មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនថយចុះយ៉ាងខ្លាំង ពោលគិតចាប់តាំងពីរូបលោកបានក្លាយជាមហាសេដ្ឋីមានលុយទ្រីលានដុល្លារដំបូងបំផុតរបស់ពិភពលោក ក្រោយការដាក់លក់ IPO លើកដំបូងរបស់ SpaceX មក។

យោងតាម Forbes បានបង្ហាញថា បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិរបស់លោក Musk ថយចុះមកនៅត្រឹមតែជាង ៧២៥ពាន់លានដុល្លារ បើធៀបទៅនឹងចំនួនជាង ១,៣ទ្រីលានដុល្លារ កាលពីដើមខែនេះ។
យ៉ាងណាមិញ ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗ ទាំង១០ គិតនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧២៥,១ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៣,២ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៣,២ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤២,៩ពាន់លានដុល្លារ
5.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៧,៣ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៣ពាន់លានដុល្លារ
7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៨,៨ពាន់លានដុល្លារ
8.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៩ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,១ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១ពាន់លានដុល្លារ៕

