ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញពីបំណងចង់ជួបមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នៅពេលណាមួយ ខណៈពេលដែលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងបន្តចរចាដើម្បីឈានដល់ការបញ្ចប់ជម្លោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បាននិយាយនៅក្នុងកម្មវិធីផតខាស Pod Force One ដែលបានចាក់ផ្សាយនៅថ្ងៃទី៣ ខែមិថុនាថា លោកបានឮថាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោ Mojtaba Khamenei មានសុខភាពមិនសូវល្អនោះទេ ប៉ុន្តែលោកនៅតែជាអ្នកសម្រេចលើកិច្ចការងារនានា។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា៖” ខ្ញុំចង់ជួបគាត់ ហើយពួកគេអាចនឹងជួបគ្នា នៅពេលណាមួយ ពោលគឺអាស្រ័យទៅលើការវិវឌ្ឍជាក់ស្ថែងនៃស្ថានភាព”។
គួរជម្រាបជូនផងដែរថា លោក Mojtaba Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅថ្ងៃទី៨ ខែមីនា បន្ទាប់ពីឪពុករបស់លោក គឺអតីតមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ។ លោក Mojtaba Khamenei ត្រូវបានគេជឿថាបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនោះ ហើយមិនបានបង្ហាញខ្លួនជាសាធារណៈនោះឡើយ ចាប់តាំងពីពេលនោះមក៕

