ឧកញ៉ាបណ្ឌិត គីម ហ៊ាង រៀបចំសិក្ខាសិលាស្តីពី “រៀននិងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា” នៅសាលាតិចណូ នាថ្ងៃទី១៦ ខែសីហា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងរៀបចំ​សិក្ខាសាលាស្តីពី ““រៀននិងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា” នៅសាលាតិចណូ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅក្នុងសាលា​តិចណូ លើមហាវិថីសហពន្ធ័រុស្សី និងសម្រាប់អ្នកចូលរួម ២២២នាក់ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន ពិសេសសម្រាប់អ្នកចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) របស់ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។

សូមចុះឈ្មោះចូលរួមតាម QR Code ខាងក្រោមដោយមិនគិតថ្លៃ ឬទាក់ទងមកលេខ 061 96 2000។