មេសេតវិមានអាមេរិក ប្រកាសថានឹងវាយអ៉ីរ៉ង់រហូតដល់ពួកគេងើបលែងរួច

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងវាយប្រហារអ៊ីរ៉ង់ខ្លាំងក្លាបំផុត ចំពេលមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាចាប់ផ្តើមការវាយលុកថ្មីៗដើម្បីបង្ក្រាបទីក្រុងតេអេរ៉ង់ មិនឲ្យតដៃបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរមណីយដ្ឋាន Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃទី៣១ ខែកក្កដាថា ៖”អាមេរិកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លា។ ហើយនៅចំណុចណាមួយ ពួកគេនឹងត្រូវនិយាយថា ‘យើងមិនអាចទ្រាំទ្របានទៀតទេ’។ ការលើកឡើងរបស់លោក ត្រាំបែបនេះ គីចង់សំដៅទៅលើសង្គ្រាមទ្រង់ទ្រាយធំដែលកើតឡើងជាមួយអ៉ីរ៉ង់ក្នុងពេលខាងមុខ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោកមិនប្រាកដចិត្តថាតើកិច្ចព្រមព្រៀងណាមួយអាចសម្រេចបានជាមួយអ៊ីរ៉ង់ដែរឬអត់នោះទេ ដោយសារតែ «កង្វះភាពស្មោះត្រង់» របស់ទីក្រុងតេអេរ៉ង់នៅក្នុងការចរចា។

ទន្ទឹមនឹងនេះ​ បើតាមសារព័ត៌មាន CBS ក៏បានរាយការណ៍ផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងមានគម្រោងធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការចាប់ផ្តើមសង្គ្រាមក ដោយកំណត់គោលដៅទាក់ទងនឹងវិស័យថាមពលរបស់អ៊ីរ៉ង់ ដែលអាចមានរយៈពេលពេញមួយសប្តាហ៍។ គោលដៅទាំងនោះទំនងជារួមមានរោងចក្រចម្រាញ់ប្រេង និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាម CBS ដដែល បានកត់សម្គាល់ថា សេតវិមានមិនទាន់បានផ្តល់ភ្លើងខៀវជាផ្លូវការណាមួយសម្រាប់ប្រតិបត្តិការនេះនៅឡើយទេ ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការរៀបចំវាក៏ដោយ៕​