ក្រសួងការបរទេស បន្ដធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានីភ្នំពេញ ពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានីភ្នំពេញ អំពីវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីក្រសួងការបរទេស វាគ្មិនដែលធ្វើបទបង្ហាញគឺលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។

សូមជម្រាបជូនបន្ថែមថា ការធ្វើបទបង្ហាញនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស។  លោកស្រី រដ្ឋមន្រ្តីស្តីទីបានចូលរួមថ្លែងបើកកម្មវិធី និងសម្របសម្រួលការឆ្លើយតបសំណួរ និងសំណូមពរពាក់ព័ន្ធនឹងវិធានការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលពាក់ព័ន្ធ៕