១១ ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅមុនពេលចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយ ជូន ប្រជាពលរដ្ឋ៥ពាន់គ្រួសារ នៅគោលដៅទី២ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា សម្តេចតេជោ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ សរុបទាំងចំនួនពីរទីតាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១១ ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅមុនពេលចែកអំណោយ

១.សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងត្រឡបទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរម្តងទៀត ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយសារតែស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ

២.សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យប្រតិកម្មរហ័សផលិតវីដេអូមួយដែលធ្វើការ​ប្រៀបធៀប​ទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេង

៣.សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះទោះបីជាបរទេសណា​ប្រកាសផ្តល់​ជំនួយរឿងទឹកជំនន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានទទួលមួយកាកមួយសេននៅឡើយទេ

៤.សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យនរណាដែលហៅសម្តេចថា «អាខ្វាក់» នោះទេ។

៥.សម្តេចតេជោបន្តអំពាវនាវ​កុំឱ្យប្រមាថជនពិការ ​បើមិនបានធ្វើអ្វីជួយជនពិការកុំប្រមាថ

ក្នុងនាមសម្តេចជានេះពិការព្រោះជាតិសម្តេចឈឺចាប់ណាស់ការប្រមាថននេះ

៦.សម្តេចតេជោ ហ៊ុន សែន ថ្លែងចង់បង្កើតសមាគមមួយ ដើម្បីជួយការពារសិទ្ធិជនពិការ

៧.សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់ម្ចាស់ជំនួយជាសប្បុរសជនថា មិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តទេ ហើយសន្យាថានឹងប្រើប្រាស់ទៅដល់ជនរងគ្រោះពិតប្រាកដ

៨.សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការបន្ទាប់ក្រោយបញ្ចប់ទឹកជំនន់ គឺការដាំដុះតទៅទៀត ដើម្បីជំរុញវិស័យកសិកម្ម

៩.សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះផ្ទួនគ្នាសម្រាប់កម្ពុជា តែទន្ទឹមនឹងជួបគ្រោះទឹកជំនន់ យើងមិនត្រូវភ្លេចការពារខ្លួនពីកូវីដ១៩

១០.សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តី ហើយស្នើឱ្យពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត

១១.សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលពលរដ្ឋជួបការលំបាក នឹងឃើញមុខសម្តេច ហើយពេលពលរដ្ឋសប្បាយ មិនសូវឃើញមុខសម្តេចទេ