បាត់មុខរាប់ខែ ទីបំផុត Gautam Adani លេចមុខក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេ ២០រូប

អន្តរជាតិ

មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានលេចវត្តមានសារជាថ្មី នៅក្នុងតារាងបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត ២០រូប បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក កើនឡើងប្រហែល ៦,៥ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍បង្ហាញដោយ Bloomberg Billionaires Index។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់អ្នកមានដាច់គេទី២ នៅឥណ្ឌាម្នាក់នេះ មានសរុបប្រមាណ ៦៦,៧ពាន់លានដុល្លារ និងបច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី១៩ នៃបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតលើលោក។

បើទោះជា ទ្រព្យសម្បត្តិរបស់លោកកើនឡើងបន្តិចមែន ប៉ុន្តែបើធៀបនឹងឆ្នាំ មហាសេដ្ឋីឥណ្ឌា នៅតែទទួលបានការខាតបង់ច្រើនលើសលុប ពោល ៥៣,៨ពាន់លានដុល្លារ ខណៈក្រុមហ៊ុនរបស់លោកវិញ គឺខាតបង់រហូតដល់ ១៥០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ៕