ទ្រព្យសម្បត្តិមហាសេដ្ឋីមានដាច់គេរបស់សិង្ហបុរី កើនឡើងទ្វេដងក្នុងរយៈពេល ៦ខែ

អន្តរជាតិ

មហាសេដ្ឋីបន្ទះឈីប និងជាអ្នកមានដាច់គេរបស់ប្រទេសសិង្ហបុរី លោក Jason Chang បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើង ២២៩% ដល់ ២០,៩ពាន់លានដុល្លារ ក្នរយៈពេល ៦ខែដំបូងនៅឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប ASE Technology Holding រូបនេះ ទទួលបានទ្រព្យសម្បត្តិបន្ថែមទៀតចំនួន ១១,៨ពាន់លានដុល្លារ គិតចាប់តាំងពីចុងឆ្នាំមុនមក។

នេះមានន័យថាត្រឹមតែ ៦ខែប៉ុណ្ណោះ ទ្រព្យុសម្បត្តិរបស់លោក Chang ដែលបានកើនឡើងនោះ​ លើសពីចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Li Xiting ដែលជាអ្នកមានដាច់គេទីពីររបស់សិង្ហបុរីរួចទៅហើយ ដែលបច្ចុប្បន្នមានចំនួនប្រមាណ ៨,៩ពាន់លានដុល្លារ។

គួរជម្រាបជូនថា លោក Jason Chang មានសញ្ជាតិសិង្ហបុរី ដោយក្រុមហ៊ុន ASE របស់លោក ដែលជាអ្នកផ្តល់សេវាវេចខ្ចប់ និងសាកល្បងបន្ទះឈីបធំជាងគេរបស់ពិភពលោក ត្រូវបានចុះបញ្ជីនៅទីផ្សារហ៊ុនតៃវ៉ាន់។ ហើយថ្មីៗនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ ៣៦៤% បើធៀបគ្នាទៅនឹងឆ្នាំមុន៕​