បុរី ឡេង ណាវ៉ាត្រា ៦អា៖ អតិថិជនមួយចំនួនបន្តមកទទួលដំណោះស្រាយដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា!

ជុំវិញ​ឧកញ៉ា

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរី ប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតិថិជនបានបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។

បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ខណៈនាពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ ជាបន្តបន្ទាប់។

ជាមួយគ្នានេះ បុរីក៏បានបញ្ជាក់ពីការចាប់ផ្ដើមធ្វើការទាក់ទងផ្ដល់ព័ត៌មាន និងអញ្ជើញអតិថិជនមកផ្ដល់ព័ត៌មានដោយផ្ទាល់ គ្រប់ប្លុក និងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់រហូតបញ្ចប់គម្រោងទាំងស្រុង៕