តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប ៖ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើង ពីសំណាក់ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះរបស់លោក កែ សុវណ្ណ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរាជទូត កែ សុវណ្ណ បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕