននេះ កើនឡើងដល់ ១៤២ពាន់លានដុល្លា។ នេះក៏ដោយសារតែការកើនឡើងនៃភាគហ៊ុនក្រុមហ៊ុនវិនិយោគ Berkshire Hathaway ដែលលោកបានកាន់កាប់ភាគហ៊ុនក្នុងដៃជាង ៣៧% នៃភាគហ៊ុនសរុប។

ទន្ទឹមនឹងជាមួយគ្នានេះដែរ លោក Ortega បានឃើញទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះ ១,៨ពាន់លានដុល្លារ មកនៅត្រឹម ១៤០,១ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ Zara បានធ្លាក់ចុះ ១,៦%។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដែលជាម្ចាស់ម៉ាកយីហោល្បីៗផ្សេងទៀតរួមមាន Massimo Dutti, Stradivarius និង Pull&Bear ផងនោះ បានខាតបង់ប្រហែល ៧,៧% ក្នុងកំឡុងការជួញដូររយៈពេលមួយខែចុងក្រោយនេះ៕

The post បិតាវិនិយោគ Warren Buffett វិលចូលបញ្ជីមហាសេដ្ឋីមានបំផុតទី១០ លើលោកវិញ ក្រោយកើនទ្រព្យដល់ ១៤២ពាន់លានដុល្លារ appeared first on .

បិតាវិនិយោគ Warren Buffett ប្រកាសចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway
អ្នកវិនិយោគដ៏ល្បីល្បាញ លោក Warren Buffett បានសម្រេចចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនចម្រុះមុខជំនួញមានតម្លៃមូលធនទីផ្សារប្រមាណ ១ទ្រីលានដុល្លារ ដែលលោកបានដឹកនាំចាប់តាំងពីឆ្នាំ១៩៦៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Buffett បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងលិខិតមួយផ្ញើជូនភាគទុនិកកាលពីថ្ងៃទី១៨ ខែកញ្ញា។ នៅក្នុងការប្រកាសមួយផ្សេងទៀត ក្រុមហ៊ុន Berkshire បានឱ្យដឹងថា លោក Buffett នឹងក្លាយជាប្រធានកិត្តិយសភ្លាមៗ ក្រោយការលាលែងនេះ ខណៈពេលដែលលោកនៅតែបន្តជាសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដដែល។ កូនប្រុសរបស់លោក គឺលោក Howard Buffett ត្រូវបានគេរំពឹងទុកថានឹងបន្តតំណែងជាប្រធានក្រុមហ៊ុនបន្ត។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះបានធ្វើឡើងត្រឹមតែជាជាង ៩ខែប៉ុណ្ណោះ បន្ទាប់ពីលោក Greg Abel បានទទួលតំណែងជានាយកប្រតិបត្តិបន្តពីលោក។ លោក Buffett បានប្រកាសជាលើកដំបូងអំពីការលាលែងពីតំណែង CEO នៅក្នុងកិច្ចប្រជុំភាគទុនិក Berkshire Hathaway កាលពីខែឧសភា ឆ្នាំ២០២៥។ ការប្រកាសនាពេលនោះបានធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គួរជម្រាបជូនផងដែរថា នៅក្នុងឆ្នាំនេះ ក្នុងតួនាទីជាប្រធាន លោក Buffett នៅតែចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន។ កាលពីខែមីនា នៅលើប្រព័ន្ធផ្សព្វផ្សាយ CNBC លោក Abel បាននិយាយថា លោក Buffett នៅតែមកការិយាល័យ Omaha ជារៀងរាល់ថ្ងៃ ហើយលោកនៅតែស្វែងរកការប្រឹក្សាពីមហាសេដ្ឋីរូបនេះជាទៀងទាត់ផងដែរ៕​

The post បិតាវិនិយោគ Warren Buffett ប្រកាសចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway appeared first on .

អ្នកមានដាច់គេនៅអឺរ៉ុប និងបិតាវិនិយោគ Warren Buffett បាត់មុខពីបញ្ជីអ្នកមានបំផុតទាំង១០ លើលោក
ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ដោយកំពូលអ្នកមានដាច់គេរបស់ទ្វីបអឺរ៉ុប លោក Bernard Arnault និងបិតាវិនិយោគ លោក Warren Buffett បានធ្លាក់ចេញពីបញ្ជីឈ្មោះមហាសេដ្ឋីកំពូលទាំង១០ នៅលើពិភពលោករបស់ Forbes ជាលើកដំបូង។

លោក Arnault ដែលជាប្រធានក្រុមហ៊ុន LVMH បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១១ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤២ពាន់លានដុល្លារ ខណៈពេលដែលលោក Buffett ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ឈរនៅលេខ១២ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤០ពាន់លានដុល្លារ។

យោងតាម Forbes ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់នៅលើពិភពលោក គិតនៅត្រឹមថ្ងៃទី១ ខែសីហា ឆ្នា២០២៦ នេះ៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៥០,៩ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨១,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៦៦,៦ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៦០ពាន់លានដុល្លារ

5.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩,២ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨៥,៥ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៥ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,២ពាន់លានដុល្លារ៕​

The post អ្នកមានដាច់គេនៅអឺរ៉ុប និងបិតាវិនិយោគ Warren Buffett បាត់មុខពីបញ្ជីអ្នកមានបំផុតទាំង១០ លើលោក appeared first on .

ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett បោះលុយជាង ១០ពាន់លានដុល្លារ វិនិយោគក្នុង Alphabet
ក្រុមហ៊ុន Berkshire Hathaway របស់បិតាវិនិយោគ Warren Buffett បានបង្កើនការវិនិយោគរបស់ខ្លួនស្ទើតែទ្វេដងនៅក្នុង Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីពេលថ្មីៗនេះ នៅក្នុងឯកសារមួយដែលបានដាក់ជូនអាជ្ញាធរអាមេរិក ក្រុមហ៊ុន Berkshire Hathaway បានបញ្ជាក់ថា ខ្លួនមានភាគហ៊ុនជិត ១០៦ លានហ៊ុនរបស់ Alphabet គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។ តួលេខនេះបានកើនឡើងពី ៥៧,៨ លានហ៊ុន នៅក្នុងត្រីមាសមុន។

យ៉ាងណាមិញ ភាគហ៊ុនទាំងនេះមានតម្លៃប្រហែល ៣៧,៨ពាន់លានដុល្លារ។ នេះរួមបញ្ចូលទាំងការវិនិយោគចំនួន ១០ពាន់លានដុល្លារបន្ថែមទៀតដែលបានប្រកាសនៅក្នុងខែមិថុនា ដើម្បីគាំទ្រក្រុមហ៊ុនមេ Google ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Apple នៅតែជាការវិនិយោគធំបំផុតជាងគេបំផុត របស់ Berkshire ដោយមានភាគហ៊ុនដែលមានតម្លៃ ៦៦ពាន់លានដុល្លារ នៅចុងខែមិថុនា។ បន្ទាប់មកគឺក្រុមហ៊ុន American Express ដែលមាន ៥១,៣ពាន់លានដុល្លារ។

សរុបមក ក្នុងអំឡុងត្រីមាសទីពីរ ក្រុមហ៊ុន Berkshire បានទិញភាគហ៊ុនសរុបចំនួន ២៣,៥ពាន់លានដុល្លារ និងលក់ភាគហ៊ុនចំនួន ៣,៧ពាន់លានដុល្លារ ដែលបញ្ចប់ការលក់ភាគហ៊ុនសុទ្ធជាបន្តបន្ទាប់ចំនួន ១៤ត្រីមាសជាប់ៗគ្នា៕​

The post ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett បោះលុយជាង ១០ពាន់លានដុល្លារ វិនិយោគក្នុង Alphabet appeared first on .

Warren Buffett ថាលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានសំណាងជាងគេបំផុតទាំង១០ លើពិភពលោក
មហាសេដ្ឋី និងជាវិនិយោគិនដ៏ជោគជ័យបំផុត លោក Warren Buffett ថ្មីៗនេះ​ បានបង្ហាញការជឿជាក់ថាលោកជាមនុស្សដែលមានសំណាងខ្លាំងណាស់ដែលមានទាំងសុខភាពល្អ និងបានជួបប្រទះទៅនឹងការវិនិយោគតាំងពីវ័យក្មេង ពីព្រោះឪពុករបស់លោកជាក្រុមហ៊ុនម្នាក់។

អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway រូបនេះ បានសង្កត់ធ្ងន់ទៀតថា សំណាងគឺជាកកត្តាដ៏សំខាន់មួយក្នុងចំណោមភាពជោគជ័យដ៏ធំរបស់លោក និងថែមទាំងជួយឲ្យលោកក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង១០ នៅលើពិភពលោកផងដែរ។

ដោយនិយាយនៅក្នុងបទសម្ភាសមួយជាមួយ CNBC កាលពីថ្ងៃទី១៥ ខែកក្កដា លោក Buffett បានលើកឡើងថា ៖” អ្វីដែលជាការមើលឃើញរបស់ខ្ញំគឺថា ក្នុងចំណោមមនុស្ស ៨ពាន់នាក់ នៅលើពិភពលោក ខ្ញុំប្រហែលជាម្នាក់ក្នុងចំណោមមនុស្ស ១០នាក់ដែលមានសំណាងបំផុត”។

លោកបានបន្ថែមទៀតថា ៖” ខ្ញុំមានសំណាងណាស់ដែលមានសុខភាពល្អគ្រប់គ្រាន់ដើម្បីអាចរស់នៅរហូតដល់អាយុ ៩៥ឆ្នាំ ហើយថែមទាំងមានសំណាងជាងនេះទៅទៀតដែលបានជួបនឹងការងារដែលខ្ញុំស្រឡាញ់តាំងពីក្មេង ដោយមួយផ្នែកនៃភាពចៃដន្យ”។ នៅត្រង់ចំណុចនេះ លោក Buffett ចង់បញ្ជាក់ថា ដោយសារតែឪពុកលោកគឺជាម្ចាស់ក្រុមហ៊ុនម្នាក់ ដូច្នេះហើយទើបធ្វើឲ្យលោកមានឱកាសសិក្សារៀនសូត្រអំពីការវិនិយោគតាំងពីក្មេង។

គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋីលំដាប់កំពូលរូបនេះបានទទួលស្គាល់ថាភាពជោគជ័យរបស់លោក គឺកើតឡើងដោយសារតែសំណាងមួយផ្នែក ជាពិសេសនៅដំណាក់កាលដំបូង។ បច្ចុប្បន្ននេះ លោក Buffett មានទ្រព្យសម្បត្តិសរុបជាង ១៣៩ពាន់លានដុល្លារ និងជាអ្នកមានបំផុតទី១០ នៅលើពិភពលោក ដោយផ្អែកតាមទស្សនាវដ្តី Forbes៕​

The post Warren Buffett ថាលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានសំណាងជាងគេបំផុតទាំង១០ លើពិភពលោក appeared first on .

កូនៗបិតាវិនិយោគ Warren Buffett ត្រៀមស្នងមរតកពីឪពុក ក្រោយឈប់បរិច្ចាគឲ្យអង្គការ Bill Gates
មហាសេដ្ឋីលំដាប់កំពូល និងត្រូវបានគេស្គាល់ថាជាបិតាវិនិយោគ Warren Buffett បានប្រកាសថាលោកសម្រេចចិត្តលែងបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌ Gates Foundation ដែលបង្កើតឡើងដោយមហាសេដ្ឋី Bill Gates ទៀតហើយ ខណៈពេលដែលកូនៗរបស់លោកឥឡូវនេះ​ កំពុងត្រៀមស្នងមរតកបន្តពីលោកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញរឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Berkshire Hathaway វ័យ ៩៥ឆ្នាំរូបនេះ បានសម្រេចចិត្តលុបចោលមូលនិធិ Gates Foundation ចេញពីការបរិច្ចាគសប្បុរសធម៌ប្រចាំឆ្នាំរបស់លោក ដែលរួមមានភាគហ៊ុនរបស់ក្រុមហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារផងដែរ។

គួរឲ្យដឹងផងដែរថា លោក Buffett បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire មានតម្លៃជាង ៤៧ពាន់លានដុល្លារទៅឱ្យមូលនិធិ Gates Foundation ចាប់តាំងពីឆ្នាំ២០០៦ មក។

យ៉ាងណាមិញ បន្ទាប់ពីការលុបចោលមូលនិធិរបស់មហាសេដ្ឋី Bill Gates នេះ​ លោក Buffett នឹងបង្វែទ្រព្យសម្បត្តិរបស់ខ្លួន រួមទាំងភាគហ៊ុន Class B ចំនួន ១២ លានហ៊ុន ទៅឲ្យមូលនិធិចំនួន៤ ដែលដឹកនាំដោយកូនៗរបស់លោក រួមមាន Susie, Howard និង Peter ជំនួសវិញ។

គួរជម្រាបជូនផងដែរថា លោក Buffett ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋីមានដាច់គេទី១០ នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសម្រាប់ប្រមាណ ១៣៩,៨ពាន់លានដុល្លារ៕​

The post កូនៗបិតាវិនិយោគ Warren Buffett ត្រៀមស្នងមរតកពីឪពុក ក្រោយឈប់បរិច្ចាគឲ្យអង្គការ Bill Gates appeared first on .

ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett បញ្ចេញតុក្កតាតំណាងម្ចាស់ផ្ទះរៀបចំ World Cup ដាក់លក់ដាច់គ្មានសល់
Jazwares ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានបញ្ចេញដាក់លក់តុក្កតា FIFA World Cup ដែលតំណាងឱ្យប្រទេសជាម្ចាស់ផ្ទះទាំងបី។

តុក្កតា Jaguar Zayu ដែលតំណាងឱ្យប្រទេសម៉ិកស៊ិក និងតុក្កតា Moose Maple ដែលតំណាងឱ្យប្រទេសកាណាដា ត្រូវបានគេរាយការណ៍ថា លក់អស់គ្មានសល់ នៅលើគេហទំព័ររបស់ផ្លូវការរបស់ Jazwares។ តុក្កតាទាំងនេះមានតម្លៃប្រមាណ ១២,៩៩ដុល្លារ។

យ៉ាងណាមិញ សម្រាប់តុក្កតា Bald Eagle ដែលតំណាងឱ្យសហរដ្ឋអាមេរិក នៅតែមានដាក់លក់ជាមួយនឹងការបញ្ចុះតម្លៃពិសេស ៣០% នៅត្រឹម ៩,១០ដុល្លារ។ ក្រុមហ៊ុន Jazwares ក៏មានដាក់លក់តុក្កតាពាក់ព័ន្ធនឹងព្រឹត្តិការណ៍ World Cup ជាច្រើនទៀតផងដែរ ដោយសុទ្ធសឹងតែលក់អស់គ្មានសល់។

ក្រុមហ៊ុន Jazwares ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៧ នៅទីក្រុង Sunrise រដ្ឋ Florida។ នៅឆ្នាំ២០២២ Berkshire Hathaway បានទិញយកក្រុមហ៊ុនផលិតតុក្កតាដ៏ធំមួយនេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Alleghany Corporation ។

គួរជម្រាបជូនថា នៅលើឆាកអន្តរជាតិ ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Berkshire Hathaway ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់ និងកាន់កាប់អាជ្ញាប័ណ្ណចែកចាយសម្រាប់ម៉ាកប្រដាប់ក្មេងលេង និងសិទ្ធិផ្តាច់មុខ រួមមាន Squishmallows, Pokemon, Hello Kitty, Star Wars និង Disney ផងដែរ៕​

The post ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett បញ្ចេញតុក្កតាតំណាងម្ចាស់ផ្ទះរៀបចំ World Cup ដាក់លក់ដាច់គ្មានសល់ appeared first on .

មហាសេដ្ឋីរហស្សនាម Warren Buffett របស់ចិន បន្តទិញភាគហ៊ុនបន្ថែមទៀត ក្នុងក្រុមហ៊ុនផលិតតុក្កតា Labubu
មហាសេដ្ឋីចិន-អាមេរិក លោក Duan Yongping ដែលត្រូវបានគេដាក់រហស្សនាមថាជា «Warren Buffett របស់ចិន» បានបង្កើនភាគហ៊ុនរបស់លោកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន Pop Mart ជាលើកទីបី ដែលបង្ហាញពីការដាក់ក្តីរំពឹងទុកកាន់តែខ្លាំងលើក្រុមហ៊ុនដែលផលិតតុក្កតា Labubu ដ៏ល្បីល្បាញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន ​​South China Morning Post បានបង្ហាញថា លោក Duan បានបង្កើនភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Pop Mart ដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង នៅថ្ងៃទី៦ ខែកក្កដា តាមរយៈក្រុមហ៊ុន H&H International Investment របស់លោកផ្ទាល់។

បើតាមឯកសារដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុន Hong Kong Exchanges and Clearing បានបង្ហាញថាភាគហ៊ុនរបស់លោក Duan នៅក្នុងក្រុមហ៊ុន Pop Mart ឥឡូវនេះ​បានកើនឡើងពី ៦,៨៥% ដល់ ៧,៦៥% ពោលគឺស្មើទៅនឹងប្រមាណ ១០២ លានហ៊ុន។

គួរជម្រាបជូនថា លោក Duan ត្រូវបានគេស្គាល់ជាអ្នកវិនិយោគរយៈពេលវែង និងជាស្ថាបនិកក្រុមហ៊ុនអេឡិចត្រូនិចប្រើប្រាស់ខ្នាតយក្ស BBK Electronics ដែលមានដៃគូជាមួយម៉ាកល្បីៗដូចជា Oppo និង Vivo។ លោកក៏ជាអ្នកវិនិយោគ នៅក្នុងក្រុមហ៊ុនធំៗមួយចំនួនរួមមាន NetEase, Apple, Tencent, Kweichow Moutai និង PDD ផងដែរ៕​

The post មហាសេដ្ឋីរហស្សនាម Warren Buffett របស់ចិន បន្តទិញភាគហ៊ុនបន្ថែមទៀត ក្នុងក្រុមហ៊ុនផលិតតុក្កតា Labubu appeared first on .

បិតាវិនិយោគ Warren Buffett ប្រកាសផ្អាកបរិច្ចាគលុយដល់អង្គការសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates
ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ បិតាវិនិយោគ Warren Buffett បានសម្រេចផ្អាកបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates ដោយសារតែជាប់ទាក់ទាងនឹងរឿងអាស្រូវរបស់ Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីថ្ងៃទី៣០ ខែមិថុនា កាសែត Wall Street Journal ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានរាយការណ៍ថា វិនិយោគិនដ៏ល្បីល្បាញ Warren Buffett បានផ្អាកការបរិច្ចាគប្រចាំឆ្នាំរបស់លោកទៅកាន់មូលនិធិ Gates Foundation ដែលជាអង្គការសប្បុរសធម៌បង្កើតឡើងដោយលោក Bill Gates និងអតីតភរិយារបស់លោក គឺលោកស្រី Melinda ។

យ៉ាងណាមិញ ជុំវិញការផ្អាកនេះ គឺលោក Buffett ចង់រង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញលើទំនាក់ទំនងរវាងមូលនិធិនេះ និងមហាសេដ្ឋី Jeffrey Epstein ដែលជាជនជាប់ចោទលើបទរំលោភបំពានកុមារ។

លោក Bill Gates បានជួបជាមួយលោក Epstein ក្នុងឆ្នាំ២០១១ ពោលគឺបីឆ្នាំបន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទលួងលោមអនីតិជន។ អ៊ីមែល និងរូបភាពដែលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ និងសភាសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។ លោក Epstein ត្រូវបានចាប់ខ្លួន និងធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ។

គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៦ មក លោក Buffett បានបរិច្ចាគទឹកប្រាក់សរុបចំនួន ៤៣ពាន់លានដុល្លារដល់មូលនិធិ Gates Foundation។ ការចូលរួមវិភាគទានទាំងនេះត្រូវបានធ្វើឡើងជាប្រចាំជារៀងរាល់ឆ្នាំ។ ហើយចំពោះការបរិច្ចាគនៅឆ្នាំនេះវិញ ត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនាកន្លងទៅ៕

The post បិតាវិនិយោគ Warren Buffett ប្រកាសផ្អាកបរិច្ចាគលុយដល់អង្គការសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates appeared first on .

Warren Buffett ប្រកាសថានឹងមិនបរិច្ចាគលុយទៅមូលនិធិរបស់មហាសេដ្ឋី Bill Gates ទៀតឡើយ
ស្ថាបនិកក្រុមហ៊ុនវិនិយោគ Berkshire Hathaway លោក Warren Buffett បានបដិសេធមិនប្តេជ្ញាចិត្តបន្តការបរិច្ចាគលុយប្រចាំឆ្នាំរាប់ពាន់លានដុល្លារ ទៅកាន់មូលនិធិ Gates Foundation របស់មហាសេដ្ឋី Bill Gates ទៀតនោះឡើយ ដោយសារតែរឿងអាស្រូវជាប់ពាក់ព័ន្ធជាមួយ Jeffrey Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍លើកដំបូង ចាប់តាំងពីលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire កាលពីខែមករា លោក Buffett បានបង្ហើបថាលោកមិនដែលនិយាយជាមួយលោក Bill Gates ទៀតនោះទេ ចាប់តាំងពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចេញផ្សាយឯកសារកាលពីខែកុម្ភៈ ដោយបង្ហាញថាស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Epstein ធ្លាប់ជួបគ្នាម្តងហើយម្តងទៀត បន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទរំលោភបំពានលើអនីតិជន។

គួរឲ្យដឹងថា លោក Buffett វ័យ ៩៥ឆ្នាំ ដែលបច្ចុប្បន្ននៅតែជាប្រធានក្រុមហ៊ុន Berkshire បានចាប់ផ្តើមបរិច្ចាគទ្រព្យសម្បត្តិរបស់លោក តាំងពីឆ្នាំ២០០៦ ហើយថែមទាំងបានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនប្រមាណជាង ៤៧ពាន់លានដុល្លារ ដល់មូលនិធិ Gates Foundation។

តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានគេសួថា តើការបរិច្ចាគទៅកាន់មូលនិធិរបស់លោក Bill Gates នៅតែបន្តទៀតឬយ៉ាងណា ភ្លាមនោះ លោក Buffett បានឆ្លើយតបថា ៖” ខ្ញុំនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងទៀត។ ខ្ញុំកំពុងតែរៀនពីអ្វីដែលខ្ញុំមិនដឹង”៕​

The post Warren Buffett ប្រកាសថានឹងមិនបរិច្ចាគលុយទៅមូលនិធិរបស់មហាសេដ្ឋី Bill Gates ទៀតឡើយ appeared first on .