ឯកឧត្តម អេង ចំរើន អបអរសាទរ ឯកឧត្តមឧកញ៉ា សាយ គឹមអន ក្នុងឱកាសទទួលបានការទុកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព័ត៌មានថ្មីៗ

ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដល់ ឯកឧត្តមឧកញ៉ា សាយ គឹមអន ដែលត្រូវបានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងជាទីប្រឹក្សានៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម អេង ចំរើន សូមគោរពជូនពរឯកឧត្តមឧកញ៉ា សាយ គឹមអន ទទួលបាននូវភាពជោគជ័យទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អនិងប្រកបតែនឹងពុទ្ធពរគ្រប់ប្រការ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាប​ថា ឯកឧត្តមឧកញ៉ា សាយ គឹមអន ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយ វិទ្យាសាស្រ្តសេដ្ឋកិច្ច និងនយោបាយ ពីសកល វិទ្យាល័យ Morality ដ៏ល្បីល្បាញនៃសហរដ្ឋអាមេរិច។ តាមរយៈការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ ឯកឧត្តមឧកញ៉ា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងគុណភាពជីវិតរបស់ប្រជាជន​កម្ពុជា៕