សម្តេច ម៉ែន សំអន ថ្លែងកោតសរសើរនូវវឌ្ឍនៈភាពក្រុមហ៊ុនបូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស ចំពោះការច្នៃប្រឌិត យុទ្ធសាស្រ្តដឹកនាំ និងការពង្រឹងគុណភាពផលិតផលក្នុងស្រុក

ជុំវិញ​ឧកញ៉ា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតក្នុងពិធីគ្រប់ខួប ២០ឆ្នាំ នៃក្រុមហ៊ុនបូទីការខេមប៊ូឌា ខូលអិលធីឌី ដែលបានរៀបចំឡើងនៅ ដឺព្រីមៀរសេនធ័រសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា ខេមបូឌាខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន បូទីកា គឺជាក្រុមហ៊ុនកូនខ្មែរ ដែលបានចាបផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤ និងបានអភិវឌ្ឍពីក្រុមហ៊ុនតូច រហូតបានក្លាយជាក្រុមហ៊ុនដ៏ធំនិងមានផលិផតសម្បូរបែប  ដោយបានចាប់យកបច្ចេកវិទ្យាគុណភាពអូស្រ្តាលីក្នុងការពង្រឹងផលិតផក្នុងស្រុក។ លោកឧកញ៉ា បានបន្តទៀតថា ក្រុមហ៊ុនក៏បានឆ្លងកាត់នូវដំណាក់កាលលំបាកជាច្រើនទើបលេចចេញសមិទ្ធិផលជាច្រើនដូចសព្វថ្ងៃនេះ។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនៈភាពរបស់ក្រុមហ៊ុន ដោយបានជំនះនូវដំណាក់កាល និងឧបសគ្គធំៗជាច្រើន បើទោះបីជាជួបនូវវិបត្តិសកលជាច្រើនរួមមាន៖ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក, វិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច, វិបត្តិសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន រួមទាំង សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យមានការប្រែប្រួល និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែអាចឈរជើងបានយ៉ាងរឹងមាំ ដោយបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបន្ត រីកចម្រើនជាលំដាប់។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេចអំពីការខិតខំប្រឹងប្រែងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងគុណភាពផលិតរបស់ខ្លួន បោះជំហានចូលទីផ្សា។ ម៉្យាងវិញទៀត ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រ និងលើកកម្ពស់ដល់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច។