ដៃគូហ្វឹកហាត់កោតសរសើរ Elon Musk ថាមានទេពកោសល្យក្បាច់គុន និងកម្លាំងខ្លាំង

អន្តរជាតិ

បច្ចុប្បន្ន មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុងធ្វើការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ជាមួយ​នឹងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ Lex Fridman ដែលជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកម្រិតទីមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លងកាត់ការហ្វឹកហាត់រយៈពេលប៉ុន្មានម៉ោង លោក Lex បានសរសើរ​មហាសេដ្ឋីអាមេរិកថា លោកមានទេពកោសល្យជាមួយនឹងក្បាច់គុនជីជីតស៊ូ គួបផ្សំនឹងកម្លាំងខ្លាំងផង មេធំ Tesla រឹតតែ​ហ្វឹកហាត់ឆាប់ពូកែថែមទៀត។ នេះបើតាមការចុះផ្សាយពី Indiatoday។

ម្ចាស់ខ្សែក្រវ៉ាត់ខ្មៅជីជីតស៊ូកម្រិតទីមួយ និយាយថា៖ ខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់ភ្លាមៗជាមួយ Elon Musk ប៉ុន្មានម៉ោងកាលពីម្សិលមិញ ហើយខ្ញុំពិតជាមានការ​ភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះកម្លាំង​ដ៏ខ្លាំង​ និងបច្ចេកទេស​របស់គាត់។

បើសង្កេតតាមរយៈរូបភាព​ដែល​បង្ហោះនៅលើគណនី Lex Fridman គឺអាចដឹងបានថា Elon Musk បានចាប់ផ្ដួល Lex លើកម្រាល ជាមួយបច្ចេកទេស និងកម្លាំងដ៏ខ្លាំងរបស់លោក ដែលគ្រប់គ្នា​ស្មានមិនដល់។

សូមជម្រាបដែរថា លោក Lex ក៏ធ្លាប់ជាដៃគូហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ជាមួយនឹងស្ថាបនិក Facebook មហាសេដ្ឋី Mark Zuckerberg ផងដែរ ដូច្នេះ​លោកគឺជាបុគ្គលដែលអាច​វាស់ស្ទង់​បាន​ច្បាស់​ពីសមត្ថភាព​រវាង Elon Musk និង Mark Zuckerberg៕