អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកសម្ពោធផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំភើបដែលបានឃើញសមិទ្ធផលថ្មីរបស់កម្ពុជា ដែលនេះគឺជាសមិទ្ធផលជាតិដ៏គាប់ប្រសើរ និងជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំ សម្រាប់ទាក់ទាញភ្ញៀងទេសចរណ៍ និងការវិនិយោគមកគ្រប់ទិសទី។សម្តេចសង្ឃឹមថា អាកាសយានដ្ឋាននេះ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោកផងដែរ។
សូមជម្រាបថា គិតត្រឹមចុងខែធ្នូ កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកសម្រេចការសាងសង់បានជាង៩២%ហើយ ដោយចំណាយថវិកាអស់ប្រមាណជិត១,៣៣៩លានដុល្លារ។

អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈកាលពីដំបូងគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ក្នុងឆ្នាំដដែល។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕ អត្ថបទ៖ហ្សាលីន


