រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី ដែលជាអំណោយរបស់ជនជាតិជប៉ុន ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទីតាំងដីដែលមានទំហំជាង៣ហិកតា និងជាអំណោយរបស់ជនជាតិជប៉ុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដើមឈើបន្ថែមជាច្រើន ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ អាចឱ្យបងប្អូនប្រជាពលរដ្ឋដើរលំហែកម្សាន្ត និងហាត់ប្រាណបាន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕





