លោក ត្រាំ គំរាមវាយអ៊ីរ៉ង់ជាថ្មីម្តងទៀត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា ជម្លោះជាមួយអ៊ីរ៉ង់នឹងបញ្ចប់ទៅវិញឆាប់ៗ ដោយជ័យជម្នះនឹងទទួលបានលើអាមេរិក ខណៈពេលដែលលោកបានបង្ហាញពីលទ្ធភាពក្នុងការវាយប្រហារលើប្រទេសនេះជាថ្មីម្តងទៀតផងដែរថា នៅមុនពេលមានការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍វាយកូនហ្គោល Presidents Cup កាលពីថ្ងៃទី២៧ ខែកញ្ញា ថា៖ “យើងនឹងឈ្នះជម្លោះនេះក្នុងពេលឆាប់ៗ ហើយតម្លៃប្រេងនឹងធ្លាក់ចុះមកកម្រិតដើមវិញភ្លាមៗ កាលពីពេលមុនមានសង្គ្រាម។ អ្វីដែលសំខាន់បំផុតនោះគឺ អ៊ីរ៉ង់នឹងមិនអាចកាន់កាប់អាវុធនុយក្លេអ៊ែរបានឡើយ”។

យ៉ាងណាមិញ នៅពេលគេសួរអំពីយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងថាតើអាមេរិកនឹងទទួលបានជ័យជម្នះតាមរយៈវិធានការយោធា ឬសេដ្ឋកិច្ច លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្រេចបានជោគជ័យលើផ្លូវទាំងពីរនោះ។

លើសពីនេះ លោក ត្រាំ ក៏មិនបានទាត់ចោលលទ្ធភាពដែលអាមេរិកចាប់ផ្តើមបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ពោលគឺនៅមុនពេលមានការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ មេដឹកនាំរូបនេះបានលើកឡើងថា៖ “ខ្ញុំមិនចង់និយាយអំពីវាទេ។ វាអាចនឹងកើតឡើង ប៉ុន្តែខ្ញុំគ្រាន់តែមិនចង់លើកយកមកនិយាយប៉ុណ្ណោះ”៕