អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ចូលរួមពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បង្ហាញពីភាពសម្បូរបែប នៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅទីតាំងសួនច្បារមុខវត្តបទុមវត្តី បង្ហាញពីភាពសម្បូរបែប នៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ធ្វើឡើងក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិនិងអន្តរជាតិ និង រដ្ឋបាលរាជធានីនិងខេត្ត ។

សូមជម្រាបថា ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមដ៏ធំមួយដែលរៀបចំភ្ជាប់​ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ សម្រាប់ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី ដែលមានទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា។ គោលបំណង​ចម្បងនៃ​ការ​រៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងស្មារតីសាមគ្គីភាពយ៉ាង​រឹងមាំ​រវាងកម្ពុជា ជាមួយបណ្ដាប្រទេសនិយាយភាសាបារាំងនៅលើពិភពលោក៕