សម្តេចធិបតី ដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃជាង១ ៥០០ លានដុល្លារ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកសម្ពោធផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំភើបដែលបានឃើញសមិទ្ធផលថ្មីរបស់កម្ពុជា ដែលនេះគឺជាសមិទ្ធផលជាតិដ៏គាប់ប្រសើរ និងជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំ សម្រាប់ទាក់ទាញភ្ញៀងទេសចរណ៍ និងការវិនិយោគមកគ្រប់ទិសទី។សម្តេចសង្ឃឹមថា អាកាសយានដ្ឋាននេះ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោកផងដែរ។

សូមជម្រាបថា គិតត្រឹមចុងខែធ្នូ កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកសម្រេចការសាងសង់បានជាង៩២%ហើយ ដោយចំណាយថវិកាអស់ប្រមាណជិត១,៣៣៩លានដុល្លារ។

អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈកាលពីដំបូងគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ក្នុងឆ្នាំដដែល។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕ អត្ថបទ៖​ហ្សាលីន