បិទបញ្ជីខែកញ្ញា Elon Musk កើបលុយម្នាក់ឯង ក្នុងចំណោមកំពូលមហាសេដ្ឋី Top 5

អន្តរជាតិ

ក្នុងចំណោម​កំពូលមហាសេដ្ឋីមានបំផុតលើលោក ៥រូបដែលមានដូចជា Elon Musk, Bernard Arnault, Jeff Bezos, Larry Ellison និង Warrren Buffett មានតែទ្រព្យសម្បត្តិមេធំ Tesla ម្នាក់គត់ ដែលមានការកើនឡើង ខណៈអ្នកផ្សេងទៀតរបូតលុយគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីអាមេរិក កើនឡើងប្រហែល ៤ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន ស្របពេល​អ្នកដែលខាតបង់ច្រើនបំផុត ក្នុងចំណោមកំពូលអ្នកមានទាំង ៥រូបនោះគឺ ប្រធានក្រុមហ៊ុន LVMH របូតលុយប្រមាណ ៦ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥២,៦ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,២ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១០,២ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨ពាន់លានដុល្លារ

8.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៦,៦ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៥,៩ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៧,១ពាន់លានដុល្លារ៕