មហាសេដ្ឋីបន្ទះឈីប និងជាអ្នកមានដាច់គេរបស់ប្រទេសសិង្ហបុរី លោក Jason Chang បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើង ២២៩% ដល់ ២០,៩ពាន់លានដុល្លារ ក្នរយៈពេល ៦ខែដំបូងនៅឆ្នាំនេះ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប ASE Technology Holding រូបនេះ ទទួលបានទ្រព្យសម្បត្តិបន្ថែមទៀតចំនួន ១១,៨ពាន់លានដុល្លារ គិតចាប់តាំងពីចុងឆ្នាំមុនមក។
នេះមានន័យថាត្រឹមតែ ៦ខែប៉ុណ្ណោះ ទ្រព្យុសម្បត្តិរបស់លោក Chang ដែលបានកើនឡើងនោះ លើសពីចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Li Xiting ដែលជាអ្នកមានដាច់គេទីពីររបស់សិង្ហបុរីរួចទៅហើយ ដែលបច្ចុប្បន្នមានចំនួនប្រមាណ ៨,៩ពាន់លានដុល្លារ។
គួរជម្រាបជូនថា លោក Jason Chang មានសញ្ជាតិសិង្ហបុរី ដោយក្រុមហ៊ុន ASE របស់លោក ដែលជាអ្នកផ្តល់សេវាវេចខ្ចប់ និងសាកល្បងបន្ទះឈីបធំជាងគេរបស់ពិភពលោក ត្រូវបានចុះបញ្ជីនៅទីផ្សារហ៊ុនតៃវ៉ាន់។ ហើយថ្មីៗនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ ៣៦៤% បើធៀបគ្នាទៅនឹងឆ្នាំមុន៕

