ភរិយាអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ទិញភាគហ៊ុនតម្លៃជាង ៣០០លានដុល្លារ ក្នុងធនាគារវៀតណាម

អន្តរជាតិ

លោកស្រី Pham Thu Huong ដែលជាភរិយាមហាសេដ្ឋីមានដាច់គេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong បានទិញភាគហ៊ុនចំនួន ៤,៩៧% នៅក្នុងធនាគារ LPBank ដែលជាធនាគារធំជាងគេទីប្រាំពីររបស់ប្រទេសវៀតណាមផ្អែកតាមមូលធនតម្លៃទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ LPBank បានបញ្ជាក់ពីការទិញរបស់លោកស្រី Thu Huong នេះកាលពីថ្ងៃចន្ទកន្លងទៅ ខណៈភាគហ៊ុនទាំងនេះមានតម្លៃប្រហែល ៨ទ្រីលានដុង (៣០៤លានដុល្លារអាមេរិក) ផ្អែកតាមតម្លៃទីផ្សារហ៊ុននាពេលបច្ចុប្បន្ន។

គួរឲ្យឹដងផងដែរថា លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនធំបំផុតរបស់វៀតណាម Vingroup កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅក៏បានទិញភាគហ៊ុន ៤,៨៩% នៅក្នុងធនាគារនេះ ក្នុងតម្លៃ ៦,៧ទ្រីលានដុងផងដែរ។

សរុបមក ប្តីប្រពន្ធមួយគូនេះមានភាគហ៊ុនក្នុងដៃចំនួន ៩,៨៥%។ លោកស្រី Huong បច្ចុប្បន្នកាន់តំែណងជាអនុប្រធានក្រុមហ៊ុន Vingroup គឺជាមហាសេដ្ឋីវៀតណាមម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំងប្រាំពីរនាក់របស់វៀតណាម និងមានទ្រព្យសម្បត្តិសរុបចំនួន ៣,៧ពាន់លានដុល្លារ។ លោក ស្រីឈរលំដាប់ទី៣ បន្ទាប់ពីស្វាមីរបស់លោកស្រី និងលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធានក្រុមហ៊ុន Vietjet Air ប៉ុណ្ណោះ៕​