អ្នកឧកញ៉ា ម៉ុង ឫទ្ធី ឧបត្ថម្ភផ្លែឈើចំនួន ២៧កេស ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឧបត្ថម្ភផ្លែឈើ​សរុបចំនួន ២៧កេស ក្នុងនោះផ្លែទំពាំងបាយជូ ចំនួន២២កេស​ និងផ្លែសារី​ ចំនួន៥កេស ជូនដល់ ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឧបត្ថម្ភផ្លែឈើ​ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញដឹកនាំសមាជិក​ សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា​ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ និងមន្ទីរជំនាញដែលជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងសិក្សា​ឈ្វេងយល់​ និងប្រមូលព័ត៌មានពាក់ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានឱ្យដឹងទៀតថា មុនបញ្ចប់កម្មវិធី​​ អ្នកឧកញ៉ាក៏បានជូនវត្ថុអនុស្សាវរីយ៍ចំនួន១​ ​សៀវភៅវិថីក្រាលមាស​ចំនួន៥ក្បាល ជូនដល់ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និងជូនផ្លែទំពាំងបាយជូចំនួន២២កេស​ និងផ្លែសារី​ ចំនួន៥កេស ​សរុបចំនួន២៧កេស សម្រាប់ចែកជូនអ្នកចូលរួមផងដែរ។

សូមជម្រាបថា គណៈកម្មការទី៣ នៃព្រឹទ្ធសភា មានឈ្មោះពេញថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម។ បច្ចុប្បន្ន គណៈកម្មការទី៣ នៃព្រឹទ្ធសភា នីតិកាលទី៥ មាន អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាប្រធាន៕