ទោះកំពុងជាប់ពន្ធនាគារ តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Binance នៅតែបន្តកើនឡើងដដែល

អន្តរជាតិ

អតីត CEO ក្រុមហ៊ុនជួញដូរកាក់គ្រីបតូ Binance លោក Changpeng Zhao កំពុងអនុវត្តទោសក្នុងពន្ធនាគារ ខណៈទ្រព្យសម្បត្តិរបស់លោក នៅតែបន្តកើនឡើងឥតឈប់ឈរ ដោយសារតម្លៃកាក់ BNB បានកើនឡើងខ្ពស់កាលពីចុងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ The Fortune បានឲ្យដឹងថា តម្លៃកាក់ BNB បានកើនឡើងពី ៦២០ដុល្លារ ដល់ជិត ៧១៨ដុល្លារ គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ដែលធ្វើឲ្យមូលធនទីផ្សាររបស់វា មានរហូតដល់ ១០៩ពាន់លានដុល្លារ។

ការកើនឡើងនៃតម្លៃកាក់នេះ បានធ្វើឲ្យលោក Zhao ទទួលបានផលចំណេញច្រើនគួរសម បើទោះជាបច្ចុប្បន្នលោកកំពុងស្ថិតនៅក្នុងពន្ធនាគារក្ដី ពោលរយៈពេល ៦ខែនេះ លោកកើបប្រាក់ចំណេញបានរហូតដល់ជាង ៤ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានរហូតដល់ ៣៨,៥ពាន់លានដុល្លារ។

សូមជម្រាបដែរថា លោក Changpeng Zhao នឹងត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤ខែ បន្ទាប់ពីរូបលោកបានសារភាពជាប់ពាក់ព័ន្ធ នឹងករណីលាងលុយកខ្វក់ ហើយក៏យល់ព្រមបង់ប្រាក់ពិន័យប្រមាណ ៥០លានដុល្លារផងដែរ៕