សរុបព្រឹត្តិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្តាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ឧកញ៉ា សំខាន់ៗ​ចំនួន​១០ ​​ដែល​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​ប្រិយមិត្ត​អ្នក​អាន​ប្រចាំសប្តាហ៍ ​​រួម​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ចូលរួមពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣

២. លោកស្រីឧកញ៉ា ទ្រី ដាណា ជ្រើសរើសទីតាំងសាលអ្នកឧកញ៉ា ថៃ ជាហួត ជាកន្លែងបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសចូលរួមពិសារភោជនាហារ

៣. អ្នកឧកញ៉ា ឡេង ប្រុស ស្នើឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយសម្រួលឯកសារផ្សេងៗ ដែលមានតម្រូវការចាំបាច់ដល់ពលរដ្ឋខ្មែរ នៅប្រទេសថៃ

៤. អ្នកឧកញ៉ា លឹម ហេង ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

៥. កូនប្រុសលោក ជា សុផារ៉ា ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឃុន សៀ លើទុនវិនិយោគ ៤ពាន់លានដុល្លារ

៦. ក្រៅពីឧកញ៉ា តែ តាំងប៉ ជាក្បាលម៉ាស៊ីន តើមានឧកញ៉ារូបណាទៀតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសម្តេចតេជោ SME ?

៧. តើអ្នកឧកញ៉ារូបណាខ្លះ ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤?

៨. អ្នកឧកញ៉ា សួរ វីរៈ អរគុណភរិយាដែលព្រមរួមវិថីជីវិតផ្តើមចេញពីដើមទុនត្រឹម ១ពាន់ដុល្លារ

៩. អ្នកឧកញ៉ា សៀ ឫទ្ធី អមដំណើរអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន

១០. មកស្គាល់រីសតលំដាប់ផ្កាយ៥ ដំបូងគេនៅកម្ពុជាអភិវឌ្ឍ​ដោយជនជាតិខ្មែរ របស់ឧកញ៉ា លីម លាង