សរុបព្រឹត្តិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្តាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ឧកញ៉ា សំខាន់ៗ​ចំនួន​១០ ​​ដែល​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​ប្រិយមិត្ត​អ្នក​អាន​ប្រចាំសប្តាហ៍ ​​រួម​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ១០រូប ទទួលជួបសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន ដើម្បីបន្តការពិភាក្សាឱកាសវិនិយោគ

២. អ្នកឧកញ៉ា ពុង ឃាវសែ កាន់បែលចូកស៊ីម៉ងត៍តភ្ជាប់«ស្ពានអាកាសមរតកតេជោ» តម្លៃជាង៣៦លានដុល្លារ

៣. «វិមានសំណាង ថោន» តម្លៃ៥០០លានដុល្លារ របស់ឧកញ៉ា គីម ហ៊ាង គ្រោងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៥

៤. ឧកញ៉ា តែ តាំងប៉ ចេញសេចក្តីប្រកាសស្តីពីពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ

៥. ឧកញ៉ា កែវ មុំ និងអ្នកឧកញ៉ា ភាព ហៀក ចូលរួមបើកវគ្គបណ្ដុះបណ្ដាលសមាធិចក្រាជំនាន់ទី២១

៦. អ្នកឧកញ៉ា សុខ គង់ រៀបចំពិធីជប់លៀងប្រចាំឆ្នាំក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប

៧. ឧកញ៉ា ប៉ាង ណាំ ធ្លាប់ជាទីប្រឹក្សាផ្ទាល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៣

៨. អ្នកឧកញ៉ា លី ហួរ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យនិងវាយតម្លៃ លើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា

៩. ចំពោះមុខក្រុមឧកញ៉ាច្រើនរយនាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវវិស័យឯកជនពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ

១០. អ្នកឧកញ៉ា លី ឃុនថៃ ទទួលការតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប