ទឹកប្រាក់សរុប ៣២៣.៩០លានដុល្លារ កម្ពុជាទទួលបានពីការនាំចេញអង្ករ រយៈពេល១០ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២នេះ មានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិក ចំនួននេះកើនបាន១០.៦៧% ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញរបាយការណ៍ នៅថ្ងៃសៅរ៍ទី៥ ខែតុលានេះថា ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន  ៥០៩ ២៤៩ តោន  ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វ័យត ហុង កុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន  ប្រទេសនៅក្នុងទ្វីប អ៊ឺរ៉ុបចំនួន ២៥ បានចំនួន ១៧៩ ០៧៣ តោន ប្រទេសសមាជិកអាស៊ានចំនួន ៤ បានចំនួន ៤៨ ២៥៣តោន និងផ្សេងៗចំនួន ២៥ ប្រទេសបានចំនួន ៥០ ០៥០តោន ។ 

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រភេទអង្ករក្រអូបប្រណិតចំនួន ១៩០ ៧៩០  តោន អង្ករសែនក្រអូបចំនួន ១៥៣ ៥៦១  តោន អង្ករសគ្រាប់វែងចំនួន ១៤៤ ៦៧២ តោន អង្ករចំហុយ  ១១ ៨១៥  តោន អង្ករសរីរាង្គចំនួន ៨៣៨៨   តោន និងអង្ករដំណើបចំនួន  ។ 

ចំណែកឯ ស្រូវ វិញមានចំនួន ២៤៤ ០១១២  តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៨៤.១៥  លាន ដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២៕