កម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) បញ្ចូនទៅចិន ដើម្បីបន្តនីតិវិធី ជុំវិញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន, សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) បញ្ចូនទៅសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែកន្លងមក ។

សូមជម្រាបជូនថា ពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) ត្រូវបានក្រសួងមហាផ្ទៃនៃកម្ពុជា ដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦៕