ចិនគ្រោងចាយលុយ ១៥០ ពាន់លានដុល្លារ ដើម្បីពង្រីកបណ្តាញផ្លូវដែកល្បឿនលឿននៅតំបន់ Yangtze

អន្តរជាតិ

ប្រទេសចិនគ្រោងនឹងពង្រីកបណ្តាញផ្លូវដែកល្បឿនលឿនរបស់ខ្លួន នៅក្នុងតំបន់ដីសណ្តទន្លេ Yangtze សម្រាប់ផែនការរយ:ពេល ៥ ឆ្នាំទៅមុខទៀត ជាមួយគម្រោងវិនិយោគផ្លូវដែក ដែលមានតម្លៃប្រមាណ ១៥០ ពាន់លានដុល្លារ ។

បើតាមសារព័ត៌មាន Shanghai Securities News​ ​ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទថា ផែនការនៃការពង្រីកនេះ អាចនឹងធ្វើឲ្យផ្លូវដែកល្បឿនលឿនក្នុងតំបន់ដីសណ្តទន្លេ Yangtze នេះ នឹងកើនឡើងពីប្រវែងប្រហែល ៨ ០០០ គីឡូម៉ែត្រ ទៅជាង ២២ ០០០ គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង ១៧ ០០០ គីឡូម៉ែត្រគឺជាបណ្តាញសំខាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ចំពោះគោលបំណងដ៏សំខាន់នៃការពង្រីកនេះដែរ គឺដើម្បីកសាងបណ្តាញផ្លូវដែកមួយ ដែលអាចតភ្ជាប់ទីក្រុង ដែលមានប្រជាជនច្រើនជាង ២០០.០០០ គ្រួសារ ជាមួយផ្លូវដែកល្បឿនលឿន ទៅកាន់ទីក្រុងទាំងអស់ នៅក្នុងតំបន់នោះ ។

មិនតែប៉ុណ្ណោះ ប្រភពពីក្រុមហ៊ុន China Railway Shanghai Group ដែលទទួលកាន់គម្រោងផ្នែកសាងសង់ផ្លូវដែកនេះ បាននិយាយថាកំណើនដែលពួកគេបានគ្រោងទុក នឹងរំពឹងថាអាចឈានដល់ ១១,៦ ពាន់លានដុល្លារ នៅឆ្នាំនេះ ។

គួបរញ្ជាក់ថា តំបន់ដីសណ្តទន្លេ Yangtze ដែលមានទីក្រុងសៀងហៃនៅចំកណ្តាល មានចំនួនប្រជាជនសរុប ២២០ លាននាក់ ស្របពេលទិន្នផលឧស្សាហកម្មទទួលបានចំនួន ៣ ទ្រីលានដុល្លារ ដែលស្មើនឹងមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនទាំងមូល ៕​

ប្រភព: Globalconstructionreview

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ