សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា ទៀ វិចិត្រ ទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

២. ឧកញ៉ា ធា គ្រេកអេង អគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា

៣. ឧកញ៉ា គិត ស៊ូឡា ចូលរួមពិធីចុះ MOU រវាងក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា

៤. មិនភ្លេចខ្លួនជាពុទ្ធសាសនិក! លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តភ្នៀតសិម្ពលី

៥. កូនប្រុសឧកញ៉ា លីម ប៊ុណ្ណា នាំភរិយាទៅមើលការប្រកួតបាល់ទាត់ Barcelona ប៉ះ Real Madrid ដោយផ្ទាល់

៦. គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

៧. មកមើលទិដ្ឋភាពមង្គលការកូនស្រី ឧកញ៉ា ភួ ពុយ សេដ្ឋីនៅភាគពាយ័ព្យ

៨. អ្នកឧកញ៉ា គិត ម៉េង តែងតាំង លោកជំទាវ ភឹម សំភ័ស ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្ម អាណត្តិទី៥

៩. មកដឹងពីបទចម្រៀងល្បីៗជាច្រើនបទ ដែលលោកឧកញ៉ា យឹម តាស្រង់ បាននិពន្ធទំនុកច្រៀងដល់តារាចម្រៀង មាស សុខសោភា

១០. អ្នកឧកញ៉ា លី សុភ័ក្ត ដឹកនាំបើកយុទ្ធនាការ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធសាលាបឋមសិក្សាចំនួនពីរ នៅសហគមន៍កសិកម្ម ទេពី អាក្រូ