នាវា WESTERDAM បានចូលចតទស្សនកិច្ចកម្ពុជាជាថ្មី ជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត២០០០នាក់

សង្គម​ និង​សេដ្ឋកិច្ច

នាវេលាម៉ោង ៦:២០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ការចូលចតជាថ្មីម្តងទៀតនេះ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន ៤៣ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

គួររម្លឹកដែរថា កាលពីមាន​វិបត្តិ​ជម្ងឺ​កូ​វី​ដ​១៩ ​ នាវា​​នេះ​ត្រូវ​បាន​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​អនុញ្ញាតិ​ឲ្យ​ចូល​ចត ពេល​នោះ​ ប៉ុន្តែមាន​តែ​ប្រទេស​កម្ពុជា​​មួយ​គត់​ដែល​បាន​អនុញ្ញាតិ​ឲ្យ​នាវា​Westerdam​នេះបាន​ចូល​ចត​ដើម្បី​សម្រួល​ដល់​ការ​ខ្វះខាត​ស្បៀងអាហារ​ គ្រឿង​ឧបភោគ​បរិ​ភោ​គ​ដែល​ត្រូវ​ប្រើប្រាស់​នៅ​លើ​នាវា។ នេះបានសរ​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​តូច​ពិតតែ​បេះដូង​ធំ ដែលធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​នៅ​លើ​នាវា​ចង​ចាំ​មិន​ភ្លេច​​៕