អតីតមេធំ NBCUniversal ត្រៀមខ្លួនចូលធ្វើការនៅក្រុមហ៊ុនមហាសេដ្ឋី Elon Musk

អន្តរជាតិ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន NBCUniversal លោក Joe Benarroch នឹងចូល​បម្រើការងារ​នៅ​ក្រុមហ៊ុន​របស់​មហាសេដ្ឋីអាមេរិក Elon Musk គឺ​ក្រុមហ៊ុនបណ្ដាសង្គម Twitter ក្នុងមុខតំណែង​មួយ​ដែលផ្ដោត​លើ​ប្រតិបត្តិការអាជីវកម្ម។ នេះបើតាម​សម្ដី​របស់​លោក Joe ប្រាប់ទៅកាន់សារព័ត៌មាន​ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតបុគ្គលិក​ក្រុមហ៊ុន NBCUniversal ក៏បាន​បញ្ជាក់ដែរថា លោក​សង្ឃឹមយ៉ាងមុតមាំ ចំពោះការ​រួមការងារជាមួយ​ Twitter ក្នុងការបង្កើត Twitter 2.0 ទាំងអស់គ្នា ខណៈ​មុខតំណែង​របស់លោក​នៅ​មិនទាន់​បង្ហើបឲ្យ​ដឹងនោះទេ។

គួររំលឹកដែរថា អំឡុងពេល​ធ្វើការនៅ NBCUniversal លោក Joe រ៉ាប់រង​តួនាទី​លើ​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងភាពជាដៃគូ​ ខណៈការ​តែងតាំង​របស់លោកនៅ Twitter ធ្វើឡើង បន្ទាប់ពី​បុគ្គលិក​ជាន់ខ្ពស់ជាច្រើន​រូប បាន​លាលែងពីមុខតំណែង។

សូមជម្រាបដែរថា លោក Joe ក៏ធ្លាប់រួមការងារជាមួយ​នាយកប្រតិបត្តិ​ថ្មី​របស់ Twitter អ្នកស្រី Linda Yaccarino អំឡុងពេលធ្វើការជាមួយគ្នានៅ NBCUniversal ផងដែរ៕