មួយសប្ដាហ៍ ម្ចាស់ក្រុមហ៊ុន Twitter កើបលុយបានជិត ១០ពាន់លានដុល្លារ

អន្តរជាតិ

គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីមានបំផុតលើលោក Elon Musk និង​អ្នកមានបំផុតនៅអឺរ៉ុប Bernard Arnault កាន់តែឃ្លាតគ្នាឆ្ងាយ ពោលមួយសប្ដាហ៍នេះ ម្ចាស់ក្រុមហ៊ុន Twitter បាន​សំងំ​កើបលុយជិត ១០ពាន់លានដុល្លារ ខណៈមហាសេដ្ឋីបារាំង​បែរជារបូតលុយជាង ១០ពាន់លានដុល្លារវិញ។ នេះបើតាមការចុះផ្សាយពី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ទ្រព្យសម្បត្តិស្ថាបនិកក្រុមហ៊ុន Facebook មហាសេដ្ឋី Mark Zuckerberg ក៏មាន​ការ​កើនឡើងបន្តិចផងដែរ បន្ទាប់ពីលោក​ទើបនឹងដាក់​ឲ្យ​ប្រើប្រាស់នូវកម្ម​វិធី​ថ្មី ដែលមាន​ឈ្មោះថា Threads ខណៈកម្មវិធីនេះគឺមានបំណងប្រជែងជាមួយនឹង Twitter របស់ Elon Musk។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៧,២ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១ពាន់លាន ដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៨ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៤,៥ពាន់លានដុល្លារ

7.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៤,២ពាន់លានដុល្លារ

8.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៣,៥ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០២,៣ពាន់លានដុល្លារ

10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០០,៨ពាន់លានដុល្លារ៕