កម្ពុជា បានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ប្រទេសចិន ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងនូល។នេះបើយោងតាមការឱ្យដឹងពីឯកអគ្គរាជទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង វេនប៊ីន (Wang Wenbin) កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរាជទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពុជា ដែលបានបរិច្ចាគថវិកាចំនួន ១០០,០០០ ដុល្លារអាមេរិកដល់ប្រទេសចិន ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងនូល។

លោកបញ្ជាក់ទៀតថា ការជួយគ្នាទៅវិញទៅមកគឺជាប្រពៃណីដ៏ល្អនិងយូរអង្វែងរវាងប្រទេសចិននិងកម្ពុជា។ យើងមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបន្តប្រពៃណីនេះ និងចូលរួមដៃគ្នាដើម្បីជម្នះការលំបាក និងបញ្ហាប្រឈមនាពេលអនាគត។
សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ព្យុះទីហ្វុង នូល (Noul) ធ្លាប់បានបង្កការវាយប្រហារយ៉ាងខ្លាំងក្លាលើតំបន់ភាគខាងត្បូងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរដូវកាលកន្លងមក ដោយបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់សែននាក់ និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន៕អត្ថបទ៖ហ្សាលីន


