អតីតCEO ក្រុមហ៊ុន Tesla៖ Elon Musk មិនមែនជាមនុស្សល្អប៉ុន្មានឡើយ

អន្តរជាតិ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Michael Marks បានប្រាប់ទៅកាន់អ្នកនិពន្ធ Walter Isaacson ថា មហាសេដ្ឋីមានបំផុតលើលោក Elon Musk មិនមែនជាមនុស្សល្អ និងយកចិត្តទុកដាក់ជាមួយអ្នកដទៃប៉ុន្មានឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Indiatoday។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីត CEO រូបនេះថែមទាំងបានបញ្ជាក់ទៀតថា លោកមានការហួសចិត្តជាខ្លាំង ក្រោយដឹងថា​មេធំ Tesla មិនទាំងដែលអានសៀវភៅ និពន្ធដោយភរិយាដំបូងរបស់ខ្លួន លោកស្រី Justine ថែមទៀត។

គួររំលឹកបន្តិចថា របៀបដឹកនាំក្រុមហ៊ុនរបស់ Elon Musk គឺមានលក្ខណៈខុសពីគេ ហើយតែងតែ​ទទួលរងការរិះគន់ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ មហាសេដ្ឋីអាមេរិករូបនេះទម្លាយថា លោកមានជំងឺ Asperger ដែលធ្វើឲ្យលោក ពិបាកក្នុងការសម្លឹងមើលមនុស្សចំៗ និងកម្រធ្វើឲ្យលោកមានចិត្ត​អាណិតអាសូរ ចំពោះអ្នកដទៃណាស់៕