តារា​ល្បី Dua Lipa និង​ តារាល្បីជាច្រើននាក់ បង្ហាញ​មុខ​នៅ​កម្មវិធី​ជប់លៀង​លំដាប់​មហាសេដ្ឋី

អន្តរជាតិ

ជំងឺ​កូវីដ ១៩ បម្លែង​​ថ្មី​មាន​ឈ្មោះ​ថា Omicron Variant កំពុង​បង្ក​ចលាចល​ជាខ្លាំង​នៅ​តំបន់​អឺរ៉ុប ដ្បិត​ការ​ឆ្លង​ជំងឺ​មួយ​នេះ​គឺ​មាន​សភាព​លឿន​ជាង​កូវីដ​ប្រភេទ Delta និង​ធ្ងន់ធ្ងរ​ជាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​កំពុង​ប្រកាស​បិទ​ការ​ជួបជុំ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្ដី តែ​ក្រឡេក​ទៅ​មើល​កាលពី​ពេលថ្មីៗនេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​កញ្ញា Dua Lipa បង្ហាញ​មុខ​នៅ​កម្មវិធី​ជប់​លៀង​លំដាប់​មហាសេដ្ឋី​ដែល​ធ្វើឡើង​នៅ​លើ​នាវា​ផ្ទាល់ខ្លួន​តម្លៃ ១៥០ លាន​ដុល្លារ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Page Six បាន​បញ្ជាក់​ទៀត​ថា ក្រៅពី Dua Lipa នៅមាន​វត្តមាន​តារា​ល្បីៗ​ដូចជា Leonardo DiCaprio, Kygo, Mike Tyson, Cuba Gooding Jr., Lil Baby, និង Kygo ខណៈ​កម្មវិធី​មួយ​នេះ​រៀបចំ​ឡើង​ដោយ​ UNICEF។

លើសពី​នេះ ម្ចាស់បទ​ Don’t Start Now ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​មួយ​ទៀត​នៅ​លើ​កោះ​ St. Barts ដែល​ជា​កម្មវិធី​ជប់លៀង​មហាសេដ្ឋី​ដូចគ្នា​នៅ​ UNICEF Italia x LuisaViaRoma ដែល​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Eden Rock ស្របពេល​​ប្រភព​ជិតស្និទ្ធ​បង្ហើប​ថា​ តម្លៃ​កក់​តុ​គឺ ២៥ ម៉ឺន​ដុល្លារ៕

ប្រភព: geo