EU បើកកិច្ចពិភាក្សាបញ្ចូលអ៊ុយក្រែនជាសមាជិកភាព

អន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាបើកកិច្ចចរចា ស្ដីពីការបញ្ចូលប្រទេស​អ៊ុយក្រែនសមាជិកភាព ស្របពេលប្រធានាធិបតីលោក Volodymyr Zelensky ចាត់ទុកវាថា ជាជ័យជម្នះមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានបង្ហោះសារ​លើ​បណ្ដាញសង្គម X ថា EU បានបើកកិច្ចពិភាក្សា ស្ដីពីសមាជិកភាពជាមួយប្រទេសអ៊ុយក្រែន និងប្រទេសម៉ុលដូវ៉ា និងបានផ្ដល់សិទ្ធជាបេក្ខភាពជូនប្រទេស Georgia ផងដែរ។

ជាមួយគ្នា ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការសាទរជាខ្លាំង ចំពោះការសម្រេចចិត្តរបស់​សហភាពអឺរ៉ុប និងបានបង្ហោះសារលើបណ្ដាញសង្គម X ថា នេះគឺជាជ័យជម្នះរបស់អ៊ុយក្រែន ជាជ័យជម្នះសម្រាប់សហភាពអឺរ៉ុបទាំងមូល និងជាជ័យជម្នះសម្រាប់​គ្រប់គ្នា ដែលមិននឿយហត់ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីសេរីភាព។

រំលឹកបន្តិចថា កិច្ចពិភាក្សាស្ដីពីសមាជិកភាពជាមួយអ៊ុយក្រែន ធ្វើឡើងក្នុងរយៈពេលជិត ២ឆ្នាំ តាំងពីប្រទេសមួយនេះទទួលបានសិទ្ធជាបេក្ខភាព នៃសហភាពអឺរ៉ុប ខណៈអ៊ុយក្រែន​មានមហិច្ឆតា ចង់ក្លាយជាចំណែកមួយនៃសហភាពអឺរ៉ុប អស់រយៈពេលជាង ១០ឆ្នាំមកហើយ៕