ក្រុមសហគ្រិន CEO Class មកស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមសហគ្រិន (CEO Class) បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បី
មកស្វែងយល់ពីស្វែងរកឱកាសវិនិយោគ និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយក្រុមសហគ្រិន (CEO Class) ដឹកនាំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន២២រូប ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគ និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ក្រុមសហគ្រិន (CEO Class) ខាងលើ គឺជាវិនិយោគិនដែលកំពុងវិនិយោគលើវិស័យសុខាភិបាល អចលនទ្រព្យ អាកាសចរណ៍ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

សូមជម្រាបជូនថា បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង កើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង៕