អន្តរជាតិ

SoftBank កំពុងស្វែងរកទុនរហូតដល់ ១០០ពាន់លានដុល្លារពីវិនិយោគិននៅមជ្ឈិមបូព៌ា ដើម្បីជំរុញវិស័យ AI
លោក Masayoshi Son ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group កំពុងស្វែងរកការកៀរគរទុនរហូតដល់ ១០០ពាន់លានដុល្លារ ពីវិនិយោគិននៅតំបន់ឈូងសមុទ្រ (Gulf investors) ដើម្បីបង្កើតមូលនិធិជំរុញការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times ។

លោក Son ត្រូវបានរាយការណ៍ថាបានជួបពិភាក្សាក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះជាមួយបុគ្គលសំខាន់ៗ រួមទាំងនៅអារ៉ាប់រួម (UAE) ផងដែរ អំពីលទ្ធភាពនៃការកៀរគរទុនដ៏ច្រើនសន្ធឹកមួយនេះ។

យ៉ាងណាមិញ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Son បានបង្កើនការវិនិយោគយ៉ាងខ្លាំងលើ AI ដោយក្រុមហ៊ុនបានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនទើបតែបានបញ្ចប់ការវិនិយោគចំនួន ៣០ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ដែលជាផ្នែកមួយនៃការកៀរគរទុនចុងក្រោយរបស់ក្រុមហ៊ុនបង្កើត ChatGPT មួយនេះ។

លើសពីនេះ ក្រុមហ៊ុន SoftBank ក៏បានកៀរគរទុនចំនួន ១១,១ពាន់លានដុល្លារ កាលពីខែមុនផងដែរ តាមរយៈការលក់ប័ណ្ណបំណុលសាជីវកម្មដែលមានអត្រាការប្រាក់ខ្ពស់ (high-yield corporate bond) ធំជាងគេបំផុតនៅលើពិភពលោក ដើម្បីយកមកទ្រទ្រង់ការវិនិយោគដ៏ធំសម្បើមរបស់ខ្លួនលើ OpenAI៕​

The post SoftBank កំពុងស្វែងរកទុនរហូតដល់ ១០០ពាន់លានដុល្លារពីវិនិយោគិននៅមជ្ឈិមបូព៌ា ដើម្បីជំរុញវិស័យ AI appeared first on .

ប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកមហាសេដ្ឋី Elon Musk ថាជារតនសម្បត្តិរបស់ជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកលោក Elon Musk ថាជា «រតនសម្បត្តិជាតិ» ឬ National treasure បន្ទាប់ពីលោកបានផ្តល់មេដាយកិត្តិយសផ្នែកវិទ្យាសាស្ត្រដ៏ខ្ពង់ខ្ពស់បំផុតរបស់អាមេរិក ជូនដល់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រគល់មេដាយវិទ្យាសាស្ត្រជាតិ (National Medal of Science) ជូនដល់បុគ្គលសំខាន់ៗនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក នៅក្នុងព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាព ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និង Tesla គឺជាបុគ្គលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងចំណោមនោះ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានហៅលោក Musk ថាជា «រតនសម្បត្តិជាតិ» និងបានពិពណ៌នាថា Elon គឺជា Thomas Edison នៃសម័យកាលបច្ចុប្បន្នផងដែរ។ លោក Thomas Edison គឺចង់សំដៅទៅលើអ្នកស្រាវជ្រាវកំពូលជនជាតិអាមេរិក ពាក់ព័ន្ធនឹងការអភិវឌ្ឍអំពូលអគ្គិសនី។

គួរជម្រាបជូនផងដែរថា លោក Musk ទទួលបានការទុកចិត្តពីប្រធានាធិបតី ដូណាល់ ត្រាំ ឡើងវិញ បន្ទាប់ពីមានការខ្វែងគំនិតគ្នាកាលពីឆ្នាំមុន ជុំវិញតួនាទីរបស់លោកក្នុងការដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីកាត់បន្ថយចំណាយ។ លោក Musk ក៏ជាអ្នកបរិច្ចាគធំបំផុតដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ត្រាំ ផងដែរ៕​

The post ប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកមហាសេដ្ឋី Elon Musk ថាជារតនសម្បត្តិរបស់ជាតិ appeared first on .

មហាសេដ្ឋី Jeff Bezos ថា ក្រុមហ៊ុនអវកាស Blue Origin នឹងបោះផ្សាយលក់ IPO លើកដំបូង នៅប៉ុន្មានឆ្នាំខាងមុខ
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin បានថ្លែងកាលពីថ្ងៃ៧ តុលាថា ក្រុមហ៊ុនអាចនឹងស្វែងរកការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីក្រុមហ៊ុនបានប្រមូលទុនចំនួន ១០ពាន់លានដុល្លារពីវិនិយោគិនខាងក្រៅជាលើកដំបូង សម្រាប់ការរៃអង្គាសប្រាក់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Bezos បាននិយាយនៅក្នុងកម្មវិធី “Special Report with Bret Baier” របស់ប៉ុស្តិ៍ FOX News Channel ថា៖ “ខ្ញុំគិតថា នៅថ្ងៃណាមួយ Blue Origin នឹងធ្វើ IPO វាអាចនឹងកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត ប៉ុន្តែវាពិតជាសមហេតុផលដែល Blue Origin អាចក្លាយជាក្រុមហ៊ុនសាធារណៈនៅពេលណាមួយ”។

យ៉ាងណាមិញ ជុំការលើកឡើងនេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយពីលោក Bezos ដែលនិយាយថា Blue Origin អាចនឹងស្វែងរកការចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន។ ការធ្វើ IPO នាពេលអនាគតនឹងផ្តល់ឱកាសឱ្យវិនិយោគិនអាចចូលរួមវិនិយោគលើក្រុមហ៊ុនអវកាសដ៏សំខាន់មួយនេះ ចំពេលដែលមានការចាប់អារម្មណ៍ឡើងវិញលើវិស័យអវកាស ទោះបីជាក្រុមហ៊ុនគូប្រជែង SpaceX នៅតែជាអ្នកដឹកនាំលេចធ្លោនៅក្នុងវិស័យនេះក៏ដោយ។

គួរជម្រាបជូនផងដែរថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ផងដែរនោះ បានបញ្ជាក់ថា លោកបានវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនរហូតដល់ចំនួន ២៨ពាន់លានដុល្លាររួចទៅហើយ នៅក្នុងក្រុមហ៊ុន Blue Origin ចាប់តាំងពីបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ២០០០ មក៕​

The post មហាសេដ្ឋី Jeff Bezos ថា ក្រុមហ៊ុនអវកាស Blue Origin នឹងបោះផ្សាយលក់ IPO លើកដំបូង នៅប៉ុន្មានឆ្នាំខាងមុខ appeared first on .

ហាងលក់រាយធំបំផុតលើលោក 7-Eleven ប្រកាសដកអាជីវកម្មចេញទាំងស្រុងពីប្រទេសឥណ្ឌា
យោងតាមក្រុមហ៊ុនមេរបស់ជប៉ុន បានឱ្យដឹងថា ហាងលក់ទំនិញរាយ 7-Eleven ទាំងអស់នៅក្នុងប្រទេសឥណ្ឌា បានសម្រេចបិទទ្វារទាំងស្រុងកាលពីខែកញ្ញា ដោយសារតែពួកគេជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រជែងក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុន Seven & i Holdings ដែលជាម្ចាស់ខ្សែសង្វាក់ហាងទំនិញរាយធំជាងគេបំផុតនៅលើពិភពលោកមួយនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងសូមបញ្ជាក់ថា ដៃគូហ្វ្រេនឆៃស៍ធំ (Master Franchisee) របស់យើងគឺ Reliance ដែលប្រតិបត្តិការហាង 7-Eleven ក្នុងទីក្រុង Mumbai និង Pune នឹងបិទហាងទាំង ៣១ ទីតាំង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រុមហ៊ុន Seven & i Holdings បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន Reliance Retail ដែលមានមូលដ្ឋាននៅឥណ្ឌា ហាង 7-Eleven បានបើកសាខាដំបូងរបស់ខ្លួននៅទីក្រុង Mumbai ក្នុងខែតុលា ឆ្នាំ២០២១ ហើយក្រោយមកបានពង្រីកខ្លួនរហូតដល់ ៦០ ទីតាំង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Seven & i Holdings បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលហេតុនៃការបិទហាងទាំងនោះទេ ប៉ុន្តែកាសែតធំៗដូចជា Nikkei និង Yomiuri បានរាយការណ៍ថា ក្រុមហ៊ុននេះបានជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយអាជីវករលក់រាយក្នុងស្រុករបស់ឥណ្ឌា៕

The post ហាងលក់រាយធំបំផុតលើលោក 7-Eleven ប្រកាសដកអាជីវកម្មចេញទាំងស្រុងពីប្រទេសឥណ្ឌា appeared first on .

អាមេរិក ប្រកាសថាអ៉ីរ៉ង់បាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងហើយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញការជឿជាក់ថា អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Marco Rubio បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី៧ ខែតុលា ថា៖ “ច្រកសមុទ្រ Hormuz នៅតែបើកចំហ ហើយបរិមាណប្រេងដែលឆ្លងកាត់ទីនោះឥឡូវនេះគឺស្ទើរតែស្មើនឹងកម្រិតមុនពេលមានជម្លោះ។ ដូច្នេះ អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះហើយ”។

មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីដដែលនេះ បានអះអាងទៀតថា វិធានការទណ្ឌកម្មរបស់អាមេរិកកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងមិនអាចគ្រប់គ្រងតទៀតបាន ដែលជិតឈានដល់ស្ថានភាពមួយដែលប្រទេសតិចតួចបំផុតក្នុងលោកធ្លាប់បានជួបប្រទះ។

ទន្ទឹមនឹងនេះ លោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ (CBI) ក៏បានទទួលស្គាល់ថា អតិផរណាគឺជាបញ្ហាដ៏ប្រឈមដ៏ធំមួយ ប៉ុន្តែបានអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់មិនបានដួលរលំដូចការទស្សន៍ទាយរបស់មន្ត្រីអាមេរិករូបនេះនោះទេ។

ជម្រាបជូនថា កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃទី៧ ខែតុលា ថា មានតែកប៉ាល់ដឹកទំនិញមួយចំនួនតូចប៉ុណ្ណោះដែលសុខចិត្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ កប៉ាល់ខ្លះដឹកប្រេងឆៅទៅកាន់ដែនទឹកក្បែរ Fujairah ក្នុងឈូងសមុទ្រអូម៉ង់ ជាកន្លែងដែលទំនិញត្រូវបានផ្ទេរទៅកាន់កប៉ាល់តូចៗដើម្បីដឹកជញ្ជូនបន្ត៕​

The post អាមេរិក ប្រកាសថាអ៉ីរ៉ង់បាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងហើយ appeared first on .

ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់របស់ខ្លួនម្តងទៀត នៅឆ្នាំនេះ
ផ្អែកលើទិន្នន័យជាក់ស្តែងពីកិច្ចប្រជុំនីមួយៗ នាពេលខាងមុខ ធនាគារកណ្តាលអាមេរិក ហៅកាត់ Fed ទំនងជានឹងដំឡើងអត្រាការប្រាក់មួយលើកទៀតមុនដាច់ឆ្នាំ២០២៦ នេះ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកំណត់ហេតុនៃកិច្ចប្រជុំកាលពីខែកញ្ញា ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា បានបង្ហាញថា មន្ត្រីធនាគារកណ្តាលអាមេរិក (Fed) រំពឹងថានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា។ តែទោះជាយ៉ាងណាក៏ដោយ ឯកសារនេះមិនបានបញ្ជាក់ច្បាស់ពីពេលវេលាដែលមន្ត្រីប្រជុំសម្រេចធ្វើនោះទេ។ សម្រាប់ឆ្នាំនេះ Fed នៅមានកិច្ចប្រជុំផ្សេងទៀតដែលបានគ្រោងទុកនៅចុងខែតុលា និងដើមខែធ្នូខាងមុខ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកញ្ញាកន្លងទៅនេះ មតិម៉ឺងម៉ាត់របស់ប្រធាន Fed លោក Kevin Warsh ពាក់ព័ន្ធនឹងអតិផរណា បានធ្វើឱ្យទីផ្សារចាប់ផ្តើមដាក់ការភ្នាល់ថា Fed អាចនឹងដំឡើងអត្រាការប្រាក់នៅចុងខែតុលាខាងមុខនេះ។ ប៉ុន្តែទិន្នន័យអតិផរណានាពេលថ្មីៗនេះ និងសេចក្តីថ្លែងការណ៍ពីមន្ត្រីកំពូលៗរបស់ស្ថាប័ន Fed បានបង្ហាញថា លទ្ធភាពនៃការដំឡើងអត្រាការប្រាក់នេះ គឺហាក់មានកម្រិតទាបខ្លាំង។

គួរជម្រាបជូនផងដែរថា ការសម្រេចចិត្តរបស់ Fed ក្នុងការដំឡើងអត្រាការប្រាក់គោល ២៥ពិន្ទូ ឬ (០,២៥%) កាលពីខែមុន ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ទោះបីជាមានការស្ទាក់ស្ទើរកាលពីដំបូងពីសំណាក់មន្ត្រីសំខាន់ៗមួយចំនួនក៏ដោយ៕​

The post ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់របស់ខ្លួនម្តងទៀត នៅឆ្នាំនេះ appeared first on .

អតីតចៅអធិការវត្តថៃមួយអង្គ ត្រូវតុលាការកាត់ទោសឲ្យជាប់គុក ៧៤២ឆ្នាំ ពីបទកិបកេងលុយ
តុលាការថៃបានផ្ដន្ទាទោសលោក Phra Alongkot ដែលជាអតីតចៅអធិការវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri ឱ្យជាប់ពន្ធនាគាររយៈពេល ៧៤២ឆ្នាំ ពីបទកេងបន្លំប្រាក់បរិច្ចាគ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

កាលពីថ្ងៃទី៧ ខែតុលា តុលាការព្រហ្មទណ្ឌកណ្ដាលសម្រាប់ករណីពុករលួយ និងការប្រព្រឹត្តខុសក្នុងតំណែងនៅប្រទេសថៃ បានកំណត់ថា Phra Alongkot បានប្រព្រឹត្តបទល្មើសបន្តបន្ទាប់គ្នាយ៉ាងធ្ងន់ធ្ងរ ក្នុងនាមជាព្រះសង្ឃ។

ដើមឡើយ រូបលោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ សម្រាប់បទកេងបន្លំនីមួយៗក្នុងចំណោម ១៨៥ ករណី និង ៣ឆ្នាំទៀតពីបទលាងលុយកខ្វក់។ តែទោះជាយ៉ាងណាក៏ដោយ តុលាការបានកាត់បន្ថយទោស ដោយសាររូបលោកបានសហការល្អក្នុងអំឡុងពេលសវនាការ។

ដូច្នេះ ទោសត្រូវបានកែសម្រួលមកត្រឹម ៤ឆ្នាំសម្រាប់ការកេងបន្លំនីមួយៗ និង ២ឆ្នាំពីបទលាងលុយកខ្វក់ ដែលធ្វើឱ្យទោសសរុបឡើងដល់ ៧៤២ឆ្នាំ។

គួរឲ្យដឹងថា ការចាប់ខ្លួនលោក Alongkot ត្រូវបានធ្វើឡើងកាលពីខែសីហាឆ្នាំមុន ពីបទកេងបន្លំ និងលាងលុយកខ្វក់ ដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាររូបលោកធ្លាប់ទទួលបានការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឈានមុខគេក្នុងការជួយសង្គ្រោះ និងថែទាំអ្នកជំងឺអេដស៍ (HIV/AIDS)។

លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញទៀតថា លោកបានក្លែងបន្លំប្រវត្តិការសិក្សា និងបន្លំអត្តសញ្ញាណអ្នកដទៃដើម្បីបួសជាព្រះសង្ឃនៅឆ្នាំ១៩៨៦។ លោកត្រូវបានតែងតាំងជាចៅអធិការវត្តនៅឆ្នាំ១៩៨៨ ហើយបានបង្កើតមជ្ឈមណ្ឌលថែទាំអ្នកជំងឺអេដស៍នៅទីនោះរយៈពេល ៤ឆ្នាំក្រោយមក៕​

The post អតីតចៅអធិការវត្តថៃមួយអង្គ ត្រូវតុលាការកាត់ទោសឲ្យជាប់គុក ៧៤២ឆ្នាំ ពីបទកិបកេងលុយ appeared first on .

លោក ត្រាំ នឹងប្រគល់មេដាយវិទ្យាសាស្រ្តកម្រិតខ្ពស់បំផុតជូនដល់មហាសេដ្ឋី Elon Musk
យោងតាមសេតវិមានបានប្រកាសថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងប្រគល់ពានរង្វាន់វិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតរបស់អាមេរិកជូនដល់មហាសេដ្ឋី Elon Musk និងមេដឹកនាំបច្ចេកវិទ្យាមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី ៧ ខែតុលា សេតវិមានបានប្រកាសថា ក្រៅពីលោក Elon Musk ក៏មានសហស្ថាបនិករបស់ក្រុមហ៊ុន Google គឺលោក Sergey Brin, CEO ក្រុមហ៊ុន Nvidia លោក Jensen Huang និង CEO ក្រុមហ៊ុន AMD លោកស្រី Lisa Su ផងដែរ ដែលនឹងទទួលបានមេដាយវិទ្យាសាស្ត្រជាតិ (National Medal of Science) កម្រិតខ្ពស់ នៅក្នុងសន្និសីទ “Science: A New Golden Age” ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន។

គួរឲ្យដឹងថាមេដាយវិទ្យាសាស្ត្រជាតិនេះ គឺជាពានរង្វាន់ដ៏មានកិត្តិយសបំផុតដែលប្រគល់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ជូនដល់បុគ្គលទាំងឡាយណាដែលមានការវិភាគ និងការចូលរួមចំណែកយ៉ាងលេចធ្លោដល់ការរីកចម្រើននៃចំណេះដឹងក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ គណិតវិទ្យា វិស្វកម្ម និងវិទ្យាសាស្ត្រឥរិយាបថ។

គួរជម្រាបជូនថា តាមរយៈការបង្កើតឡើងដោយសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៥៩ មេដាយនេះត្រូវបានផ្តល់ជូនដើម្បីលើកតម្កើងអ្នកវិទ្យាសាស្ត្រ និងវិស្វករឆ្នើមៗ ព្រមទាំងបញ្ជាក់ពីតំណែងដឹកនាំរបស់អាមេរិក នៅក្នុងវិទ្យាសាស្ត្រពិភពលោកផងដែរ៕​

The post លោក ត្រាំ នឹងប្រគល់មេដាយវិទ្យាសាស្រ្តកម្រិតខ្ពស់បំផុតជូនដល់មហាសេដ្ឋី Elon Musk appeared first on .

លោក ត្រាំ អះអាងថាលោកសក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្តងទៀតអំពីបំណងប្រាថ្នារបស់លោកក្នុងការទទួលបានរង្វាន់ណូបែលសន្តិភាព ដោយអះអាងថាលោកបានបញ្ចប់សង្គ្រាមចំនួន ៨ និងបានធ្វើរឿងអ្វីមួយដែលមិនធ្លាប់មាននរណាម្នាក់ធ្លាប់ធ្វើបានពីមុនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលត្រូវគេសួរអំពីពានរង្វាន់ណូបែលសន្តិភាព លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval ក្នុងសេតវិមាន កាលពីថ្ងៃទី៧ តុលាថា៖” ខ្ញុំមិនមែននិយាយអួតនោះទេ ខ្ញុំគ្រាន់តែនិយាយការពិត។ ប្រហែលជាគ្មានប្រធានាធិបតីរូបណាធ្លាប់បានបញ្ចប់សង្គ្រាមណាមួយនោះទេ។ ប៉ុន្តែខ្ញុំបានសម្របសម្រួលបញ្ចប់សង្គ្រាមចំនួន ៨ ដោយជោគជ័យ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះបានថ្លែងទៀតថា លោកកំពុងស្ថិតនៅលើផ្លូវក្នុងការដោះស្រាយជម្លោះមួយផ្សេងទៀត ដែលហាក់ដូចជាសំដៅលើសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានឈានចូលដល់ខែទី៨ ហើយនោះ។ លោកបានអះអាងថាលោកសក្តិសមនឹងទទួលបានពានរង្វាន់នេះជាងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩ ទៅទៀត។

គរជម្រាបជូនថា កាលពីឆ្នាំមុន ម្ចាស់រង្វាន់ណូបែលសន្តិភាព គឺមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria Corina Machado បាននិយាយប្រាប់លោក ត្រាំ ថាលោកគឺពិតជាសក្តិសមនឹងទទួលបានពានរង្វាន់កិត្តិយសនេះជាងលោកស្រី ហើយក៏បានប្រគល់ពានរង្វាន់នេះជូនលោកនៅចំពោះមុខអ្នកសារព័ត៌មាន នៅក្នុងបន្ទប់ការិយាល័យ Oval Office ផងដែរ៕​

The post លោក ត្រាំ អះអាងថាលោកសក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព appeared first on .

ស្តុកប្រេងបម្រុងរបស់ពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត
មេដឹកនាំវិស័យប្រេង និងឧស្ម័នពិភពលោកបានព្រមានថា ស្តុកប្រេងបម្រុងនៅលើពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដែលធ្វើឱ្យទីផ្សារបាត់បង់ឧបករណ៍ទប់ទល់នឹងហានិភ័យ និងបង្កើតសម្ពាធកាន់តែខ្លាំងឡើងលើតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងវេទិកាព័ត៌មានវិទ្យាថាមពល (Energy Intelligence forum) នៅទីក្រុងឡុងដ៍សប្តាហ៍នេះ លោក Amin Nasser អគ្គនាយកក្រុមហ៊ុន Saudi Aramco បានថ្លែងថា ស្តុកប្រេងពាណិជ្ជកម្មបច្ចុប្បន្នមានតិចជាង ៦ ពាន់លានបារ៉ែល។ តែទោះជាយ៉ាងណាក៏ដោយ ផ្នែកដ៏ធំនៃចំនួននេះនៅតែមិនទាន់ត្រូវបានយកមកប្រើប្រាស់នៅឡើយទេ ដែលនេះមានន័យថាប្រព័ន្ធថាមពលសកលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។

គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានចាប់ផ្តើមនៅចុងខែកុម្ភៈ មក ប្រេងជាង ១ ពាន់លានបារ៉ែលត្រូវបានបញ្ចេញទៅក្នុងទីផ្សារ ដែលភាគច្រើនដកចេញពីស្តុកពាណិជ្ជកម្មនៅលើគោក។

មិនតែប៉ុណ្ណោះមេដឹកនាំវិស័យប្រេង និងឧស្ម័នបានព្រមានទៀតថា បរិមាណប្រេងនៅក្នុងឃ្លាំងស្តុកដែលអាចទាញយកមកប្រើប្រាស់បាននៅលើពិភពលោកនាពេលបច្ចុប្បន្នគឺមានកម្រិតទាបខ្លាំង។ កត្តានេះធ្វើឱ្យទីផ្សារកាន់តែប្រឈមនឹងហានិភ័យ និងបន្តដាក់សម្ពាធបន្ថែមលើតម្លៃថាមពល។

គួរជម្រាបជូនថាផងដែរថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កំពុងរៀបចំបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតបន្ថែមចំនួន ១០០ លានបារ៉ែល ដើម្បីជួយកាត់បន្ថយកម្ដៅនៃតម្លៃប្រេងម៉ាស៊ូតដែលកំពុងកើនឡើងយ៉ាងកំហុក។ ហើយបើយោងតាម IEA ពិភពលោកត្រូវការប្រេងចំនួនយ៉ាងហោចណាស់ ១០២ លានបារ៉ែលក្នុងមួយថ្ងៃ៕​

The post ស្តុកប្រេងបម្រុងរបស់ពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត appeared first on .