សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ លោកស្រី ណូ សុភា (លោកស្រី សុភា បុត្រឈរ – Sophea Bottcher) ដែលជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ជា «ឧកញ៉ា» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោកស្រី សុភា បុត្រឈរ ដែលកើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ និងជនរងគ្រោះដោយសារសង្គ្រាម។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ៕







