អង្គុយលេងមិនធ្វើអីសោះ ក៏ Elon Musk រកលុយបានជាង ៤សែនដុល្លារក្នុងមួយម៉ោង

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk គឺជាស្ដេចត្រាញ់កំពូលមួយរូបក្នុងវិស័យបច្ចេកវិទ្យា និងមានប្រភពចំណូលជាច្រើន ដែលធ្វើឲ្យលុយរបស់លោកមានលំហូរឥតឈប់ឈរ បើទោះជាអង្គុយផឹកកាហ្វេលេង មិនធ្វើការងារក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Finbold បានបង្ហាញថា ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX អាចរកចំណូលបានប្រហែល ៦៩លានដុល្លារក្នុងមួយសប្ដាហ៍ ឬជិត ១០លានដុល្លារដុល្លារក្នុងមួយថ្ងៃ ហើយក្នុងមួយម៉ោងគឺប្រហែល ៤សែនដុល្លារ និងក្នុងមួយនាទីគឺជិត ៧ពាន់ដុល្លារ។

ប្រាក់ចំណូលដ៏ច្រើនរបស់មហាសេដ្ឋីអាមេរិករូបនេះ គឺបានមកពីការកាន់កាប់ចំណែកភាគហ៊ុន​នៅក្នុងក្រុមហ៊ុនកំពូលៗជាច្រើនដូចជា មានចំណែក ២០,៥%នៅក្រុមហ៊ុន Tesla ៥៤% នៅក្នុងក្រុមហ៊ុន Starlink ៤២% នៅក្រុមហ៊ុន SpaceX ៧៤%នៅក្រុមហ៊ុនបណ្ដាញសង្គម X ច្រើនជាង ៩០% នៅក្រុមហ៊ុន The Boring Company ២៥% នៅក្រុមហ៊ុន xAI និងច្រើនជាង ៥០% នៅក្រុមហ៊ុន Neuralink។

សូមជម្រាបដែរថា បច្ចុប្បន្ន Elon Musk គឺជាមហាសេដ្ឋីមានបំផុតលើលោកទី២ បន្ទាប់ពីមហាសេដ្ឋីបារាំង Bernard Arnault ស្របពេលទ្រព្យសម្បត្តិរបស់មេធំ Tesla មានប្រហែល ២០៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Forbes៕