ថ្នាក់ដឹកនាំ និងក្រុមការងារ Oknha News សូមគោរពអបអរសាទរ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក ខុត សីហា នាយកប្រតិបត្តិ​ក្រុមហ៊ុន អូខេអិន មេឌា (គេហទំព័រឧកញ៉ាញូស៍) និងក្រុមការងារគ្រប់ផ្នែកទាំងអស់ សូមគោរពអបអរសាទរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «លោកអ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុតនិងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះ គឺពិតជាស័ក្តិសមនិងជាសក្ខីភាព​ឆ្លុះ​បញ្ចាំង​អំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និង​មនុស្សធម៌នាពេលកន្លងមក។

ជាពិសេស លោកអ្នកឧកញ៉ា បានផ្តួចផ្តើមនិងខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការបង្កើតក៏ដូចជាដឹកនាំ​សមាគមឧកញ៉ាកម្ពុជា​បោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខក្នុងស្មារតីរួបរួមសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាលលើការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវព្រមទាំង​បុត្រាបុត្រី និងក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕