ក្នុងរយៈពេលប្រមាណពីរបីឆ្នាំចុងក្រោយនេះ ជាការកត់សម្គាល់វិស័យកសិឧស្សាហកម្មកៅស៊ូកម្ពុជា ហាក់មានការវិវត្តល្អគួរជាទីមោទនភាពសម្រាប់រាជរដ្ឋាភិបាល និងជាការីករាយក្រៃលែងសម្រាប់ប្រជាកសិករ ដោយសារតម្រូវការជ័រកៅស៊ូមានការកើនឡើងខ្ពស់ ហើយតម្លៃក៏ល្អឡើងៗជាបន្តបន្តាប់គួរឱ្យភ្ញាក់ផ្អើល។ ទទឹមនឹងនោះ រោងចក្រផលិតសំបកកង់ ក៏នឹងមានលទ្ធភាពជំរុញការផលិត និងការនាំចេញកាន់តែច្រើន។ លទ្ធផលល្អដែលទទួលបាននេះ គឺជាការចូលរួមមួយចំណែកធំពីសំបកកង់ខ្មែរម៉ាក Crossleader។

ជាការសាទរមួយដែរដែលថ្មីៗនេះ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចអនុញ្ញាតគំរោងវិនិយោគថ្មីមួយឱ្យបង្កើតរោងចក្រកែច្នៃកៅស៊ូ ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងទំហំវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ដទៅកាន់ទីផ្សារអន្ដរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ១ ០០០លានដុល្លារអាម៉េរិក ដែលមានអត្រាកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្នុងនោះដែរ រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ បានបោះទុនវិយោគប្រមាណ ១៤០លានដុល្លារ ដោយគ្រោងផលិតសំបកកង់សរុប ៨,៥លានគ្រាប់។ រោងចក្រ Newbustar បានជួយបង្កើតការងារប្រមាណ ១៤០០នាក់ និងជួយជ័រកៅស៊ូនៅកម្ពុជាប្រមាណ ៦ម៉ឺនតោនក្នុងឆ្នាំដំបូង ប៉ុន្តែបច្ចុប្បន្នរោងចក្របានបង្កើនការប្រើប្រាស់ដល់ ១២ម៉ឺនតោនក្នុងមួយឆ្នាំ។ រោងចក្រ Newbustar ផលិតសំបកកង់ម៉ាក Crossleader សម្រាប់ការលក់នៅកម្ពុជា និងការនាំចេញទៅកាន់ សហរដ្ឋអាមេរិក សហគមអឺរ៉ុប និងប្រទេសប្រេស៊ីល។
សូមជម្រាបថា រោងចក្រ Newbustar ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន។ ក្រុមហ៊ុនលក់សំបកកង់ខ្មែរ Crossleader គឺជាការលក់នូវ សុវត្ថិភាព(Made in Cambodia🇰🇭)។ សូមប្រជាពលរដ្ឋខ្មែរ ចូលរួមប្រើប្រាស់សំបកកង់ Crossleader ដើម្បីជំរុញវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។


















