ចំនួនបិទអាជីវកម្មនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងពេល ៨ឆ្នាំចុងក្រោយ

អន្តរជាតិ

ការបិទអាជីវកម្មនៅក្នុងប្រទេសសិង្ហបុរី បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ រហូតដល់ចំនួនជាង ៦ ម៉ឺនកន្លែង ក្នុងឆ្នាំ២០២៥ ខណៈពេលដែលការបង្កើតសហគ្រាសថ្មីៗ បានឈានដល់កំណត់ត្រាថ្មីមួយផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យផ្លូវការពីនាយកដ្ឋានស្ថិតិសិង្ហបុរី បានបង្ហាញថា ការបិទអាជីវកម្មកាលពីឆ្នាំមុន បានកើនឡើង ៩,២៧% ដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៦ មក នៅពេលដែលអាជីវកម្មចំនួន ៦០ ៧៤៦ ត្រូវបានបិទ។

គួរឲ្យដឹងថា ដោយផ្អែកតាមឧស្សាហកម្ម ពាណិជ្ជកម្មលក់ដុំមានចំនួនបិទច្រើនជាងគេគឺចំនួន ៩ ៩៨០ បន្ទាប់មកគឺសេវាកម្មវិជ្ជាជីវៈដែលមានចំនួន ៩ ៦១៦ និងព័ត៌មាន និងទំនាក់ទំនងដែលមានចំនួន ៧ ៥៥០។

ដោយឡែក ចំពោះការបង្កើតអាជីវកម្មៗ បានកើនឡើង ៩% ផងដែរ កាលពីឆ្នាំមុន ដោយឈានដល់ចំនួនកំណត់ត្រា ៧៨ ១៤៦ កន្លែង ក្នុងនោះសេវាកម្មវិជ្ជាជីវៈមានចំនួនច្រើនជាងគេ ដោយមានក្រុមហ៊ុនថ្មីៗ ចំនួន ១៣ ៤០៩ បន្ទាប់មកគឺពាណិជ្ជកម្មលក់ដុំ មានចំនួន ១២ ០៤៨ និងព័ត៌មាន និងទំនាក់ទំនង មានចំនួន ៩ ៩៩១ កន្លែង៕​