កូរ៉េខាងត្បូង បង្ហាញផែនការបង្កើនកញ្ចប់ជំនួយ ជួយដល់អ៊ុយក្រែន សម្រាប់ឆ្នាំ ២០២៤ខាងមុខ

អន្តរជាតិ

តាមរយៈសារព័ត៌មាន Reuters បានចុះផ្សាយថា នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវកញ្ចប់ជំនួយហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែនចំនួន ៥២០ពាន់លានវ៉ុន (៣៩៤លានដុល្លារ) ខណៈចំនួននេះកើនឡើងដល់ទៅ ៨ដងធៀបនឹងឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះផងដែរ តាមរយៈកញ្ចប់ថវិកាឆ្នាំ ២០២៤របស់សាធារណៈរដ្ឋកូរ៉េ ប្រទេសនេះបានបែងចែកជំនួយជួយទ្រទ្រង់ការកសាងឡើងវិញចំនួន ១៣០ពាន់លានវ៉ុន ជំនួយមនុស្សធម៌ ២៦០ពាន់លានវ៉ុន និង ១៣០ពាន់លានវ៉ុនផ្សេងទៀតផ្តល់ជូនអង្គការអន្តរជាតិផ្សេងៗទៀត។

ជាមួយគ្នានោះ លោកប្រធានាធិបតី Yoon Suk Yoel ក៏បានប្រកាសពីការកើនឡើងនូវជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េខាងត្បូងសម្រាប់តំបន់ជាយុទ្ធសាស្ត្រ រួមទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិក ដែលមានចំនួនចាប់ពីប្រមាណ ១,៤ពាន់លានវ៉ុន ដល់ ២ពាន់លានវ៉ុន (១,៥១ពាន់លានដុល្លារ) ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានលើកឡើងផងថា ការកើនឡើងនៃជំនួយផ្តល់ទៅក្រៅប្រទេសនេះ គឺជាផ្នែកមួយនៃកិច្ចខឹតខំប្រឹងប្រែងដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្រៅប្រទេស និងធានាផលប្រយោជន៍ជាតិ រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ និងដើម្បីទទួលខុសត្រូវក្នុងនាមជាសមាជិកមួយដ៏សំខាន់នៃសហគមន៍ពិភពលោកផងដែរ៕